ភាគ១៨:ញៀនថើបប្ដីហ្ហេស៎?

Start from the beginning
                                    

<<ក៏នៅបានគ្មានជាបញ្ហាសម្រាប់ខ្ញុំទេ ខ្ញុំក៏ធ្លាប់រស់នៅតែម្នាក់ឯងដែរតើកាលពីមុន>>ថេហ្យុង

<<តែពេលនេះអូននៅជាមួយម៉ាក់បងហើយក៏...>>

<<អា៎អត់ទេជុងហ្គុក ខ្ញុំគិតថានៅជាមួយគាត់មិនបានទេព្រោះពួកគាត់មិនបានចូលចិត្តខ្ញុំ>>

<<នេះហើយទើបបងបារម្ភពីអូន ឥឡូវធ្វើបែបនេះចុះបងមានខុនដូរពីរបីកន្លែងដែរអូនចង់នៅមួយណាក៏បានស្អែកនេះយើងទៅមើលដែរទេ?>>ជុងហ្គុក

<<អត់ទេជុង ខ្ញុំសុំណាអត់ចង់ទៅនៅខុនដូរទេ>>

<<អញ្ចឹងទៅនៅផ្ទះរបស់បង នៅក្បែរខុនដូរនោះបងក៏មានផ្ទះថ្មតូចល្មមមួយផងដែរ >>នាយសម្រេចប្រាប់ថាមានផ្ទះតូចវិញល្អជាជាងថាមានផ្ទះធំ បើឲថេហ្យុងទៅនៅផ្ទះធំក៏នាយល្អិតម្នាក់នេះមិនទៅដែរ ។

<<បែបហ្នឹងក៏បាន>>ថេហ្យុងខ្ជិលគិតច្រើនក៏សម្របតាមអ្នកជាប្ដីតែម្ដងទៅការពិតទៅគេអាចទៅគេងនៅផ្ទះមិត្តក៏បានដែរតែដឹងច្បាស់ហើយថាជុងហ្គុកនឹងមិនអនុញ្ញាតនោះទេ ។

<<បងនឹងឲយ៉ុនជូននៅជាមួយ>>ជុងហ្គុក នាយចាត់ឲជំនិតម្នាក់នៅតាមមើលថែប្រពន្ធហើយនាយយ៉ុនជូននេះគឺត្រូវបំផុតព្រោះនាយដូចជាជំនិតរបស់ថេហ្យុងទៅហើយ ។
     សន្ទនាគ្នាចប់អ្នកទាំងពីរក៏ទៅញ៉ាំអីនៅខាងក្រៅរួចក៏ត្រូវទៅមើលផ្ទះដែលជុងហ្គុកនិយាយនោះ មកដល់ភ្លាមថេហ្យុងហាក់សប្បាយចិត្តណាស់ព្រោះតែឃើញបរិវេណផ្ទះមួយនេះពិតជាស្រស់ស្អាតមែនទែន ។

<<ស្អាតណាស់>>ថេហ្យុងដើរមើលជុំវិញសរសើរពីសម្រស់ផ្ទះមួយនេះមិនដាច់ពីមាត់ទេ នៅតាមបង្អួចមានស្បៃវាំងននពណ៌សជាច្រើនហើយបើនៅតាមបន្ទប់វិញរិតតែស្រស់ស្អាតទៀតនិយាយរួមផ្ទះមួយនេះគឺស៊ីវិល័យតែម្ដង ។

<<ស្រលាញ់ទេ?>>ជុងហ្គុកឈរជ្រែញហោប៉ៅមើលទៅប្រតិកម្មរបស់ប្រពន្ធខ្លួនទាំងញញឹមនាយឃើញរាងតូចសប្បាយចិត្តបែបនេះនាយក៏មិនខុសពីគេប៉ុន្មានដែរ ។

<<ស្រលាញ់ ខ្ញុំស្រលាញ់ខ្លាំងទៀតផងអរគុណលោកចនខ្លាំងណាស់>>ថេហ្យុង

ថ្នមស្នេហ៍ក្បែរកាយ(ចប់)Where stories live. Discover now