ភាគ១៧:លូណាកូនត្រូវតែជួយម៉ាក់

Start from the beginning
                                    

<<ជុងហ៊ូណា យកយើងទៅបន្ទប់យើងចង់សម្រាក>>
លោកយាយចនដែលអង្គុយស្ងាត់ជាយូរគាត់ក៏បន្លឺហៅកូនស្រីឲនាំគាត់ទៅបន្ទប់ បើតាមមើលទៅទឹកមុខរបស់គាត់ក៏ហាក់មិនពេញចិត្តនឹងថេហ្យុងដែរ មានចៅប្រុសតែម្នាក់ហើយឥឡូវមកត្រូវមានប្រពន្ធជាមនុស្សប្រុសទៀតតើបានអ្នកណាមកស្នងវង្សត្រកូលទៅ ។

<<មួយៗអ្នកម៉ាក់>>លោកស្រីចនមកលើកអ្នកជាម្ដាយបណ្ដើរគាត់ទៅជាន់ខាងលើដើម្បីសម្រាក បន្ទាប់ពីលោកយាយនឹងអ្នកជាម្ដាយចេញផុតទើបនាយជុងហ្គុកងាកមកនិយាយជាមួយនឹងថេហ្យុង

<<បងសូមទោសជំនួសអ្នកម៉ាក់ផង>>ជុងហ្គុក

<<មិនអីទេខ្ញុំយល់ លោកចនជាកូនទោលអញ្ចឹងហើយគាត់កំណាញ់មិនខុស ទឹកចិត្តអ្នកជាម្ដាយតែងតែបែបនឹងពេលឃើញកូនរើសគូអនាគតមិនសមស្របគាត់ក៏មិនពេញចិត្តជារឿងធម្មតាទេ>>ថេហ្យុង

<<តែពួកយើងមិនមែនមិនសមស្របឯណា>>

<<លោកចនគិតថាសមឬ?ទាំងដែលខ្ញុំមិនដឹងថាមានចិត្តស្រលាញ់លោកឬក៏អត់ហើយមកចុះអេតាស៊ីវិលបែបនេះ>>

<<ឥឡូវបងសួរចុះ ថេហ៍ត្រូវការបងទេ? ថេហ៍ចង់នៅក្បែរបងទេពេលនេះ ថេហ៍គិតថាបងជាមនុស្សបែបណាផ្ដាច់ការ?យកតែចិត្តខ្លួនឯង?ពិនចាប់បង្ខំ?>>

<<មិនមែនទាំងអស់ហ្នឹង ខ្ញុំគិតថាលោកចនជាមនុស្សដែលចិត្តល្អចំពោះខ្ញុំមិនបានផ្ដាច់ការមិនបានចាប់បង្ខំអីណាស់ណាទេហើយខ្ញុំពេលនេះក៏ត្រូវការលោកដែរ>>

<<ហ៊ឹស ក្មេងឆ្កួតបែបហ្នឹងគេថាមានចិត្តស្រលាញ់ហើយ>>ជុងហ្គុក និយាយឡើងបែបនេះធ្វើឲថ្ពាល់ក្រពំពណ៌ស៊ីជម្ពូររបស់រាងតូចប្រែជាក្រហមមួយរំពេច

<<អត់ទេ ខ្ញុំមិនបានស្រលាញ់លោកចនទេ>>ថេហ្យុងប្រឹងងាកមុខចេញព្រោះមិនចង់ឲនាយឃើញថាថ្ពាល់របស់គេកំពុងក្រហមតែគិតថាងាកទៅណាបានរួចបើនាយក្រាស់តាមសម្លឹងមុខឥតដាច់ក្រសែរភ្នែកបែបនេះ

<<មាត់រឹងបែបហ្នឹងគួរតែធ្វើឲទន់វិញដែរទេ?>>ថារួចនាយក្រាស់ក៏ទម្លាក់បបូរមាត់ថើបមាត់រាងតូចតែម្ដង

ថ្នមស្នេហ៍ក្បែរកាយ(ចប់)Where stories live. Discover now