ភាគ១៧:លូណាកូនត្រូវតែជួយម៉ាក់

Start from the beginning
                                    

<<លោកចននេះកណ្ដាលវាលណា>>ក្រោយបបូរមាត់មានសេរីភាពនាយតូចមិនចាំយូរក៏ស្ដីឲតែម្ដងថែមទាំងវាយស្មាអ្នកជាប្ដីដឹបៗទៀត ខឹងណាស់ដែលឆ្មក់ថើបបានគ្រប់កន្លែងបែបនេះ

<<បើអញ្ចឹងទៅបន្ទប់>>ជុងហ្គុក ចប់សម្ដីនាយក្រាស់ក៏ចាប់បីប្រពន្ធដើរទៅកាន់បន្ទប់តែម្ដង(ម៉ែនិយាយអីនិយាយទៅអត់ខ្វល់សំខាន់ចង់ស្វីត)
   ....
   ព្រឹក~
ថ្ងៃនេះការញ៉ាំអាហារដូចជាមិនសូវល្អដូចថ្ងៃមុនៗទេព្រោះពេលនេះមានវត្តមានលោកយាយនិងអ្នកម៉ាក់អញ្ចឹងហើយត្រូវធ្វើខ្លួនឲគួរសមបន្តិចកុំឲពួកគាត់មានការទើសចិត្ត ប៉ុន្តែទោះពួកគេខំធ្វើរឹកពាបែបណាក៏លោកស្រីចននៅតែមិនពេញចិត្ត គាត់ដកដង្ហើមធំមួយឃូសចេញពីពោះទាំងធុញថប់ទើបនិយាយឡើង

<<ឯងចេះធ្វើម្ហូបទេ?>>លោកស្រីចនសួរនាំមកកាន់នាយតូច

<<បាទមិនចេះទេ>>ថេហ្យុង

<<ឆ្លើយត្រង់បែបហ្នឹងហ្ហេស៎?>>លោកស្រីរាងហួសចិត្តបន្តិចពេលដែលថេហ៍ប្រាប់ត្រង់ៗមិនលាក់លៀមបន្តិចសោះនេះកំពុងតែមិនចូលចិត្តផងម៉េចមិនលាក់ខ្លះទៅឬក៏និយាយកុហកក៏បាន

<<ព្រោះតទៅមុខទៀតពួកយើងក៏នៅជាមួយគ្នាអញ្ចឹងដឹងពីគ្នាពីពេលនេះឲហើយក៏ល្អ ខ្ញុំជាមនុស្សដែលមិនសូវជាចេះលាក់ធាតុពិតប៉ុន្មានទេ>>ថេហ្យុង និយាយឡើងបែបនេះលោកស្រីក៏លេងបន្តហើយក៏ងាកមុខមកនិយាយជាមួយកូនប្រុសខ្លួនវិញ

<<ប្រុសជុងហា៎ប៉ុន្មានថ្ងៃមុនលូណាបានខលទៅសួរសុខទុក្ខម៉ាក់ នាងក៏បានប្រាប់ដែរថាឲកូនមើលថែសុខភាពផង នាងមិនហ៊ានប្រាប់កូនដោយផ្ទាល់ទេសុខចិត្តផ្ដាំតាមម៉ាក់ដែលនៅឆ្ងាយ គិតទៅណាកូនលូណាក៏នៅតែគិតពីកូនប្រុសរបស់ម្នាក់ដែរតើ>>

<<អ្នកម៉ាក់សូមផ្ដាំអរគុណនាងផងដែលបានបារម្ភពីប្ដីរបស់ខ្ញុំ ក៏ប្រាប់ផងណាថាខ្ញុំមើលថែប្ដីខ្ញុំបានល្អណាស់មិនបាច់ខ្វល់ពីសុខភាពរបស់ប្ដីខ្ញុំខ្លាំងពេកក៏បានឲនាងខ្វល់ពីខ្លួនឯងខ្លះផង>>ថេហ្យុង

<<យើងមិនបាននិយាយជាមួយឯង>>លោកស្រីចនចាប់ផ្ដើមច្រឡោតមកភ្លាមៗឲតែថេហ្យុងលូកមាត់មកនិយាយជាមួយបែបនេះដឹងតែគាត់មានកំហឹងហើយ

ថ្នមស្នេហ៍ក្បែរកាយ(ចប់)Where stories live. Discover now