« យូរ៉ា! »ជុងហ្គុកឧទានឈ្មោះនាង ។

« យ៉ាងមិចភ្ញាក់ផ្អើលអីណាស់ណាទៅ...លោកមិននឹកខ្ញុំទេឬដែលខានមកទីនេះជាងមួយសប្ពាហ៍? »យូរ៉ាសួរនាំលេបខាយនាយសង្ហារយ៉ាងមួយឆ្ងាញ់ ។

« ហើយនាងមកមានការអី? »ជុងហ្គុក

« លោកសួរធ្វើពើឬ? »យូរ៉ាញេចចុងមាត់ដាក់ជុងហ្គុកធ្វើឲជុងហ្គុកស្មានដឹងហើយថានាងមកក្នុងបំណងអី ។

5នាទីក្រោយ

« បងថេយ៍! ជុងហ្គុកទៅណាហើយ? »ជីមីនដែលមក ពីយកស្រាឲភ្ញៀវដើរមកសួរថេយ៉ុងដែលកំពុងក្រឡុកស្រា ។

« អឺ..គឺ..គេមានការ.....បន្ដិចទៀតត្រឡប់មកវិញហើយ »ថេយ៉ុងនិយាយឆ្គងៗព្រោះមិនដឹងគួរប្រាប់ជីមីនបែបណា ។

« បាទ! »ជីមីនងក់ក្បាលតិចៗក៏បន្ដការងារខ្លួនទៀត ។

                        ..........................

     2អាធ្រាត
    ជីមីនដើរត្រឡប់មកផ្ទះវិញក្រោយរងចាំជុងហ្គុកចេញពីធ្វើការជាមួយគ្នាប៉ុន្ដែគេមិនបានត្រឡប់មកក្លឹបវិញឡើយទើបជីមីនសម្រេចចិត្តដើរមកផ្ទះវិញម្នាក់ឯងទាំងនៅតាមដងផ្លូវមានសភាពស្ងប់ស្ងាត់ខ្លាំងណាស់ ។

    ដើរជិតដល់ផ្ទះក៏ឃើញឡានទំនើបពណ៌ក្រហម មួយគ្រឿងបើកចតនៅខាងមុខច្រកចូលផ្ទះហើយក៏ឃើញជុងហ្គុកបើកទ្វាចេញពីក្នុងឡានមកបន្ដិចក្រោយមកឡានក៏បើកចេញទៅបាត់ចំណែកជីមីនដែលឈរមើលពីចម្ងាយក៏បានត្រឹមតែឆ្ងល់ថាជានរណាដែលបើកជូនជុងហ្គុកមកផ្ទះវិញទាំងអាធ្រាតបែបនេះហើយតើគេទៅធ្វើស្អីនៅឯណាទើបចោលការងារហើយពេលនេះទើបមកដល់ផ្ទះ?

« អេស៎! ជីមីន »ជុងហ្គុកស្រែកហៅនាយតូចក្រោយក្រឡេកឃើញគេដែលនៅឈរមិនឆ្ងាយប៉ុន្មានពីខ្លួន ។

« លោកទើបមកពីណា? »ដើរមកជិតរាងក្រាស់ជីមីនក៏ចោទសួរដោយការខកចិត្តដែលខំរងចាំនាយជាងមួយម៉ោង ។

« អរ៎គឺខ្ញុំមានការបន្ដិចបន្ដួច »ជុងហ្គុកព្យាយាមរកលេសដោះសារព្រោះខ្លាចជីមីនដឹងថាគេទៅធ្វើអ្វីមក...អេស៎ប៉ុន្ដែគេមិនត្រូវជាអីនឹងគ្នាផងហេតុអីត្រូវខ្លាចទៅវិញ?

Hold me tight if you can Where stories live. Discover now