ភាគ : 8 ជំងឺចិត្ត1000$

Start from the beginning
                                        

@ skip

"ថេយ៌ថ្ងៃនឹងកើតអីមិចបានធ្វើទឹកមុខមិនល្អចឹង!!"ជីមីន

"អត់មានកើតអីទេគ្រាន់តែខឹងប៉ាតិចនឹងណាបាត់ពីផ្ទះឡើងមួយយប់គួរឲ្យខឹងណាស់...ឯងគិតមើលបើគាត់មិនមកផ្ទះទេគួរណាស់តែខលប្រាប់យើងមួយម៉ាត់តែនេះអត់សោះយើងខំចាំគាត់ឡើងយប់ជ្រៅគ្មានបានដេកពួនអីទេមើលភ្នែកហេក៎ ខ្មៅអស់ហើយ!!"ថេយ៉ុង

"អូ៎..តែយ៉ាងណាគាត់ជាប៉ារបស់ឯងតើគាត់មិនបានមកផ្ទះប្រហែលមកពីគាត់រវល់អីទេដឹង!!"ជីមីន

"យើងមិនខ្វល់ទេទោះជាយ៉ាងណាក៏គាត់គួរតែចូលមកប្រាប់តិចដែរ..មិនអីទេយ៉ាងហោចណាស់យើងបាន1000$ដែរតើ!!"ថេយ៉ុង

"ហាសស៎ 1000$មិចក៏ឯងយកមកច្រើនម្លេះ!!"ជីមីន

"អត់ខ្វល់ទេប៉ាយើងគាត់មានលុយច្រើនតាស៎..យកមកពិននឹងមិនក្រទេណាមួយឲ្យគាត់ចេះដឹងកំហុសផងកុំឲ្យពិនទុកកូនចោលពេក!!"ថេយ៉ុង

"ហ្ហឹមម៎..ចឹងតោះពួកយើងចូលថ្នាក់ទៅថ្ងៃនេះចេញលទ្ធផលប្រឡងសិស្សពូកែផងណា៎!!"ជីមីន

"អេ៎ឈប់..នេះឯងយកពាក់កណ្ដាលទៅ!!"ថេយ៉ុងក៏បានឲ្យលុយទៅជីមីពាក់កណ្ដាលនៃលុយដែលបានមកពីប៉ានោះ

"យើងអត់យកទេថេយ៌...នេះជាលុយរបស់ប៉ាឯងហើយវាច្រើនណាស់យើងមិនហ៊ានទទួលឡើយ!!"ជីមីន

"បើឯងទុកយើងជាមិត្តកុំបដិសេធទឹកចិត្តរបស់យើងអីណាជីមីននេះយើងឲ្យឯងចេញពីចិត្តស្មោះណា៎!!"ថេយ៉ុង

"អ្ហឹមម៎..ទទួលក៏បានអរគុណណាស់ថេយ៌!!"ជីមីនដោយមិនអាចប្រកែកបានគឺមានតែយល់ព្រមទទួលទឹកលុយដ៏ច្រើននេះវាពិតជាច្រើនសម្រាប់គេខ្លាំងណាស់ព្រោះថាគេត្រឹមជាក្មេងបឋមតែបែរជាមានលុយដល់ទៅ500$

"បានហើយពួកយើងទៅថ្នាក់វិញតោះ!!"ថេយ៉ុងនិយាយហើយពួកគេទាំងពីរក៏បាននាំគ្នាត្រឡប់ទៅថ្នាក់រៀនអស់ទៅ ។

មកដល់ក្នុងថ្នាក់សិស្សៗទាំងអស់នាំគ្នាបានអង្គុយតាមកន្លែងហើយរក្សាភាពស្ងៀមស្ងាត់ចាំស្ដាប់អ្នកគ្រូប្រាប់លទ្ធដល់សិស្សដែលជាប់ក្នុងការប្រឡងសិស្សពូកែ...

"ពេលនេះលទ្ធផលប្រឡងសិសស្សពូកែម្សិលមិញនោះគឺវាកំពុងស្ថិតនៅក្នុងដៃរបស់អ្នកគ្រូហើយណាកូនៗ!!"អ្នកគ្រូ

"បាទ // ចាស៎អ្នកគ្រូ!!"សិស្សក្នុងថ្នាក់ឆ្លើយព្រមគ្នាដោយស្នាមញញឹម ព្យុលវិញនាយមើកមុខថេយ៌នឹងជីមីនទាំងញញឹមបែបឌឺដងព្រោះគិតថាពួកគេទាំងពីច្បាស់ជាមិនជាប់ក្នុងការប្រឡងឡើយ

"អ្នកដែលអាចបានប័ណ្ណសរសើរសិស្សពូកែនៅក្នុងថ្នាក់យើងនេះគឺមានដល់ទៅពីរនាក់ឯណ្ណោះហើយគឺជាសិស្សឆ្នើមទៀតផង!!"អ្នកគ្រូ

"ច្បាស់ជាព្យុលហើយ // អត់ទេយើងថាថេយ៉ុងច្បាស់ណាស់ // ជាជីមីនទេដឹង!!!"សិស្សក្នុងថ្នាក់ក៏បាននាំគ្នាវែកញ៉ែកក្នុងចំណោម3នាក់នោះ

"អ្នកដែលជាប់សិស្សពូកែគឺមានឱកាសបានរៀនផ្លោះដល់ទៅពីរថ្នាក់ឯណ្ណោះ!!"អ្នកគ្រូ

"Wowww!!"សិស្សក្នុងថ្នាក់នាំគ្នាចំហរមាត់ធ្លុងគ្រប៉គ្នាពេលលឺអ្នកគ្រូនិយាយបែបនេះ

"ដោយសារតែវិញ្ញាសាប្រឡងគឺជាវិញ្ញាសារសំខាន់ៗនៅថ្នាក់ទី6-7ខាងសាលាបានដាក់បញ្ចូលវាទៅក្នុងការប្រឡងមួយនេះចឹងហើយចំពោះសិស្សដែលជាប់ក្នុងការប្រឡងនេះនឹងត្រូវបានឡើងទៅដល់ថ្នាក់ទី8តែម្ដង!!"អ្នកគ្រូ

"អស្ចារ្យណាស់..អូយ៎តើអ្នកណានឹងបានឡើងទៅថ្នាក់ទី8ទៅណ៎ចង់ដឹងដល់ហើយ!!"សិស្សក្នុងថ្នាក់

"អ្នកទាំងអស់គ្នាចាំស្ដាប់-សិស្សដែលអាចឡើងទៅថ្នាក់ទី8ដោយលក្ខខណ្ឌពិសេសពីរមានពីរនាក់ហើយពួកគេគឺ.....

To be continued ✨

រឿង : សង្រ្គាមត្រកូល-JEON🍃( ចប់ )Where stories live. Discover now