ភាគ១៨:ញៀនថើបប្ដីហ្ហេស៎?

1.6K 102 1
                                    

<<បើជួយបានកូននឹងជួយទៅចុះ មួយណាបងជុងកូនក៏នៅស្រលាញ់កូនមិនចង់ឲគាត់មកត្រូវក្មេងប្រុសម្នាក់នឹងបំផ្លាញគាត់ទេ>>លូណា

<<អរគុណណាស់ម៉ាក់ទុកចិត្តលើកូនហើយ>>លោកស្រីនិយាយឡើងទាំងមានជំនឿជឿជាក់លើនាងក្រមុំជាទីបំផុត កាលកន្លងមកគាត់ក៏ដឹងដែរថាកញ្ញាលូណាធ្លាប់ក្បត់កូនប្រុសរបស់ខ្លួនប៉ុន្តែគាត់មិនប្រកែប្រកាន់អ្វីទេ គាត់គិតថាមនុស្សណាក៏ធ្លាប់មានកំហុសដែរហើយឥឡូវប្រហែលជានាងដឹងកំហុសរបស់នាងហើយទើបគាត់នៅមានទំនាក់ទំនងល្អជាមួយនាងបែបនេះ  ។
      ......
នៅក្នុងក្រុមហ៊ុនពេលនេះកម្លោះតូចកំពុងតែអង្គុយចាំអ្នកជាប្ដីព្រោះថារាងក្រាស់កំពុងតែនៅក្នុងសាលប្រជុំពិភាក្សារឿងមុខជំនួញ

<<ខ្ញុំគិតថាខាងទីផ្សារយើងបានដើរជួរមុខនៅក្នុងស្រុកហើយប៉ុន្តែចំពោះក្រៅស្រុកគឺពួកយើងនៅកំណត់មិនទាន់បាននៅឡើយទេលោក>>

<<លោកគិតថាទីផ្សារខាងប្រទេសណាដែលគួរតែដើរឈានមុខនៅជួរបន្ទាប់ទីពីរ?>>យ៉ុងកាងដែលឈរក្បែរអ្នកជាចៅហ្វាយក៏សួរនាំទៅកាន់បុរសដែលអង្គុយទល់មុខនេះ នៅក្នុងសាលប្រជុំទាំងមូលគឺមានសុទ្ធតែដៃគូមុខជំនួញធំៗដែរបានសហការកាងារជាមួយនឹងជុងហ្គុកហើយពេលនេះពួកគេគឺមកធ្វើការសំណេសសំណាលគ្នារឿងជំនួញដែលពួកគេរួមជាមួយ

<<បើតាមខ្ញុំដឹងគឺប្រទេសចិនព្រោះថាបច្ចុប្បន្ននេះខាងទីផ្សារនៅទីនោះបានកើនឡើងដល់កម្រិត75%ហើយអញ្ចឹងពួកយើងគ្រាន់តែបន្ថែមត្រឹម15%យ៉ាងតិចបន្ថែមទៀតរិតតែល្អ>>តាមធម្មតាត្រឹម90%អីគឺឈានដល់ការជួរមុខបាត់ទៅហើយព្រោះតាមក្រុមហ៊ុនធម្មតាវិញសឹងគ្មាន50%ផងក៏ថាបានដែរ ។

<<លោកចៅហ្វាយគិតយ៉ាងណាដែរ?>>យ៉ុងកាងងាកមកសួរជុងហ្គុកព្រោះបើរឿងទៅក្រៅស្រុកអីគឺនាយក្រាស់នេះហើយ ដែលត្រូវធ្វើដំណើរទៅមើលដោយផ្ទាល់ព្រោះនាយជាអគ្គនាយក

<<សម្រេចតាមនឹង>>ជុងហ្គុកសញ្ចឹងគិតបន្តិចមុននឹងឆ្លើយ នាយប្រាប់តែប៉ុន្នឹងរួចក៏ដើរចេញតែម្ដងទៅហើយបុរសម្នាក់ដែលមានវត្តមានក្នុងនេះដែរគឺមិនបានពេញចិត្តនឹងចរឹករឹកពារបស់ជុងហ្គុកទេ

ថ្នមស្នេហ៍ក្បែរកាយ(ចប់)Where stories live. Discover now