"គម្រោងមួយនេះខ្ញុំបានឲ្យប្រុសពៅធ្វើវារួចហើយអ្នកទាំងអស់គ្នាសូមមើលការពន្យល់របស់ប្រុសពៅដោយយកចិត្តទុកដាក់ផងណា!!"លោកចន
"បាទលោកចន ជាតួនាទីពួកខ្ញុំស្រាប់ហើយ!!"ដៃគូរសហការ
"ចាប់ផ្ដើមទៅប្រុសពៅ!!"លោកចន
"បាទលោកប៉ា!!"ជុងហ្គុកនាយនិយាយហើយក៏បានធ្វើបទបង្ហាញទៅកាន់អ្នកដែលនៅក្នុងបន្ទប់ប្រជុំទាំងអស់យ៉ាងក្បោះក្បាយនឹងល្អបំផុត
"ចំពោះគ្រឿងសង្ហារឹមនៅក្នុងសណ្ឋាគារគួរតែយកគ្រឿងដែលល្អមានគុណភាពព័ណ៌ក៏ដូចគ្នាគឺត្រូវតែច្បាស់ថាព័ណ៌នោះស្រស់មិនអាប់!!"ជុងហ្គុក
"អស្ចារ្យណាស់គម្រោងនេះពិតជាឥតខ្ចោះមែន!!"ដៃគូរសហការក៏បានពោលពាក្យសរសើរទៅកាន់ជុងហ្គុកមិនដាច់ពីមាត់ លើកលែងតែជូអ៊ុនដែលនាយមិនពេញចិត្តព្រោះគ្មាននរណាចាប់អារម្មណ៍នឹងនាយបែបនេះ
"កូនពៅលោកចនពិតជាមានសមត្ថភាពពូកែខ្លាំងណាស់រូបសម្រស់វិញក៏ស្រស់សង្ហាថែមទៀត!!"ដៃគូរសហការ
"ហឹសៗ សរសើរខ្ញុំពេកហើយ!!"ជុងហ្គុកនាយនិយាយទាំងសើចតិច
"ចឹងពួកយើងបញ្ចប់ត្រឹមនេះសិនចុះមានឱកាសជួបគ្នាម្ដងទៀត!!"លោកចន
"បាទចឹងពួកយើងសុំលាសិនហើយលោកចន!!"ដៃគូសហការនិយាយហើយពួកគាត់ក៏បាននាំគ្នាចាកចេញទៅអស់ទៅ
"ធ្វើបានល្អណាស់ប្រុសពៅ ហឹសស៎ៗ!!"លោកចនគាត់និយាយទាំងយកដៃទៅទះស្មារបស់ជុងហ្គុកតិចៗហើយញញឹមទាំងមានមោទនភាពមើលទៅកូនប្រុស
"បាទអរគុណលោកប៉ា!!"ជុងហ្គុក
"អ្ហឹមម៎ និយាយចឹងជូអ៊ុនថ្ងៃស្អែកនេះឯងត្រូវឡើងទៅទីក្រុងឡុងដ៍ជាមួយប៉ា!!"លោកចន
"ចុះទីនេះលោកប៉ានរណាអ្នកមើលខុសត្រូវ!!"ជូអ៊ុន
"ទីនេះទុកឲ្យប្រុសពៅមើលចុះយ៉ាងណាក៏ប្រុសពៅមានសមត្ថភាពគ្រប់គ្រាន់ហើយដែរ!!"លោកចននិយាយទាំងញញឹមតិចៗខុសពីជូអ៊ុនដែលនាយក្ដាប់ដៃយ៉ាងណែន
"ធ្វើការរបស់ឯងចុះណាប៉ាមានការបន្តិចតោះជូអ៊ុនទៅជាមួយប៉ា!!"លោកចននិយាយហើយក៏បានដើរចេញទៅ
VOCÊ ESTÁ LENDO
រឿង : សង្រ្គាមត្រកូល-JEON🍃( ចប់ )
Fanfic"មនុស្សរបស់ខ្ញុំនរណាហ៊ានប៉ះសូម្បីតែបងក៏ខ្ញុំមិនទុកដែរ!!!" ជុងហ្គុក jk : top tae : btt
ភាគ 2 : ធ្វើបានល្អណាស់ប្រុសពៅ
Começar do início
