ភាគ : 7 យើងត្រូវការឈាមរបស់ឯង!!

Start from the beginning
                                        

"រំអួយ៎..ឆឺសស៎!!"ព្យុលនាងនិយាយឡើងទាំងពេកមាត់ដាក់ថេយ៌នឹងជីមីន

"កុំខ្វល់អីជីមីនធម្មតាមនុស្សមិនដែលប្រកាន់សត្វដែរមិនដឹងអីទេណ៎!!"ថេយ៉ុង

"អ្ហឹមម៎..មែនហើយយើងមិនប្រកាន់ទេតោះចូលអង្គុយទៅ!!"ជីមីននិយាយហើយពួកគេក៏បានដើរទៅអង្គុយតុកប្រឡងនោះម្នាក់មួយ

"សម្ដីបានណាស់មួយៗចាំមើលណាយើងនឹងយកជ័យលេភីលេខមួយឲ្យបាន!!"ព្យុលនាងនិយាយទាំងក្ដាប់ដៃ នាងពិតជាមិនចូលចិត្តពួកគេទាំងពីរនាក់នេះទេពីមុននាងជាសិស្សពូកែដាច់គេតែក្រោយមានពីរនាក់នេះមកនាងធ្លាប់មកដល់លេខបួនលេខប្រាំរហូត...

មិនយូរប៉ុន្មានការប្រឡងក៏បានចាប់ផ្ដើមសិស្សម្នាក់ខិតខំព្យាយាមធ្វើលំហាត់នៅក្នុងក្រដាសកិច្ចការរបស់ខ្លួនយ៉ាងញាប់ដៃដោយមិនហ៊ានទាំងងាកឆ្វេងស្ដាំអីបន្តិចឡើយព្រោះនេះជាការប្រឡងយកសិស្សពូកែចឹងហើយច្បាប់វិន័យគឺតឹងរឹងជាការប្រឡងទូទៅ។

"វិញ្ញាសារស៉ីផុយ..ហឹសស៎លេខមួយច្បាស់ជាបានមកលើយើងមិនខានទេ!!"ព្យុលនាងនិយាយឡើងទាំងមានទំនុកចិត្តបំផុត

បន្ទាប់ពីការប្រឡងបានបញ្ចប់សិស្សៗទាំងនោះក៏បានទៅតាមបន្ទប់ថ្នាក់រៀងខ្លួនដើម្បីរងចាំលទ្ធផល។

"លទ្ធផលប្រឡងគឺចេញនៅថ្ងៃស្អែកណាកូនៗដោយសារនេះជាការប្រឡងដែលតឹងរឹងជាងការប្រឡងប្រចាំខែចឹងហើយគ្រប់ក្រដាសប្រឡងគឺត្រូវកែដោយម៉ត់ចត់បំផុតយល់ទេកូនៗ!!"អ្នកគ្រូ

"បាទ / ចាស៎អ្នកគ្រូ!!" បន្ទាប់ពីម៉ោងរៀនបានបញ្ចប់សិស្សគ្រប់គ្នាក៏បាននាំគ្នាត្រឡប់ទៅផ្ទះរៀងខ្លួនដោយសិស្សខ្លះក៏ជិះកង់សិស្សខ្លះក៏មានអាណាព្យាបាលមកទទួល...

"ថេយ៌យើងទៅមុនហើយណា..ថ្ងៃនេះមិចក៏ប៉ាឯងគាត់មកទទួលយូរម្លេះ!!"ជីមីន

"យើងគិតថាគាត់ប្រហែលជារវល់ហើយព្រោះរាល់ដងគាត់មកលឿនណាស់!!"ថេយ៉ុង

"ប្រហែលចឹងហើយយើងទៅមុនហើយណា!!"ជីមីន

"អ្ហឹមមម៎!!"ថេយ៉ុងមិនមាត់ក៏ងក់ក្បាល រួចជីមីនគេក៏បានឡើងឡានរបស់ពូគេបាត់ទៅម្សិលមិញធ្វើជាភ្លេចមកទទួលថ្ងៃនេះធ្វើជាភ្លេចទៀតមិនកើតទេ។

រឿង : សង្រ្គាមត្រកូល-JEON🍃( ចប់ )Where stories live. Discover now