ភាគ៣:បម្រើតណ្ហា

2.8K 171 1
                                        

" អេឈប់ ទៅណា?" ពេលទ្វារបើកមនុស្សប្រុសពីរនាក់និយាយតាមអ្វីដែលទទួលបញ្ជាមក រួចអូសរាងតូចចេញពីបន្ទប់ប៉ុន្តែម្ចាស់រាងកាយជំទាស់និងចង់បានចម្លើយឪ្យដឹងរឿង មានអ្នកណាទៅប្រាប់ទៅមិននិយាយអ្វីក៏អូសរាងតូចចេញទៅគ្មានប្រណី

" ចៅហ្វាយ ពួកខ្ញុំបាននាំគេមកដល់ហើយ" គេអោនគោរពស្ដីមុននាំខ្លួនមនុស្សចូលមក រាងមាំអង្គុយចាំមើលអើយចាំស្ដាប់សម្លេង

" នៅឈរធ្មឹងដល់ណាទៀត?" ពួកគេនាំខ្លួនរាងតូចមករកចៅហ្វាយរួចហើយនាំគ្នាចេញត្រឡប់ទៅវិញដោយទាញទ្វារបិទចាក់សោពីក្រៅយ៉ាងស្អាតជិត

" ខ្ញុំ....លោកត្រូវការឪ្យខ្ញុំបម្រើអ្វីទាំងយប់ថ្មើនេះ?" ទោះជាដឹងហើយក៏ធ្វើពើមិនដឹងដែរ រាងក្រាស់មិនមាត់មិននិយាយស្ដីអ្វីរងចាំតែប្រតិកម្មរាងតូចមួយមុខគត់

" បើអត់មានការអ្វីឪ្យខ្ញុំបម្រើទេ អ៊ីចឹងខ្ញុំសុំត្រឡប់ទៅវិញហើយ" ដោយឃើញថាស្ងាត់គ្មានសម្លេងឆ្លើយតបទើបជាឱកាសបានចិត្តរកលេសសមហេតុសមផលមួយរំដោះខ្លួនចេញពីមុខទឹកកក

" វឹប~ អាយយយ..."

" គិតចង់រត់ហេស"

" រត់? រត់អ្វី ខ្ញុំមិនយល់ទេ?" ហៀបនឹងថយចំហៀងចេញទៅហើយដៃមាំក្រាស់លឿនដូចផ្លេកបន្ទោរស្រវាទាញកាយស្ដើងមកផ្អឹបនឹងដើមទ្រូងហាប់ណែនផ្ដួលទៅលើពូករបស់គេ

" នៅធ្វើមិនដឹងរឿងទៀត ឯងមានបំណងពន្យាពេលឪ្យយើងអស់អារម្ភមែនទេ" ភ្នែកខ្វាក់មើលមិនឃើញប៉ុន្តែចិត្តគេមិនបានខ្វាក់នៅអាចមើលធ្លុះដល់គោលបំណងគេកើត

" បើជ្រុលជាលោកដឹងទៅហើយ ដោះលែងខ្ញុំទៅព្រោះថាពេលនេះលោកប្រហែលជាអស់អារម្មណ៍ហើយ" គេចាប់ចំណុចដឹងហើយទោះខំព្យាយាមរើក៏បម្រះមិនរួច

" មែន យើងអស់អារម្មណ៍ ប៉ុន្តែក្លិនក្រអូបឆ្ងុយឆ្ងប់នៅចុងច្រមុះយើងនៅឡើយទេ" អារម្មណ៍គ្មានមែន បាត់បង់មែន ប៉ុន្តែក្លិនក្រអូបអាចទាក់ទាញមកវិញបានតើ

" នេះលោកឆ្គួតទេដឹង កើតជំងឺរោគចិត្តមកពីណា កុំគិតណាថាមិនលើកលែងសូម្បីតែប្រុសគ្នាឯង" រាងតូចចាប់ផ្ដើមសង្ស័យថាកម្លោះលំដាប់មហាសេដ្ឋីចង់ស៊ីប្រភេទដូចគ្នា

🌸💗មន្តស្នេហ៍អូមេហ្គា💗🌸(ចប់✅)Donde viven las historias. Descúbrelo ahora