"ចាស៎កូន!!"អ្នកស្រីចនគាត់និយាយទាំងញញឹមហើយក៏បានដើរទៅរកឡានហើយកូនចៅក៏បានបើកចេញទៅបាត់ទៅ ចំណែកជុងហ្គុកវិញនាយក៏បានបើកឡានទៅក្រុមហ៊ុនបាត់ទៅព្រោះថានាយដែនកំពុងចាំនាយនៅទីនោះឯងរង់ចាំតែនាយមកដល់យកថេយ៌ហើយនាយទៅមើលភូមិគ្រិះ
@ ក្រុមហ៊ុន ឈីយ៉ាកុ
"យ៉ា នេះកូនឯងហេស៎សម្រាកមួយថ្ងៃសោះមកវិញបានកូនមួយហើយឬ!!"នាយយីនឃើញនាយដែនកំពុងតែបីក្មេងបែបនេះក៏ដើរទៅនិយាយបង្អាប់លេង
"មិនមែនកូនយើងទេតែជាអ្នកប្រុសតូចវើយ៎ ក្មេងតូចនេះជាកូនរបស់ចៅហ្វាយ!!"នាយដែន
"អ្នកប្រុសតូច??? ជាកូនចៅហ្វាយ??"នាយយីននាយនិយាយឡើងទាំងឆ្ងល់អ្នកប្រុសតូចហេស៎ជាកូនរបស់ចៅហ្វាយរបស់នាយ បែបនេះកាន់តែឆ្ងល់ទៀតហើយចៅហ្វាយនាយមានប្រពន្ធតាំងពីពេលណា
"ងឺតត!!"
"ចៅហ្វាយមកល្មម!!"នាយដែនក៏និយាយឡើងពេលពេលឃើញជុងហ្គុកនាយដើរចុះពីឡានមករកនាយ
"ទៅធ្វើការរបស់ឯងទៅ!!"ជុងហ្គុកនាយដើរមកដល់ក៏បានយកថេយ៌មកពរនឹងដៃហើយក៏បានប្រាប់ទៅនាយដែន
"បាទចៅហ្វាយ!!"នាយដែននិយាយហើយក៏បានឡើងឡានបើកចេញទៅបាត់ទៅ
"ចៅហ្វាយតើក្មេងនេះជាកូនរបស់ចៅហ្វាយឬ!!"នាយយីន
"អាដែនវាមិនបានប្រាប់ឯងទេហេស៎!!"ជុងហ្គុក
"បាទ គឺប្រាប់!!"នាយយីននិយាយចប់ភ្លាមជុងហ្គុកនាយក៏បានដើរចូលទៅក្នុងក្រុមហ៊ុនទាំងមិននិយាយអ្វីទាំងអស់
"ជាកូនរបស់ចៅហ្វាយពិតមែន!!!!"នាយយីននិយាយទាំងភ្ញាក់ផ្អើល ចៅហ្វាយនាយមានកូនឬចុះឯណាប្រពន្ធរបស់ចៅហ្វាយនាយនោះមិនដែលដឹងថាចៅហ្វាយនាយមានប្រពន្ធផងតែបែរជាមានកូនពិតជាចម្លែក....
"នាងបានឃើញទេ លោកប្រធានគាត់មានបីក្មេងនៅនឹងដៃទៀតផង!!"បុគ្គលិក
"ជាកូនរបស់គាត់ទេដឹង!!"បុគ្គលិក
"មិចនឹងអាចទៅក្រែងលោកប្រធាននៅកំលោះតើហី!!"បុគ្គលិក
"ឈប់ជជែកបានឬនៅ ការងារមិនគិតធ្វើទេបែរជាមកជជែកគ្នារឿងនេះទៅវិញ!!"លេខាស៊ូនាងក៏បានដើរមកស្ដីឲ្យបុគ្គលិកដែលជជែកវែកញែករឿងរបស់ចៅហ្វាយនោះ បុគ្គលិកទាំងនោះបានស្ងាត់ហើយបំបែកគ្នាធ្វើការអស់ទៅអ្នកណាមិនដឹងនោះលេខាស៊ូទាំងកាចទាំងឆ្នាស់ហើយម៉ឺងម៉ាត់ទៀត
ANDA SEDANG MEMBACA
រឿង : សង្រ្គាមត្រកូល-JEON🍃( ចប់ )
Fiksyen Peminat"មនុស្សរបស់ខ្ញុំនរណាហ៊ានប៉ះសូម្បីតែបងក៏ខ្ញុំមិនទុកដែរ!!!" ជុងហ្គុក jk : top tae : btt
ភាគ 3 : ចៅហ្វាយមានកូន??
Mula dari awal
