"គាត់ធ្លាប់គម្រាមសម្លាប់ខ្ញុំបើខ្ញុំអោយលោកប៉ាដឹងថាគាត់វាយខ្ញុំ ហើយពេលនេះគាត់មកទាវាហើយលោកប៉ា" ថេហ្យុងនិយាយទាំងអោបប៉ារបស់គេជាមួយអារម្មណ៍ភ័យខ្លាច

"មិនអីទេ ដរាបណាប៉ានៅទីនេះប៉ាមិនអោយគេធ្វើបាបកូនទេ" គាត់លើកដៃអង្អែលក្បាល់កូនប្រុសដើម្បីលួង

"លោកប៉ាខ្ញុំខ្លាច គេម្នាក់នោះសម្លាប់មនុស្សមិនញញើតដៃទេ"

"មិនអីទេ ចាំប៉ារកវិធីដោះស្រាយ កូនទៅសម្រាកចុះ" គាត់ដេញកូនអោយទៅសម្រាកព្រោះខ្លួនគេឡើងញ័រ បបូរមាត់ឡើងស្លេកប្រហែលជាភ័យណាស់ហើយមើលទៅ ក្រោយថេយ៍ចេញទៅគាត់ក៏អង្គុយគិតមួយសន្ទុះ ហើយក៏លើកទូរស័ព្ទខលទៅរកនរណាម្នាក់ និយាយរួចណាមជូនក៏ចូលមកល្មម

"ថ្ងៃមិញសូហូមករកថេយ៍"

"អាចង្រៃនោះវាហ៊ានខ្លាំណាស់ ខ្ញុំនិងទៅសម្លាប់វា"ណាជូមរកដើរចេញទៅតែលោកគីមឃាត់

"កុំទៅរញ៉េរញ៉ៃនិងវាអី វាមិនមែនមករករឿងថេយ៍ទេ វាមកទារបស់"

"លោកប៉ាចង់និយាយពីរឿងគុ-"

"មែនហើយ ប៉ាបានឮវាភ្លាត់មាត់និយាយចេញមក"

"បែបនេះថេយ៍យ៉ាប់ហើយ"

"បែបនេះទើបប៉ារកជំនួយ"

"ប៉ាចង់សុំជំនួយពីនរណា"

"គឺ...អ្នកដែលបង្កើតរឿងនេះឡើង" គាត់ញញឹមហាក់ធូរស្រាលក្នុងចិត្តបានខ្លះដែរស្វែងរកអ្នកដែលមានអំណាចអាចការពារកូនគាត់បាន

   ថ្ងៃបន្ទាប់ នាយកម្លោះសង្ហាម៉ាហ្វៀ ចន ជុងហ្គុក ទៅធ្វើការធម្មតា អ្វីៗគ្រប់យ៉ាងគីប្រក្រតីទាំងអស់ តែពេលមកដល់ផ្ទះត្រូវលោកប៉ាអ្នកម៉ាក់ចាប់សួរ

"ជុងហ្គុក ឯងមានម្ចាស់ចិត្តឬនៅ "លោកចនគាត់សួរកូនប្រុសតែមួយរបស់គាត់បែបនេះព្រោះគេអាយុជិតសាមហើយមិនទាន់លេចឮដំណឹងថាមានសង្សារនិងគេស្អីសោះ

"អត់ទេ "ពាក្យពីមាត់ចេញពីមាត់កូនប្រុសមិនចេះនិយាយច្រើនរបស់គាត់ គេម្នាក់នេះមិនចេះកុហក បើមានថាមានបើអត់ថាអត់

"ចឹងល្អណាស់ ប៉ាហ្នឹងអោយឯងរៀបការ"

"ខ្ញុំមិនការជាមួយគេទេ "ជុងហ្គុក តបទាំងមិនពេញចិត្ត

MY wife don't cry 💔💦(Complete)Where stories live. Discover now