ភាគ : 8 ជំងឺចិត្ត1000$

Start from the beginning
                                        

@ ព្រឹកឡើង

ព្រឹកនេះជុងហ្គុកនាយក្រោកពីព្រលឹមតែម្ដងគឺថានាយរហ័សទៅភូមិគ្រិះវិញនោះអី...

"កូនទៅសិនហើយណាអ្នកម៉ាក់ទំនេរកូននឹងមកលេងម៉ាក់ទៀត!!"ជុងហ្គុក

"ចាស៎កូនសុវត្តិភាពតាមផ្លូវណា៎កូន!!"អ្នកស្រីចន

"បាទម៉ាក់!!"ជុងហ្គុកនាយឆ្លើយតបទៅអ្នកស្រីចនវិញទាំងញញឹមរួចក៏បានបើកឡានចេញទៅបាត់ទៅ ។

បន្ទាប់ពីចេញដំណើរពីវិមានចនជាងកន្លះម៉ោងនាយក៏បានមកដល់ភូមិគ្រិះដោយសារនេះគឺនៅព្រឹកព្រលឹមនៅឡើយទើបថេយ៌គេមិនទាន់ភ្ញាក់....

"ក្រាកកក៎!!"

"កូនថេយ៌ថ្ងៃនេះគេងលក់ស្រួលដល់ហើយណ៎ស្មាន់នឹងហើយនៅមិនទាន់ក្រោកទៀត!!"ជុងហ្គុកនាយនិយាយឡើងនៅពេលមើលទៅឃើញថេយ៌គេងគ្រលំភួយនៅឡើយ

"កូនថេយ៌-អេ៎នេះបាត់ទៅណាហើយ!!"ជុងហ្គុកនាយគិតថាថេយ៌នៅគេងតើលោកអើយពេលបើកមកជាខ្នើយអោបសោះ

"អីយ៉ាស៎..កូនថេយ៌!!!"ជុងហ្គុកនាយភ្ញាក់ចង់លួសព្រលឹងនៅពេលដាក់ខ្លួនអង្គុយលើពូកហើយងាកមកមាត់ទ្វាម៉ែអើយកូននាយឈរចាំតាំងពីកាលនេះ

"ជាអូននឹងហើយ...នេះនៅមើលអូនស្គាល់ដែលមែនទេអូនស្មានតែបាត់មួយយប់ដល់ព្រឹកហើយភ្លេចអូនហើយតើ!!"ថេយ៉ុង ស្លាប់ៗមើលសម្ដីកូនមាសកូនពេជ្រនាយចុះ

"ប៉ាមិចនឹងភ្លេចអូនកើតទៅមើលនិយាយចុះដូចមនុស្សធំពេលខឹងសង្សារចឹង!!"ជុងហ្គុកនាយនិយាយទាំងដើរទៅជិតថេយ៌ហើយលើកពរគេឡើង

"មើស៎..ដាក់អូនចុះទៅបាច់មកលួងទេ!!"ថេយ៉ុង

"ហេតុអីអូនខឹងប៉ាត្រូវលួងអូនចឹងហើយ!!"ជុងហ្គុក

"បាច់ទេអូនអត់បានខឹង..អត់ខឹងអីតិចសោះដាក់អូនចុះទៅអូនត្រូវទៅសាលា!!"ថេយ៉ុង

"អួយ៎..លោកម្ចាស់កូនប៉ាខុសហើយណាកុំខឹងប៉ាអី"ជុងហ្គុក

"ប្រាប់ហើយថាអត់បានខឹង..យីវៃលូវហើយគ្រឺតណាស់និយាយដដែលៗដាក់អូនចុះទៅអូនត្រូវទៅសាលាហើយបាច់ជូនអូនទៅទេឲ្យតែពូដែនជូនទៅម្នាក់ឯងបានហើយ!!"ថេយ៉ុង

រឿង : សង្រ្គាមត្រកូល-JEON🍃( ចប់ )Where stories live. Discover now