💫Episode8 (សត្រូវស្លាប់រស់🥲)

Start from the beginning
                                    

" ហើយចាំទុកទៅកាលពីមុនវាផ្សេងតែឥឡូវវាផ្សេង ប្រុសតាមខ្ញុំច្រើណាស់  សម្បត្តិត្រឹមលោកនេះហីឥឡូវនេះខ្ញុំមើលមិនចូលភ្នែកទេ លាសិនហើយ អាឆែប"ថេយ៉ុងប្រលះទៅវិញមិនអោយចាញ់ចិត្តរួចក៏ដើរចេញទៅតែក៏មិនភ្លេចជេរអោយបានមួយម៉ាត់ដែរ

"នេះ....នេះឯងហ៑ានៗជេរយើងហេស ឈប់សិននិយាយគ្នាអោយដឹងរឿងសិន ចង្រៃយ៎អើយ អាក្មេងឆ្កួតហ៑ានបន្លំជេរយើង "ជុងគុកនៅឈរមួមៅក្តៅក្រហាយនៅសុខៗអោយគេជេរលេង ខ្មាសគេណាស់

"ជួបលើកក្រោយឯងមិនរួចខ្លួនទេ ថេយ៉ុន អាន់ផេណា"ថាតែប៉ុននឹងក៏ដើរទៅថ្នាក់វិញទាំងមួមៅក្តៅចិត្ត

មកមើលថេយ៉ុងវិញពេលដើរចេញពីជុងគុកហើយក៏មកអង្គុយក្បែរមាត់ទឹកគប់ដុំថ្មចូលទឹកលេងម្នាក់ឯងព្រោះគេជូនជីមីនទៅផ្ទះហើយ

"អាមុខទន្សាយនេះតាមដូចស្រមោលអន្ទោលតាមប្រាណ អាខំដើរគេចហើយនៅតែជួបទៀត មើលទៅសង្ស័យតែចុងបញ្ចប់ដូចសាច់រឿងមែន អាថេយ៍អើយទៅងាប់វិញល្អជាងមិនចង់ក្លាយជាជនពិការធ្វើអីមិនកើតទេ"

ថេយ៉ុងអង្គុយម្នាក់ឯងមួយសន្ទុះក៏ឃើញនាយកម្លោះដេយ៉ុងដើរសំដៅមករកខ្លួនទាំងមានកាន់ដបទឹកមកមួយដបផងដែល

ធ្វើអោយថេយ៉ុងឆ្ងល់ឡើងហើយក៏ឈប់ឆ្ងល់វិញដូចគ្នាព្រោះនឹកឃើញសាច់រឿងដែលខ្លួនបានសរសេរ

ដេយ៉ុង ម៉ារៀល នេះជាមនុស្សជិតស្និត្តរបស់ថេយ៉ុង អាន់ផេណា ជាអ្នកដែលថេយ៉ុងនិយាយរឿងក្នុងចិត្តប្រាប់ ជាអ្នកប្រឹក្សា ជាអ្នកផ្តល់យោបល់ អាចថាថេយ៉ុងទុកនាយដូចជាបងប្រុសម្នាក់ទៀត មានរឿងអីក៏និយាយប្រាប់ដេយ៉ុងដែល

ហើយនៅទីបញ្ចប់ដេយ៉ុងនេះហើយជាអ្នកមើលថែរាងតូចពេលក្លាយជាជនពិការធ្វើអី្វមិនកើត

"ថេយ៉ុង អង្គុយអីម្នាក់ឯង ប៉ុន្មានថ្ងៃនេះមិនឃើញមកទីនេះសោះបងខំចាំ"ដេយ៉ុង មកខំថេយ៉ុងប៉ុន្មានថ្ងៃហើយថកងៃដែលឃើញថេយ៉ុងរត់កាត់មុខនាយក៏មកចាំដែលតែមិនឃើញរាងតូចមក

នៅចំពោះមុខជុងគុកដេយ៉ុងធ្វើមិនស្គាល់ថេយ៉ុងឡើយព្រោះមិនចង់អោយជុងគុកដេញនាយឬក៏មិនអោយនាយនៅជិតខ្លាចថាគ្មានរឿងយកមកប្រាប់ថេយ៉ុង

💫កែប្រែវាសនា តួចិត្តអាក្រក់💫Where stories live. Discover now