"តុកក!!!"
"ចូលមក!!"ជុងហ្គុកនាយក៏បាននិយាយឡើង គ្រាន់តែបានការអនុញ្ញាតហើយនាយដែនក៏បានបើកទ្វាចូលទៅ
"ចៅហ្វាយឲ្យគេទៅតាមខ្ញុំមកតើចៅហ្វាយមានអ្វីចង់ឲ្យខ្ញុំធ្វើមែនទេ!!"នាយដែនក៏បានសួរទៅជុងហ្គុកធម្មតាពេលនាយហៅគេមកគឺតែងតែមានកិច្ចការរហូតនឹង
"ទៅខនដូរមើលកូនរបស់យើង!!"ជុងហ្គុកនាយនិយាយឡើងទាំងទឹកមុខរាបស្មើរទៅកាន់នាយដែន
"បាទចៅហ្វាយ!!"នាយដែនក៏បានឆ្លើយយល់ស្របតែម្ដងមិចនឹងហ៊ានប្រកែកទៅបើហ៊ានតែប្រកែកតិចនឹងកាំភ្លើងដល់ថ្ងាស់លូវហើយ
"ឆាប់ទៅ!!"ជុងហ្គុកនាយក៏បាននិយាយម្ដងទៀតមើលទៅនាយបារម្ភពីក្មេងតូចដែលនៅម្នាក់ឯងនោះណាស់ព្រោះថានាយនៅមិនទាន់បានរកម៉ែដោះមកជួយមើលក្មេងទើបត្រូវប្រើនាយដែនសិន
"ខ្ញុំទៅហើយចៅហ្វាយ!!"នាយដែននិយាយហើយក៏បានដើរចេញទៅវិញបាត់ទៅនាយចុះមកជាន់ក្រោមហើយក៏បានចូលបន្ទប់ធ្វើការដើម្បីប្រមូលឯកសារទៅតាមខ្លួនផងដែរ
"ក្រាកក៎!!"
"មកវិញហើយលឿនម្លេះ!!"នាយយីនក៏បានសួរទៅគេទាំងឆ្ងល់ទើបនឹងទៅមិញសោះនឹងមិចក៏មកលឿនម្លេះ
"ចៅហ្វាយប្រើ ឯងទៅធ្វើការឯងវិញទៅថ្ងៃនេះយើងសម្រាកមិនបានធ្វើការទេបន្ទប់នេះក៏ត្រូវចាក់សោរដែរ!!"នាយដែន
"ចៅហ្វាយឲ្យឯងសម្រាកឬក៏ចៅហ្វាយដេញឯងចេញ!!"នាយយីន
"ទុកមាត់សុីមាន់ទៅ បានហើយចេញទៅយើងត្រូវការបិទទ្វាបន្ទប់!!"នាយដែននៅក្នុងបន្ទប់មានឯកសារសំខាន់ៗនាយមិនអាចធ្វេសប្រហែសបាននោះទេចឹងហើយបានជានាយតែងតែប្រុងប្រយ័ត្នរហូតនោះ
"ទៅក៏បានដែរ!!"នាយយីននិយាយហើយក៏បានដើរទៅកន្លែងធ្វើការរបស់នាយបាត់ទៅ បន្ទាប់ពីបានរៀបចំកន្លែងធ្វើការរបស់នាយរួចរាល់ហើយនាយដែនក៏បានបើកឡានទៅខនដូរបាត់ទៅគឺនាយទៅមើលក្មេងតូចនឹងណាបើទុកចោលម្នាក់ឯងចឹងមិនកើតទេ...
ចំណែកការប្រជុំរបស់ជុងហ្គុកវិញក៏បានចាប់ផ្ដើមដូចគ្នាដោយនៅក្នុងបន្ទប់ប្រជុំគឺមានលោកចនជុងហ្គុកបងប្រុសរបស់នាយហើយនឹងដៃគូរសហការជាច្រើននាក់ទៀត..
YOU ARE READING
រឿង : សង្រ្គាមត្រកូល-JEON🍃( ចប់ )
Fanfiction"មនុស្សរបស់ខ្ញុំនរណាហ៊ានប៉ះសូម្បីតែបងក៏ខ្ញុំមិនទុកដែរ!!!" ជុងហ្គុក jk : top tae : btt
ភាគ 2 : ធ្វើបានល្អណាស់ប្រុសពៅ
Start from the beginning
