ឯងចង់ធ្វើស្អីជារឿងរបស់ឯង ឯងប្រាប់យើងធ្វើស្អី យើងដឹងហើយយើងបានអ្វីមកវិញ-ភីតនិយាយទាំងយកដៃប្រលះដៃវេហ្គាសចេញពីដៃគេ មួយទំហឹង

ភីតយើងសួរឯងបន្តិចទៅមើល មិចក៏ឯងចូលចិត្ត ង៉ក់ងរមិននិយាយស្ដីជាមួយយើងបែបនេះធ្វើអី ឲតែយើងមានសង្សារឬចង់ទៅដើរលេងជាមួយពួកនាង ឯងក៏តែងតែមិនពេញចិត្ត តែងតែងខឹងយើង តើទង្វើរបស់ឯងធ្វើរាល់ដងនេះ ឯងចង់បានន័យថាយ៉ាងមិច ហាសអាភីត-វេហ្គាសនិយាយសួរភីតមួយខ្សែរនេះ គឺធ្វើឲភីតនិងគឺមិនអាចឆ្លើយតបបាន និងខ្លួនបែកញើសជូក មាត់របស់គេឡើងស្លេក អស់ទៅហើយ

ឯងឆ្លើយប្រាប់យើងមក-វេហ្គាសបានចាប់ស្មាភីត អង្រន់សួរភីត ព្រោះគេឆ្ងល់យូមកហើយ ព្រោះវាមិនមែនជាលើកទី1នោះទេដែលភីតតែងតែធ្វើបែបនេះដាក់គេ

អួយយ.វេហ្គាសលែងយើង.-ភីតមិនបានតបនោះទេ គេក៏ប្រឹងប្រលះដៃវេហ្គាសចេញ ពីស្មាររបស់គេព្រោះថាវាឈឺ

ភីតឯងឆ្លើយភ្លាមមក ឯងធ្វើបែបនេះធ្វើអី-វេហ្គាសនៅតែមិនព្រមលែងភីត ថែមទាំងស្រែកសួរភីតដោយសម្លេងខ្លាំងៗ

ហឹក..ហុឹក..-ភីតចាប់ផ្ដើមយំតិចៗនិង សម្រូតខ្លួនចុះក្រោម ព្រោះពេលនេះគេខ្លាចទឹកមុខវេហ្គាសខ្លាំងណាស់ គ្រាន់តែរឿងប៉ុណ្ណឹងសោះវេហ្គាស ប្រើទឹកមុខមើលតែចង់សុីសាចគេទាំងរស់ទៅហើយ ហើយណាមួយគេជាមនុស្សដែលខ្លាចសម្លេងស្រែកខ្លាំងៗ ឬសួរបែបសម្លុតបែបនេះណាស់ ដែលធ្វើឲគេភ័យខ្លាចជាខ្លាំង  ហើយភាពភ័យខ្លាចរបស់គេនិងវាបានកើតឡើងលើគេតាំងពីតូចមកម្ល៉េះ

ភីត..ឯងកុំយំណា.ភីត- វេហ្គាសនិយាយទាំងសម្រូតខ្លួនចុះតាមភីត និងចាប់ក្បាលភីតយកមកផ្ទប់និងទ្រូងរបស់គេ ព្រោះគេក៏ដឹងថាភីតខ្លាចការសម្លុតបែបនេះដែរ

ហឹកៗ..ហុឹក.ៗ😭-ភីតយំកាន់តែខ្លាំង និងបែកញើសជូកថ្ងាស និងខ្លួនរបស់គេ

ភីត..យើងសុំទោស ភីតឯងកុំយំបែបនេះអី..ភីត-វេហ្គាសគេបានយកដៃទៅ ស្រងសក់ភីតឡើងជូតញើសឲភីតនិងអោបភីត ដើម្បីលួងលោមចិត្តភីតកុំឲគេបានភាពភ័យខ្លាចខ្លាំង គេក៏ភ័យមិនស្ទើរដែរនៅពេលឃើញភីតបែបនេះ

ភីត..ឯងឈប់ខ្លាចទៅ យើងសន្យាថាមិនស្រែកសម្លុតឯងបែបនេះទៀតទេភីត-វេហ្គាសទាំងដៃអង្អែលក្បាលភីតនិងថើបលើសក់ភីតបន្តិច

យើង..យើង..ខ្លាច..ហឹក-ភីតនិយាយទាំងលើកដៃទៅអោបខ្លួនវេហ្គាសជាប់

អឹម..យើងដឹងហើយ..យើងសុំទោសណាភីត..ឯងឈប់យំទៅ-វេហ្គាស

អឹម-ភីតតបរួចក៏ងើបមុខចេញពីទ្រូងវេហ្គាស ឯវេហ្គាសក៏លើដៃមកជូតទឹកភ្នែកឲភីត

ញឹមវិញមកណា-វេហ្គាសបានជូតទឹកភ្នែកឲភីតរួចហើយគេក៏ចាប់ទាញមាត់ភីតតិចៗ ដើម្បីឲ្យភីតញញឹមឡើងវិញ បើភីតញញឹមបាន បាននៃថាភីតokគេលែងអីហើយ
ហើយពេលនិងភីតក៏ញញឹមមែន ចឹងបាននៃថាpete គឺok

ចឹងយើងទៅងូតទឹកសិនណា-វេហ្គាសនិយាយទាំងអង្អែលក្បាល់ភីតស្រាលៗ

ឯងទៅមែនហ៌-ភីតសួរទៅវេហ្គាស ទាំងធ្វើភ្នែកថ្លាៗដាក់វេហ្គាស

អឹម..យប់បន្តិចយើងមកវិញ-វេហ្គាស និយាយរួចក៏យកក្រសែងចូលទៅងូតទឹកទៅ

ចាំភាគត រឿងនេះប្រហែល2ចប់
និពន្ធដោយ:Mai Win 🦋

មិត្តចេះប្រច័ណ្ឌ🔞3/3Where stories live. Discover now