ភាគទី17 : ព្រានគឺព្រាន អ្នកណាប្រដៅបាន?

Start from the beginning
                                        

        នាយជាកូនចៅញាំអាហារបណ្តើរចាំស្តាប់បញ្ជារ ពីចៅហ្វាយខ្លួនបន្លឺ ។
        "ឯកសារនោះយកទៅអោយលោកអ៊ំ ឆយ បន្ទាប់ មកប្រាប់អោយបងប្រុសរបស់ សុឺងឆូល បញ្ជូនទៅភ្ញាក់ងារធំរួមរាល់ទម្លាក់ការប្រជុំប្តូរដំណែកអ្នកគ្រប់គ្រងទីនោះ"
        "ចៅហ្វាយគិតថាទាន់ថៅកែចាស់ទេ?"
        "ទាន់ឬអត់លោកអ៊ំច្បាស់ជាចាត់ចែង ភ្ជាប់ពាក្យ ជុងវ៉ូ រួចអោយប៉ាឡើងមកសេអ៊ូលណាត់ញាំបាយមួយពេលជាមួយលោកអ៊ំយ៉ាងណារឿងការងារប៉ាច្បាស់ជាជួយស្រាប់ហើយ សល់ប៉ុន្មានយើងចាត់ចែងទៅជួប យ៉ុនហ្គីហ្យុង បន្ថែមទៀត"
        "ចៅហ្វាយគុតលឿនជាងខ្ញុំឆ្ងាយណាស់ ត្រៀមជំនួយទុករួចស្រេចតែម្តង"
        "អ្នកណាប្រើអោយអាថៅកែចាស់នោះមកមើលងាយយើង? ក្មេងស្ទាវទំនើងធ្វើស្អីបានខ្លះ? ចាំមើលក្មេងស្អាវឡើងគ្រប់គ្រងសាខាអោយភ្លឺភ្នែកចាស់ម្តង" ជុងហ្គុក គុំថៅកែសាខាដែលនាយដាក់ហ៊ុនឃើញមុខនាយដំបូងមើលងាយនាយថាក្មេងអាយុ ក្រោម 30ឆ្នាំគ្មានជំនាញរឿងទីផ្សារទីបែបហ្នឹង មិនបានប៉ុន្មាន ជុងហ្គុក រៀបចំគម្រោងឡើងគ្រប់គ្រង ឬឡើងធ្វើថៅកែទីនោះអោយទាល់តែបាន ។

       ផ្តែផ្តាំរួចហើយ ថេហ្យុង បានចុះមកដល់ក្រលែកទៅចំនាយជាកូនចៅនាយប្រញាប់ងើបចេញពីតុអាហារ ។
         "អរុណសួស្តីអ្នកប្រុស" បេន
         "អូ៎...កូនចៅបងឬ?" ថេហ្យុង
         "អឹម!" ជុងហ្គុក ងក់ក្បាល
         "នៅញាំសិនទៅប្រញាប់ទៅណា?" ថេហ្យុង
         "ខ្ញុំរួចរាល់ហើយ អ្នកប្រុស! សុំលាសិនហើយ" បេន កាន់ចានរបស់នាយទៅទុកចង្គ្រានបាយរួចរាល់ហើយក៏ទៅកន្លែងធ្វើការរបស់នាយតែម្តង ។

