ភាគ១៨:ញៀនថើបប្ដីហ្ហេស៎?

Start from the beginning
                                    

<<ធ្វើដូចខ្លួនអស្ចារ្យហ៊ឹស>>យ៉ុនហ្គី នាយក៏ជាដៃគូមុខជំនួញធំម្នាក់ដែរដែលសហការជាមួយនឹងជុងហ្គុកប៉ុន្តែថាមើលទៅនាយដូចជាមិនចូលចិត្តជុងហ្គុកទេ។
    .....

<<រួចហើយមែនទេ?>>ថេហ្យុងងើបចេញពីសាឡុងដើរមករាងក្រាស់ មកដល់ភ្លាមនាយក៏ចាប់អោបចង្កេះអ្នកជាប្រពន្ធភ្លេតនៅចំពោះមុខជំនិតខ្លួនតែម្ដង

<<លោកចននេះបងយ៉ុងកាងនៅណា>>ថេហ្យុង

<<នៅក៏នៅទៅព្រោះអាមួយនេះវានៅលីវវាមិនដែលស្គាល់រស់ជាតិប្ដីប្រពន្ធទេអញ្ចឹងវាមិនសូវជាដឹងអីទេ>>ជុងហ្គុកនិយាយឡើងឡូយធ្វើឲអ្នកជាជំនិតឮហើយខ្ញាល់មួយរំពេចតែថាមិនអាចធ្វើអ្វីបានមានតែដើរចេញហើយមុននឹងទៅក៏ឆ្លៀតបោះមួយសម្ដីទៀត

<<ដៀលខ្ញុំបែបហ្នឹងគិតថាឈឺមែនទេ?ឆើសអាកាងគ្មានឈឺក្បាលហាលថ្ងៃជាមួយទេ>>ថារួចនាយក៏ដើរចេញទាំងទឹកមុខហាក់មើលមិនយល់នេះមាត់ពិតជាក្បាត់ចិត្តពិតមែន តែថាអ្នកជាចៅហ្វាយក៏អញ្ចឹងទៀតគួរណាតែអាណិតគ្នាដែលមិនទាន់ស្គាល់រស់ជាតិមានប្រពន្ធប៉ុន្តែនេះមានតែឌឺដងថែម ។

<<ថេហ៍~>>ជុងហ្គុកងាកមកបន្លឺហៅសព្វនាមប្រពន្ធវិញនាយក្រាស់ប្រើសម្លេងស្រទន់ណាស់បើនិយាយជាមួយរាងតូចនោះហើយនាយក៏ប្រើជាមួយតែម្នាក់នឹងឯង ។

<<ហឹម>>ថេហ្យុងក្រហឹមឆ្លើយតបទាំងងើយមើលមុខអ្នកជាប្ដីដោយក្រសែភ្នែកស្រស់ថ្លាមានពន្លឺតិចៗ

<<គឺបងត្រូវមានការទៅប្រទេសចិនឆាប់ៗនេះតើអូនអនុញ្ញាតឲបងទៅដែរទេ?>>ជុងហ្គុក

<<ទៅធ្វើការងារមែនទេ?>>ថេហ្យុង

<<បាទ>>

<<បែបហ្នឹងក៏ទៅៗ ខ្ញុំមិនថាអីឯណាខ្ញុំអនុញ្ញាតស្រាប់ហើយ>>

<<តែអូនត្រូវនៅទីនេះម្នាក់ឯង>>ជុងហ្គុកនាយមិនចង់ឲប្រពន្ធនៅតែម្នាក់ឯងនោះទេដូចដឹងស្រាប់ហើយចឹងថាអ្នកម៉ាក់នឹងលោកយាយរបស់នាយមិនបានចូលចិត្តថេហ្យុងហើយចុះបើឲនៅម្នាក់ឯងទៀតនោះប្រាកដណាស់ថារស់នៅគ្មានចុះសម្រុងគ្នាទេ

ថ្នមស្នេហ៍ក្បែរកាយ(ចប់)Where stories live. Discover now