ចេញពីក្រុមហ៊ុននៅពេលរសៀលគិតថាចង់ទៅរក ថេហ្យុង តែគេប្រាប់ថារសៀលគេទៅកន្លែងធ្វើការ ណាមួយគិតថារឿងលើកនេះគួរអោយ ថេហ្យុង ជិតត្រជាក់សិន គ្រាន់តែស្តាប់នាយនិយាយហើយគិត ពេលនោះនាងនិយាយលេងសើចជាមួយគេប៉ុណ្ណោះ ថាបើគេមិនអោយនាយរកក្រៅ តែតាមពិតទៅទោះគេ អោយឬអត់ បើនាយចង់មានក្រៅគឺមានហើយ គួរតែយល់ប៉ុណ្ណឹង ។
"យ៉ាងម៉េច? ចង់ខល មិនខលទៅ?" នាយជាមិត្ត ឃើញនាយកាន់ទូរស័ព្ទជាប់ចង់ចុចបន្តិច អត់បន្តិច ទើសភ្នែកណាស់ ឯណាមនុស្សក្លាហាន?
"អត់ទេ! អោយគេស្ងប់អារម្មណ៍សិនចាំនិយាយ"
"ហៃយ៉ា... ឯងមើលទៅច្បាស់លាស់ណាស់?"
"ច្បាស់លាស់? ពិតមែនហេស? ដូចមែនទែនទេ? មើលមកមិនសម្តែងមែនទេ?"
"ឬឯងកំពុងសម្តែង? សម្តែងដាក់យើងហ្នឹងហេស?"
"អត់ទេ! យើងមិនបានសម្តែងឯណា ឯងនិយាយថាយើងច្បាស់លាស់? យើងគិតដែរ តែដូចមិនចុះសម្រុងគ្នាសោះ"
"ចុះរឿងដែលឯងចង់ដឹងនោះ? អោយយើងជួយទេ? ថ្មីៗនេះរើសជំនួយការថ្មី ឯងដឹងទេថាជាអ្នកណា?"
"អ្នកណា? ពិសេសមែនទេ?"
"យ៉ុន ជុងហាន់ មិត្តរបស់ គីម ថេហ្យុង នោះហើយ"
"ពិតមែនហេស? គ្រែងគេធ្វើការជាមួយ ថេហ្យុង នោះអី?"
"លោកប៉ាជួលមកទេ ជំនួយការបណ្តោះអាសន្ន ការងារមិនពេញម៉ោងទេ តែអាចជួបពេលម៉ោងការងារដែរ យើងគម្រាមគេបាន"
"កុំអីល្អជាង ប្រយត្ន័គេប្តឹងមិត្តគេថាយើងអោយ ឯងទៅស៊ើបការពីគេទៅ"
"ក៏តាមចិត្តតែយើង ដឹងរឿងខ្លះ"
"រឿងអី?"
"ឯងកុំដឹងល្អជាង!" សុឺងឆូល ធ្វើឬកមិនខ្វល់ពីការចង់ដឹងរបស់នាយជាមិត្ត ឯ ជុងហ្គុក ខកមាត់ថា មិនចង់ដឹង ដល់តែពេលចង់ដឹងគេក៏លែងប្រាប់វិញ ។
"ឯងចាំមើល យើងនិងប្រាប់ ថេហ្យុង ថាឯងចង់ ញ៉ែរមិត្តរបស់គេ"
"រកវិធីលួងគេអោយត្រូវគ្នាសិនទៅ ឯងមើលនេះ" សុឺងឆូល បង្ហាញរូបភាព ថេហ្យុង ផុសដោយ ស៊ូជុន ពួកគេនៅកន្លែងរបស់អ្នករៀបចំខនសឺត ប៉ុន្មានរូបដែល ស៊ូជុន ម្នាក់នោះឈរជាប់ ថេហ្យុង ទាំងអស់ មានទាំងអោបស្មារពីក្រោយទៀត ។
ភាគទី18 : លួងមកពីស្រលាញ់
Start from the beginning