        ថេហ្យុង ដើរចូលមកជិតក៏ត្រូវ ជុងហ្កុក ទាញដៃ អោយមកអង្គុយលើភ្លៅរបស់នាយ ។
        "អុ៎!"
        "អូនស្រឡះខ្លួនឬអត់?"
        "ក៏ល្អ! មានអារម្មណ៍ថាស្រស់ស្រាយជាម្សិលមិញ"
        "ព្រោះបងអត់នៅជិត អូនក៏ឈឺបែបនេះ"
        "ប្រហែលទេដឹង? អញ្ចឹងបងត្រូវនៅជិតខ្ញុំរាល់ៗថ្ងៃកុំអោយខ្ញុំឈឺព្រោះតែគ្មានបងនៅក្បែរ" ថេហ្យុង មិនគ្រាន់តែនិយាយតែដៃក្រសោបមុខនាយអង្អែលស្រាលៗដូចដាក់មុនស្នេហ៍អោយអ្នកអង្គុយស្តាប់ញញឹមជាប់មុខ ស្នាមញញឹមដែលចេញមកឯងៗមិន មែនសម្តែង ។
        "អូនមកនៅជាមួយបងមក"
        "នៅទីនេះ? អត់ទេ..."
        "ហេតុអី? ទីនេះជាផ្ទះបង ឬអូនចង់ឯណា?"
        "នៅទីនេះពេលខ្លះមានបងប្រុស មានប៉ាម៉ាក់បង ចេញចូល ខ្ញុំមិនចូលចិត្តបែបហ្នឹងទេ"
        "ចុះបើនៅកន្លែងផ្សេង អូនព្រមនៅជាមួយបងឬអត់?"
        "កន្លែងផ្សេង? កន្លែងណា?"
        "ក្នុងបេះដូងបង..." ជុងហ្គុក ខ្សឹបៗប្រាប់គេ (គីមីណូតូ) ><
        "បើសិនជាទីនោះមានតែខ្ញុំ ខ្ញុំព្រមនៅ"
        "ចូលពេលនេះមក" ជុងហ្គុក កាន់ដៃ ថេហ្យុង ដាក់លើទ្រូងរបស់នាយ ជាមួយសម្លេងស្អកៗស្តាប់តែពីរនាក់ មុខនាយសង្ហាររំកិលតិចៗទៅរកបបូរមាត់ជា តូច ថេហ្យុង ញញឹមកំហូចគេចមុខពីនាយវិញ ថ្ងៃនេះគិតតែថើបទៅកុំបាច់ទៅណា ។
        "ញាំអីព្រឹកនេះ ខ្ញុំឃ្លានហើយ" ថេហ្យុង ងើបចេញពីនាយបែរមកតុអាហារឯណេះវិញ ។
        "អ៊ំលើកបបរមក"
        "ចាស៎ អ្នកប្រុសតូច"
        "បងញាំបបរមែនទេ រាល់ព្រឹក? លើកមិនដូចមិន ឃើញញាំផង"
        "បងអោយគេធ្វើអោយអូនហ្នឹង គ្រែងមិនស្រួលខ្លួនមិនចឹង? ញាំបបរហើយកុំភ្លេចញាំថ្នាំ"
        "ញាំថ្នាំមិនបានទេងងុយគេងណាស់ ធ្វើការអត់កើតទេ"
        "ធ្វើការកន្លែងណាខ្លះ? ថ្ងៃនេះបងជូនទៅ"
        "បងទំនេរថ្នាក់នេះឬ?"
        "បងតាមមើលថែអូននោះអី"
        "អូ... មិនបាច់ដល់ថ្នាក់ហ្នឹងក៏បាន ខ្ញុំលែងអីហើយ ថ្ងៃនេះទៅកន្លែងធ្វើការពេលរសៀល ព្រឹកនេះត្រូវទៅផ្ទះ...អត់ទេទៅរកលោកប៉ានៅក្រុមហ៊ុន បងចង់ទៅជួបលោកប៉ាជាមួយគ្នាទេ?"
        "កុំទាន់ល្អជាង បងចង់អោយអូនជួបប៉ាម៉ាក់បងសិន ឬមួយយើងទើបតែទាក់ទងគ្នាដែរ បងមិនទាន់ ប្រញាប់ជួបចាស់ៗទេ"
         "ខ្ញុំដឹងគំនិតបងហើយ"
         "មិនដូចដែលអូនគិតទេ"
         "បងដឹងថាខ្ញុំគិតអ្វី?"
         "អូនប្រហែលជាគិតថាបងមិនស្មោះត្រង់ រឿងនោះកុំបារម្ភ អូនទទួលបានលើសពីអ្នកពីមុនៗមកហើយ"
         "ពិតមែនឬ? ម៉េចក៏ខ្ញុំមិនដឹងអញ្ចឹង?"
         "ព្រោះក្នុងចិត្តអូនគិតតែរឿងបងមិនល្អហ្នឹងហើយ"
         "ម៉េចក៏បងដឹង?"
         "ឃើញទេៗ"
         "ហាសហា៎ និយាយលេងតើ! ខ្ញុំមានគិតអ្វី? បងគឺកំពុងតែល្អបំផុតសម្រាប់ខ្ញុំហើយតើ?"
         "ឯណា ម៉េចក៏បងមិនដឹងអញ្ចឹង?"
         "រឿងរបស់បង"
         "អូនដឹងអ្វីទេ ថេហ៍?"
         "ហ៊ឹម?"
         "បងមិនដែលមើលថែអ្នកណាពិសេសបែបនេះទេ ពីមុនមកគឺ...អូន! ដែលបងពេញចិត្តនិងមើលថែ បែបនេះ"
         "បងនិយាយអោយខ្ញរំភើបហើយ អៀនណាស់ ញាំមិនចូលទេ" ថេហ្យុង គេចមុខនាយគេមុខក្រហមពិតមែន អៀនេះពិតមែន មិនបានឌឺអោយនាយនោះទេ ។
         "បងនិយាយពិតមែន! យប់នេះគេងទីនេះទៀតណា" ជុងហ្គុក ធ្វើមុខកំហូចដាក់នាយតូច ថេហ្យុង សម្លក់នាយភ្លែតតែម្តង ។
         "ថាហើយថា ព្រាននារី! ខ្ញុំមិនមកគេងជាមួយបងទៀតទេ"
         "ហេតុអី?"
         "បងចង់គេចចំនេញខ្ញុំ?"
         "គេងចំនេញយ៉ាងម៉េច យើងជាសង្សារគ្នា? បើ
ទោះជាលើសឡោះពីនេះទៀតមិនបានទេឬ?"
         "មិនបានទេ ខ្ញុំមិនបានព្រមព្រៀងបែបនេះ"
         "បែបណា? អូនគិតទាក់ទងគ្នាដូចសម័យចូស៊ន មែនទេ? មើលតែមុខគ្មា?"
         "ឬបងចង់អោយឡើងគ្រែជាមួយគ្នា? នោះមែនទេស្នេហាបង? ផ្តល់តម្លៃអោយខ្ញុំពេលនៅលើគ្រែ? ទាល់តែឡើងគ្រែជាមួយគ្នាទើបហៅថាការទាក់ទងគ្មាបែបសម័យថ្មី តើមែនទេ?"
         "ទោះជាបែបនោះ តែបងមានទៅបង្ខំឯណា? វានៅលើការព្រមព្រៀង បើសិនអូនមិនព្រមបងទៅរកក្រៅហើយ តែប៉ុណ្ណឹង"
         "រកក្រៅឥឡូវទៅ ហើយកុំជួបខ្ញុំទៀត" ថេហ្យុង បញ្ចប់ប្រយោគហើយក៏ងើបចេញពីនាយឡើងទៅខាងលើបាត់ទុកអោយនាយអង្គុយម្នាក់ឯង ។ គិតៗទៅនិយាយគ្នាត្រូវរ៉ូវសុខៗសោះ ។
        "ពុទ្ធោះអើយ" ជុងហ្គុក អណ្តាតទល់ថ្ពាល់ដៃកាន់កែវកាហ្វេក្តាប់សឹងតែបែកកែវទៅហើយ ។

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Where stories live. Discover now