ភាគ២២:តំណែងជំនួស

Start from the beginning
                                    

<<បងចាំត្រង់នឹងហើយខ្ញុំចូលទៅយករបស់ឲបងមួយភ្លេតណា>>ថាហើយកញ្ញាលូណាក៏ដើរចូលទៅក្នុងបន្ទប់បាត់ចំណែកជុងហ្គុកមិនចង់នៅអង្គុយចាំប៉ុន្មានទេប៉ុន្តែដោយហេតុចង់ដឹងថានាងយកអ្វីមកឲខ្លួនអញ្ចឹងហើយក៏សុខចិត្តអង្គុយចាំតែម្ដងទៅ ។

      កន្លងទៅអស់រយៈពេល15នាទីទៅហើយនៅតែមិនឃើញលូណាចេញមកវិញទៀតទើបនាយក្រាស់ចាប់ផ្ដើមមានចម្ងល់តែខ្ជិលខ្វល់ច្រើនក៏សម្រេចចិត្តថាត្រឡប់ទៅវិញតែម្ដងទៅ ជុងហ្គុកងើបឈរអស់កម្ពស់បម្រុងនឹងបោះជំហានដើរចេញតែនាយបែជាងងឹតមុខឈឹងមើលអ្វីលេងច្បាស់ក្បាលក៏ផ្ដើមឈឺខ្ទោកៗទៀត

<<អូយសឺត>>ជុងហ្គុកយកដៃឈ្លីចិញ្ចើមខ្លួនឯងប្រឹងស្រូបខ្យល់ដង្ហើមបន្តិចតែភ្លាមនេះស្រាប់តែនាយទន់ជើងដួលទៅលើសាឡុងវិញមួយរំពេចស្មារតីក៏បាត់អស់ពេលនេះនាយសន្លប់ឡើងលេងដឹងខ្លួនហើយ ។

<<ថ្នាំគេពិតជាមានប្រសិទ្ធិភាពមែន>>លូណានាងបានលោបលួចឈរនៅក្បែរនេះទេ នាងឈរចាំមើលទាល់តែជុងហ្គុកសន្លប់បាត់ស្មារតីទើបដើរចេញមករួចក៏គ្រានាយដើរចូលទៅក្នុងបន្ទប់របស់ខ្លួនតែម្ដង ។

    ដោយដាក់ឲជុងហ្គុកបានគេងស្រួលបួលហើយទើបនាងចេញមកប្រាប់យ៉ុងកាងឲទៅវិញដោយកុហកថាជុងហ្គុកចង់សម្រាកនៅភូមិគ្រឹះនេះមួយយប់ដំបូងនាយក៏មិនសូវជឿប៉ុន្មានតែដោយហេតុនាងក្រមុំបូបាច់ហូហែច្រើនពេកទើបក៏ព្រមជឿតែម្ដងទៅហើយនាយក៏ត្រឡប់ទៅវិញទុកតែសោរឡានឲអ្នកជាចៅហ្វាយហើយខ្លួនក៏ទៅវិញដោយជិះតាក់ស៊ី ។

បន្ទាប់ពីដេញនាយកម្លោះយ៉ុងកាងឲចេញបាត់ទើបនាងចូលមកខាងក្នុងបន្ទប់របស់ខ្លួនវិញ មិនចាំយូរនាងក៏ធ្វើតាមផែនការដែលបានគ្រោងទុកតែម្ដង នាងបានដោះសម្លៀកបំពាក់របស់ជុងហ្គុកគប់គ្រវេញចោលទៅម្ខាងរួចទើបមកដោះអាវរបស់ខ្លួនឯងម្ដង ដោយចាត់ការហើយអស់ទើបនាងឡើងមកគេងក្បែរជុងហ្គុក នាងថើបនាយក្រាស់មួយខ្សឺតមុននឹងបិទភ្នែកគេងតែម្ដង។
     ....

ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ លោកស្រីចនធ្វើជាបើកទ្វាបន្ទប់របស់លូណា គ្រាន់តែឃើញរូបភាពនៅចំពោះមុខ ស្នាមញញឹមក៏លេចរូបរាងឡើងនៅលើផ្ទៃមុខរបស់គាត់ភ្លាមៗតែប៉ិននេះផែនការម្ដងនឹងគឺសម្រេចហើយ ។

ថ្នមស្នេហ៍ក្បែរកាយ(ចប់)Where stories live. Discover now