ព្រឹកប្រលឹមថ្ងៃថ្មី
ថេហ្យុង ព្រឹកនេះត្រូវទៅសាលារៀនព្រោះត្រូវធ្វើកិច្ចការសំខាន់ជាមួយគ្រូៗហើយត្រៀមប្រលងផង ។
ភ្ញាក់ពីគេងទាញទូរស័ព្ទមកមើលក៏ឃើញសារពី ជុងហ្គុក គេមិនតមគ្រាន់តែមើលហើយញញឹមដោយមិនដឹងខ្លួន ។ ថេហ្យុង ទុកទូរសព្ទចុះងើបទៅរៀបចំខ្លួនទៅសាលារៀនតែម្តង ។
ព្រឹកនេះមិនសូវល្អទេ ភ្ញាក់មកគេមានអារម្មណ៍ថាឈឺក្បាលធ្ងន់ក្បាលអាចមកពីយប់មិញគេត្រូវសន្សើមយូរពេកហើយ ។
"អរុណសួស្តី ថេហ្យុង...អូ៎..ព្រឹកនេះទៅសាលាមែនទេ? គួរតែប្រាប់ខ្ញុំត្រៀមអាហារទុកអោយ"
"ខ្ញុំបានប្រាប់អ្នកមីងហើយថាមិនបាច់ធ្វើទេ សុំទឹកដោះគោមួយកែវបានហើយ ខ្ញុំទៅញាំអីខាងក្រៅក៏បាន"
"ថេហ្យុងហា៎ នេះយកទុកបង់សាលា" លោកគីម ហ៊ុចកាតអោយ ថេហ្យុង មួយទុកសម្រាប់បង់ថ្លៃសាលានិងចាយវាយ គាត់បានបង់សាលាអោយគេយូរណាស់ហើយ ។
"មិនអីទេ លោកប៉ា! ខ្ញុំអាច..."
"យកទៅ ប៉ាចង់អោយ" លោកគីម ចាប់កាន់ដៃគេអោយយកកាតក៏ចាប់អារម្មណ៍ថាសាច់របស់គេំឺក្តៅខុសធម្មតា ។
"សាច់ក្តៅម៉្លេះកូន?"
"មិនអីទេលោកប៉ា"
"មកពីយប់មិញត្រូវសន្សើមទេដឹងលោកបង?"
"បែបនេះទើបប៉ាមិនចង់អោយចេញក្រៅយប់ជ្រៅ អ៊ំយកថ្នាំអោយគេលេប ឬមួយឯងទៅពេទ្យល្អទេ?"
"មិនអីលោកប៉ា ខ្ញុំត្រូវទៅហើយ"
"ឈប់សិន! លេបថ្នាំហើយសឹមទៅ" លោកគីម អោយអ្នកបម្រើយកទឹកនិងថ្នាំអោយគេលេបសិន បើមិនស្រួលទៅមន្ទីរពេទ្យគ្រែងឡ៎ផ្តាសាយធំ ។
ថេហ្យុង ញញឹមមើលទៅប៉ារបស់គេក្រោយទទួលបានអារម្មណ៍កក់ក្តៅដែលមិនធ្លាប់មានពីមុន គេញ៉ាំថ្នាំហើយក៏រៀបចំចេញទៅសាលាថ្ងៃនេះគឺប៉ារបស់គេជូនទៅ ។
មកដល់សាលានៅតែមានអារម្មណ៍មិនស្រណុកខ្លួន គេប្រជុំក្រុមជាមួយគ្រូរបស់គេរួចហើយក៏ទៅសម្រាកនៅខនដូរ ឆ្លៀត add story រូបថ្នាំនិងអរគុណដល់ប៉ារបស់គេផង ។
Add story រួចហើយទម្លាក់ខ្លួនគេងលើសាឡុងគិតថាភ្ញាក់មកវិញសឹមហៅអីញាំដោយសារ ពីរនាក់ទៀតរវល់ការងាររបស់គេដែរ ។
មិនបាន 5នាទីផងទូរស័ព្ទបានបន្លឺឡើង នាយតូចបើកភ្នែកមិនរួចដៃរ៉ាវរកទូរស័ព្ទមកលើកទទួល ។
"ហាឡូ.."
<អូនកើតអី? មិនស្រួលខ្លួនឬ មានទៅពេទ្យឬអត់> សំណួរពីនាក់ខាងនោះមកមួយខ្សែរ ថេហ្យុង មើលលេខទើបដឹងថាជាមិត្តប្រុសសម្អប់របស់គេសោះ ស្មានថានរណា?
"អូ៎... មិនអីទេគ្រាន់តែឈឺក្បាលបន្តិចញាំថ្នាំរួចហើយបងកុំបារម្ភអី"
<ចុះពេលនេះអូននៅឯណា?>
"នៅខន់ដូរ តែម្នាក់ឯងទេ"
<មិនបានទេ បងនិងឡើងទៅសេអ៊ូលវិញ>
"ប្រាប់ហើយថាមិនអីទេ បងនៅចាត់ចែងការងាររបស់បងទៅ"
<អោយអាស័យដ្ឋានរបស់អូនមក បងអោយគេទិញថ្នាំនិងអាហារទៅអោយ ប្រាប់អាការៈមកអោយអស់មកនិងបានទិញថ្នាំអោយត្រូវ>
"ខ្ញុំបានញាំថ្នាំហើយ ពេលនៅផ្ទះប្រហែលបន្តិចទៀតលែងអីហើយ"
<កុំប្រកែក! ដឹងថាបងបារម្ភប៉ុណ្ណាទេ?>
"អា៎...គឺក្តៅខ្លួន ឈឺក្បាល ហើយក៏ល្វើយ គឺតែប៉ុណ្ណឹងទេ"
<ចាំបន្តិចបងអោយគេទិញអោយទុកនៅជាន់ក្រោមកុំភ្លេចចុះមកយកផង អូ៎...អូនអាចទៅគេងផ្ទះរបស់បងល្ងាចនេះបងទៅវិញ>
"ប៉ាមិនអោយទៅទេ"
<បើបងមិនបានមើលអូននឹងភ្នែក បងនៅមិនស្ងប់ទេ បងបញ្ចប់ការងាររួចហើយនិងប្រញាប់ទៅ>
"ខ្ញុំមិនដឹងថាគួរហាមយ៉ាងម៉េចទេ"
<អូនហាមបងមិនបានទេ ប៉ុណ្ណឹងសិនចុះបងរៀបចំការងារសិន>
"អូ៎..." ថេហ្យុង ដាក់ទូរស័ព្ទចុះហើយគេងញញឹម ញញឹមដែលមិនអាចបញ្ឈប់បាន មានអារម្មណ៍ថាការបារម្ភរបស់នាយគឺកក់ក្តៅណាស់សម្រាប់គេ វាហាក់ដូចជាការបន្ទន់ចិត្ត តើនាយធ្លាប់ធ្វើបែបនេះដាក់នរណាខ្លះទៅ?
ភាគទី16 : គាត់លង់ស្រលាញ់ឯងហើយ
Start from the beginning
