« ជុងហ្គុកហ្ហា៎!...ខ្ញុំ...ខ្ញុំស្រលាញ់លោក »សុខៗជីមីន ក៏ស្រាប់តែបង្ហើបប្រយោគមួយនេះចេញមកធ្វើឲជុងហ្គុកហាក់ស្រឡាំងកាំងមិននឹកស្មានថាអាចលឺពាក្យនេះចេញពីមាត់ជីមីនឡើយ ។

« ជីមីន! »ជុងហ្គុកហៅឈ្មោះមាឌល្អិតតិចៗទាំងក្រសែរភ្នែកសម្លឹងទៅកាន់ជីមីនឥតព្រិច ។

« ខ្ញុំនិយាយទៅក៏ព្រោះខ្ញុំមិនចង់លាក់អារម្មណ៍តទៅទៀតឡើយយល់ថាលោកគឺមិនជឿទេដោយសាររយះពេលដែលយើងស្គាល់គ្នាគឺមិនយូរប៉ុន្មានឡើយហើយក៏មិនចង់បានការឆ្លើយតបថាស្រលាញ់ពីលោកវិញដែរបើលោកមិនស្រលាញ់ខ្ញុំឬក៏ភេទដូចគ្នាក៏មិនអីដែរ »ជីមីនរៀបរាប់ព្រោះមិនចង់ឲជុងហ្គុកយល់ថាមានសម្ពាធក្រោយនាយសារភាព ។

« ................... »ជុងហ្គុកមិនតបអ្វីក៏ជ្រើសឈរ នៅស្ងៀមទ្រឹងមិនសូម្បីគម្រើក ។

« អឺ...ខ្ញុំទៅរៀបចំខ្លួនសិនហើយបន្ដិចទៀតត្រូវធ្វើការ »ដោយឃើញសភាពជុងហ្គុកហាក់មិនបង្ហាញអ្វីក្រៅពីភ្ងាក់ផ្អើលជីមីនក៏ជ្រើសនិយាយបន្លំហើយដើរចាកចេញទៅបាត់ ។

....................

    ជុងហ្គុកនៅពេលនេះកំពុងតែធ្វើការទាំងប្រលឹងប្រលះហោះហើរទៅដល់ណាហើយក៏មិនដឹងក៏ព្រោះតែពាក្យសារភាពរបស់ជីមីនពីរសៀល ។ គេមិនដឹងថាគួរធ្វើបែបណាទេព្រោះនៅមិនទាន់យល់ពីចិត្តខ្លួនឯងសោះឡើយដំបូងតាំងចិត្តថាជាបុរសពេញលាក់លក្ខណះស្រលាញ់តែមនុស្សស្រីប៉ុន្ដែចាំពីពេលជីមីនចូលមកក្នុងជីវិតក៏យល់ថាកក់ក្ដៅនិងសប្បាយចិត្តណាស់តើនេះជាអារម្មណ៍អ្វីទៅវិញ?

« ជុងហ្គុកអ្ហា៎...អាហ្គុក! »ថេយ៉ុង

« ហ្ហាស៎? »ជុងហ្គុកដែលកំពុងភ្លឹកក៏ត្រូវភ្ងាក់ដោយសារថេយ៉ុងហៅជាច្រើនសារ ។

« ឯងភ្លាំងភ្លឹកដល់ណាហើយមិចក៏មិនចាក់ស្រាឲភ្ងៀវ »ថេយ៉ុង

« អូ៎! ដឹងហើយ »ជុងហ្គុកតបហើយក៏ចាក់ស្រាដែលកាន់ក្នុងដៃជូនភ្ងៀវ ។

« ជុង! »រំពេចនោះសម្លេងយូរ៉ាក៏បន្លឺឡើងទៀតធ្វើឲនាយជុងហ្គុកហាក់ធុញទ្រាន់ជាខ្លាំងរួចក៏ងាកទៅរកប្រភពសម្លេងដែលដើរចូលមក ។

Hold me tight if you can Opowieści tętniące życiem. Odkryj je teraz