ភាគ១៥:សុំញ៉ាំប្រពន្ធ

Start from the beginning
                                    

<<ពេលខ្លះអារម្មណ៍ថេហ៍មិនបានបញ្ជាក់តែទង្វើក៏អាចបង្ហាញ យើងនឹងចាំមើលរាល់ទង្វើរបស់ថេហ៍ដែលមានមកកាន់យើង>> ជុងហ្គុក

<<បើមើលហើយឃើញថាទង្វើខ្ញុំមិនបានស្រលាញ់លោកនោះ>> ថេហ្យុង

<<ក៏ដោះលេងថេហ៍ឲទៅរកមនុស្សដែលថេហ៍ស្រលាញ់ យើងយកឯងមកនេះគ្រាន់តែចង់ឲនៅក្បែរកាយគ្រាន់តែចង់ទទួលខុសត្រូវនូវទង្វើយប់នោះព្រោះយើងបានធ្វើខុស មួយណាយើងក៏មានចិត្តចាប់អារម្មណ៍និងថេហ៍តាំងពីថ្ងៃជួបដំបូងមកម្លេះទើបចង់ឲថេហ៍នៅក្បែរដូចរាល់ថ្ងៃនេះ>> ជុងហ្គុក

"ហេតុអ្វីលោកល្អនឹងខ្ញុំបែបនេះជុងហ្គុក ដឹងទេថាខ្ញុំរំភើបពិនណាពេលដែលបានស្គាល់មនុស្សដូចលោកពេលខ្ញុំមិនដឹងពីអារម្មណ៍របស់ខ្លួនឯងថាស្រលាញ់លោកឬអត់ ក៏លោកមិនខឹង លោកនៅតែធម្មតា លោកមានតែលួងលោមខ្ញុំ បើលោកល្អជាមួយខ្ញុំបែបនេះតើឲខ្ញុំឃ្លាតលោកយ៉ាងម៉េចបានទៅ" ថេហ្យុងបានត្រឹមគិតក្នុងចិត្តគេគ្មានភាពក្លាហានក្នុងការបញ្ចេញពាក្យទាំងនេះដូចជាជុងហ្គុកនោះទេ ប៉ុន្តែបើសួរថាអារម្មណ៍ពេលនេះយ៉ាងម៉េចនោះ ចង់ប្រាប់ថាវាកំពុងតែរង្គោះរង្គើនៅពេលឮសម្ដីរបស់នាយក្រាស់ធ្វើឲចិត្តគេចាប់ផ្ដើមទន់ជ្រាយសឹងតែយំចេញមកទៅហើយ ។

<<ថេហ៍ឆ្លើយតែមួយម៉ាត់មកថាយល់ព្រមទេ>>នាយក្រាស់នៅតែរក្សាសម្លេងស្ងប់ស្មើដដែល ថេហ្យុងមិនអាចបន្លឺឡើងគ្រាន់តែងក់ក្បាលតិចៗចង់បញ្ជាក់ថាព្រមកម្លោះតូចមិនអាចនិយាយបានទេព្រោះបំពង់កហាក់អួលទៅហើយមិនហ៊ានឆ្លើយព្រោះខ្លាចសម្លេងញ័រ ។
       គ្រាន់តែថេហ្យុងយល់ព្រម ជុងហ្គុកក៏មិនចាំយូរខលហៅមេធាវីផ្ទាល់ខ្លួនរបស់នាយមកដល់ភូមិគ្រឹះតែម្ដង ក្រដាសអេតាស៊ីវិលត្រូវលើកដាក់នៅលើតុចំពោះមុខអ្នកទាំងពីរ រាងក្រាស់ងាកមុខមកញញឹមដាក់ថេហ៍បន្តិចទើបចាប់កាន់ប៊ិចចុះហត្ថលេខាហើយក៏ហុចមកឲនាយតូចម្ដង ថេហ៍ចុះហត្ថលេខានៅក្រោមឈ្មោះរបស់ខ្លួនអំឡុងពេលនេះគេក៏ចាប់ផ្ដើមគិត

   "ជុងហ្គុកខ្ញុំមិនដឹងថាលោកនឹងស្រលាញ់ខ្ញុំបែបនេះដល់ថ្ងៃណានោះទេ ប៉ុន្តែពេលនេះលោកធ្វើឲអារម្មណ៍របស់ខ្ញុំទទួលយល់ព្រមយកក្រដាស់មួយនេះហើយ ខ្ញុំសង្ឃឹមថាលោកនឹងចង់នៅក្បែរខ្ញុំ និងស្រលាញ់ខ្ញុំបែបនេះជានិរន្ត ខ្ញុំនឹងព្យាយាមយល់ពីលោកជុងហ្គុក"
គិតដល់ត្រឹមនេះរាងតូចក៏ធ្វើការហត្ថលេខារួចរាល់ពាក្យដែលថាព្យាយាមយល់ពីរាងក្រាស់ គឺខំតាំងចិត្តគោរពស្រលាញ់នាយក្នុងនាមជាគូភរិយាស្របច្បប់ ។
        បន្ទាប់ពីហត្ថលេខាហើយរួចរាល់អ្នកទាំងពីរក៏បានថតរូបទុកជាអនុស្សាវរីយ៍ខ្លះដែរចំណែកឯមេធាវីដោយអស់តួនាទីក៏ត្រឡប់ទៅវិញ ។ ជុងហ្គុកក៏បានបង្ហាញក្រដាសអេតាស៊ីវិលឲពួកអ្នកបម្រើបានឃើញដែរ ឲពួកគេយល់ថាចាប់ពីថ្ងៃនេះទៅអ្នកទាំងពីរគឺជាប្រពន្ធស្របច្បាប់ ហើយពេលនេះថេហ្យុងគឺត្រូវមានត្រកូលចនហើយ ។

ថ្នមស្នេហ៍ក្បែរកាយ(ចប់)Where stories live. Discover now