ភាគ : 6 ផែនដីឡើងកម្ដៅ!!!

Start from the beginning
                                        

"គឺប៉ា-ប៉ាមានការងារបន្ទាប់ទើបត្រូវ-"ជុងហ្គុកនាយនិយាយមិនទាន់ចប់ផងថេយ៌ក៏និយាយកាត់

"ការងារអីទាំងពាក់កណ្ដាលអាធ្រាតនឹង..ប៉ាកុហក់អូនបើប៉ាទៅធ្វើការមិចក៏មុខប៉ាប្រលាក់ឈាម!!"ថេយ៉ុង

"ដឹបបដឹប៎ៗៗ"

គ្រាន់តែលឺថេយ៌និយាយបែបនេះមកបេះដូងរបស់ជុងហ្គុកលោតញាប់ស្ទើរតែធ្លាយចេញមកទៅហើយ

"ប៉ា-ប៉ាមកពី-"ជុងហ្គុក

"ប៉ាទើបមកពីវៃគ្នាមែនទេ!!"ថេយ៉ុង

"អឹក៎..បាទ-បាទ!!"ជុងហ្គុក ស្លាប់ហើយមើលឬកពាករបស់លោកប៉ាចុះគ្រាន់តែឆ្លើយនឹងសំណួររបស់កូនសោះចាំបាច់ញ័រមាត់ញ័រដៃញ័រជើងដែរ

"ប៉ាឈឺឬអត់នឹង!!"ថេយ៉ុងចុះពីលើគ្រែហើយដើរទៅរកនាយ

"ថេយ៌ឈប់កុំមកជិតប៉ា..ខ្លួនប៉ាប្រលាក់ឈាមកូនមិនអាចប៉ះបានទេចាំប៉ាទៅសម្អាតខ្លួនសិនណា!!"ជុងហ្គុកនាយនិយាយហើយក៏ដើរទៅបន្ទប់ទឹកបាត់

"ប៉ាវៃគ្នាសាហាវដល់ថ្នាក់នេះឬ..មានឈាមទៀតផងកុំឲ្យខ្ញុំដឹងឲ្យសោះថានរណាជាអ្នកវៃប៉ាមិនចឹងទេពួកនោះជួបជាមួយខ្ញុំច្បាស់ណាស់!!"ថេយ៉ុង ស្លាប់ៗនេះចង់រកមុខអ្នកដែលវៃប៉ាផងឬបើនិយាយទៅកុំរកអីល្អជាងព្រោះវាគ្មាននោះទេតែបើរកអ្នកដែលត្រូវលោកប៉ាសម្លាប់គឺមានហើយចង់រកមុខគេនឹងគិតថាវៃគេឈ្នះដែរហ៎មាឌតូចញិចនឹង។

មួយសន្ទុះក្រោយមកជុងហ្គុកនាយក៏បានចេញពីបន្ទប់ទឹកដោយមានស្លៀកពាក់រួចជាស្រេច...

"រាល់ថ្ងៃប៉ាតែងតែបែបនេះមែនទេ!??"ថេយ៉ុង

"ប៉ាបែបណា??"ជុងហ្គុក

"ក៏ប៉ាតែងតែទៅវៃគ្នាកណ្ដាលអាធ្រាតបែបនេះអី!!"ថេយ៉ុង

"តាមពិតទៅប៉ាមិនចង់ទេតែបើប៉ាមុនធ្វើចឹងពួកគេគ្មានថ្ងៃរៀងចាលឡើយ!!"ជុងហ្គុក

"បានន័យថាបើយើងមិនប្រដៅគេខ្លះគេអត់រៀងឬអត់ឈប់ធ្វើបាបយើងទេហ៎ប៉ា!!"ថេយ៉ុង

"ច្បាស់ជាចឹងហើយ..នេះជាមូលហេតុដែលប៉ាវៃពួកគេតែថាអូននៅក្មេងមិនអាចធ្វើបែបនេះបានទេ!!"ជុងហ្គុក

រឿង : សង្រ្គាមត្រកូល-JEON🍃( ចប់ )Where stories live. Discover now