ភាគទី52: ហេតុអ្វីក៏ធ្វើបែបនេះ

Start from the beginning
                                        

« កុំប៉ះខ្ញុំ ឆាប់ចេញពីបន្ទប់របស់ខ្ញុំភ្លាមទៅ!! »ឃេនតូវាសដៃរបស់ដុងយីនចេញព្រោះតែដុងយីនលើកដៃចង់មកប៉ះនាយ ហើយនាយស្រែកដេញដុងយីនចេញពីបន្ទប់ទៀត ម៉េចក៏កើតរឿងឆ្គួតឡប់បែនេះទៅវិញ!!!??!

« ភ្ញាក់ពីគេមកមិនទាន់បានឱបអោយបាត់នឹកផង ចង់ឱបដូចកាលពីយប់មិញទៀត នឹងក្លិនខ្លួនឯងខ្លាំងណាស់!! »

« ឈប់និយាយហើយចេញពីបន្ទប់ខ្ញុំ អោយឆាប់ ប្រយ័ត្នខ្ញុំអស់ទ្រាំ!!! »ឃេនតូក្ដៅក្រហាយណាស់តាមចិត្តខឹងចង់តែដាល់អោយបែកមុខបែកមាត់ខ្ទេចទេជីវិតរបស់គេត្រូវមកជួបរឿងបែបនេះបានយ៉ាងម៉េច!

« ចេញទៅ!!!»ឃេនតូចាប់បានខ្នើយកើយហើយលើកមកវាយដេញដុងយីនចេញ តែអាបុិនេះមុខក្រាស់សាហាវគេរឹតតែដេញបែរជារឹតតែមកចាប់ក្រសោបឃេនតូទៅវិញ!

« ចេញកុំប៉ះខ្ញុំអាចង្រៃ អ្ហឹស!! »ដុងយីនប្រើអស់ពីកម្លាំងមាំៗដែលគេមានចាប់ក្រសោបគាបសង្កត់កាយរបស់ឃេនតូអោយនៅក្រោមទ្រូងរបស់គេ

« ពីយប់មិញក្រែងព្រមគ្រប់យ៉ាងនោះអី ព្រឹកឡើងក៏កំណាញ់ខ្លួនម្លេះ!! »

« អាមនុស្សថោកទាប មិននឹកស្មានថាឯងវាអត់ឃ្លានដល់ថ្នាក់មកធ្វើបែបនេះដាក់ខ្ញុំនោះទេ លែងខ្ញុំភ្លាមទៅ

« មិនលែង យើងមិនលែងឯងចង់យ៉ាងម៉េច! »

« លែងខ្ញុំទៅ ប្រាប់ថាអោយលែង!!! »
ក្រាក!!! ទ្វារបានបើកឡើងបង្ហាញអោយឃើញកាយម្ចាស់ស្រីដែលជាគូរសង្សារ ឃេនតូបើកភ្នែកធំៗជីអាកំពុងឃើញគេស្ថិតក្នុងសភាពបែបនេះមែនទេ? ចប់គ្រប់យ៉ាងដូចទឹកកកត្រូវថ្ងៃមិនខានទេ!!

« បងយីន!! »ជីអាស្ទើតែនិយាយមិនចេញ ស្ទើតែមិនជឿនឹងភ្នែកថាអ្វីដែលជេយ៉ុនប្រាប់គេគឺជារឿងពិត ពួកគេគឺពិតជាកំពុងនៅជាមួយគ្នាពិតមែន

« ជី... »ដុងយីនធ្វើជាភ្ញាក់ផ្អើលធ្វើដូចរឿងកើតឡើងដោយចៃដន្យអ៊ីចឹង~~

« ម្ចាស់ស្រី!! »

« អ្នកទាំងពីរកំពុងតែធ្វើអី? ឃេនតូនេះជាអ្វី? លោកធ្វើឆ្គួតអីហាស់? »

« អត់ទេម្ចាស់ស្រីខ្ញុំមិន... »

« បានហើយ... »ឃេនតូចង់ក្រោកចេញទៅរកម្ចាស់ស្រីខ្លាំងណាស់ចង់ក្រោកទៅប្រាប់ថាគេមិនដឹងអីនោះទេថាវាមានរឿងអ្វីរកពាក្យមកបកស្រាយក៏មិនត្រូវនិយាយទៅនាំតែគេថាកុហក់ ចង់ក្រោកពីពូកទៅរកក៏មិនហ៊ានព្រោះពេលនេះរាងកាយគេនិងដុងយីនកំពុងបិទបាំងនៅក្នុងភួយតែមួយ

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now