"អូនស្រវឹងហើយ ឈប់ផឹកទៅ" ដោយពិបាកមើលពេកក៏ចូលមកឃាត់នេះមិនដឹងផឹកអបអរឬផឹកសោកសៅអោយប្រាកដទេនេះ

"ហឹម អ្នកណា...? ប្ដីហេស ហៃយ៉ាប្ដីមែន" ដោយ សារស្រវឹង ភ្នែកមីៗមើលមិនច្បាស់ ទើបត្រូវពិនិត្យស្ទាបមើលអោយច្បាស់ ទាំងដែរកាពិតគេមិនដែលហ៊ានសូម្បីតែប៉ះនាយផង

"ហេ! ជីមីន អារីនៀកប្ដី យើងចន ជុងហ្គុកឯងស្គាល់ទេ"

"ហៃយ៉ា..លោកចនសួស្ដី ខ្ញុំប្រពន្ធបងយ៉ុនហាស ផាក ជីមីននោះអី ហើយចនជុងហ្គុកនាយកក្រុមហ៊ុន.........ស្អីចេះវី?"

"ស្រាក្រហម"ជុងហ្គុកប្រាប់ព្រោះមើលទៅពិបាករកនឹកពេក

"អឺ ហ្នឹងហើយ ក្រុមហ៊ុនស្រាក្រហម ត្រូវជាប្អូនថ្លៃខ្ញុំលោកស្គាល់ទេ" ជីមីននិយាយហើយជុងហ្គុកក៏ស្ងាត់ ព្រោះមិនដឹងថាត្រូវឆ្លើយថាស្គាល់ឬមិនស្គាល់ បើម្នាក់ជានាយដដែលហ្នឹង

"អាថេយ៍ ប្ដីឯងគរទេដឹងហា បានអត់និយាយរកយើងសោះចឹង"ដោយឃើញនៅឈរធ្មឹងមិនតបស្ដីក៏កេះថេយ៍សួរឯនាយម្ចាស់ខ្លួនកំពុងឈរហួសចិត្ត ឱ!បងថ្លៃខ្ញុំហើយ អីក៏ដល់ថ្នាក់និង

"យើងមិនដឹងដែរតិចច្រឡំប្ដីទៅ"ថេយ៍និយាយអោយនាយចង់សើចទៅវិញ

"អឺ ចឹងក៏សាកសួរមើល"អារី(គូដណ្តឹងហូសុក)

"អឹម!....តុតុ អេលោកគឺចន ជុងគុកប្ដីខ្ញុំហេស" គេងើបលើកៅអី ដោយមានជុងហ្គុកជួយទប់ ហើយយកដៃគោះលើកថ្ពាល់នាយតិចៗ ធ្វើសំឡេងតុតុ ដូចគោះទ្វា ហើយសួរនាយរបៀបកំប្លែង

"អឹម"ហួសចិត្តពេកក៏ងក់ក្បាលឆ្លើយទៅ

"ណក៎ឃើញដេស យើងថាប្ដីឯងគរ គរហើយ"ជីមីនញញឹមមោទនភាពលើខ្លួនឯងឯង🤦

"ហឹកៗ មិនមែនៗទេ ប្ដីយើងមែនគរទេ ឯងកុំចេះតែថា ហា្អហា្អ លោកឯងជាអ្នកណាសងប្ដីយើងវិញមក " គេពេបមាត់យំស្រែកទម្រាំជើងចុះឡើង ទាមទាអោយនាយសងប្ដីគេមកវិញ ឯជុងហ្គុកក៏ចាប់គេដាក់ចុះក្រោមខ្លាចគេជាន់កៅអីខុសធ្លាក់បាក់ធ្មេញ តែរាងតូចមិនសុខចិត្តយំនរនៀលដី ស្រែកទារកប្ដី

"ហើយ!! នៀក មិនប្ដី ហើយនេះមិនចន ជុងហ្គុក ហើយចង់ទៅរកឯណាទៀតលោក " គេចាប់ដៃថេយ៍មកប៉ះសាច់ខ្លួនគេ ហើយប្រាប់ថាគេនៅត្រង់ហ្នឹងហើយ មិនបាច់ទៅរកឯងណាឆ្ងាយ

MY wife don't cry 💔💦(Complete)Onde histórias criam vida. Descubra agora