« ហឹម! មិនអីទេកុំភ័យអីខ្ញុំនឹងការពារជីមីនជានិច្ច »បេះដូងរបស់ជីមីនហាក់រីកមាឌក្រោយស្ដាប់សម្ដីដ៏មានទំនួលខុសត្រូវរបស់ជុងហ្គុកហើយនោះទាំងពួកគេមិនត្រូវជាអីនឹងគ្នាសោះ ។

      ........................
   Park Group
    ក្រោក!
« ចាហ្វាយ »បុរសឈុតខ្មៅបើកទ្វាដើរចូលមកអោនជំនាបទៅកាន់លោកផាកដែលកំពុងអង្គុយធ្វើការ ។

« យ៉ាងមិចសុងហើយមានដំណឹងខ្លះទេ? »លោកផាកងើបមុខមកសួរមនុស្សជំនិតទាំងមុខអន្ទះអន្ទែងចង់ដឹងអំពើដំណឹងកូនប្រុស ។

« នៅទេទាន...ប៉ុន្ដែខ្ញុំបានសាកសួរបុរសម្នាក់ដែលបើកតាក់សុីសនៅប្រលានគេបានបើកជូនអ្នកប្រុសចេញពីប្រលានកាលពីកន្លះខែមុនហើយគេក៏ប្រាប់ទីតាំងដែលអ្នកប្រុសបានចុះដែរ »សុងរៀបរាប់តាមអ្វីដែលខ្លួនសើបសួរដឹង ។

« ល្អប្រញាប់ទៅស្វែងរកនៅទីនោះទៅ »លោកផាកនិយាយឡើងទាំងក្នុងចិត្តហាក់មានក្ដីសង្ឃឹមឡើងវិញនិយាយដោយស្មោះត្រង់គាត់មិនអាចបាត់បង់កូនប្រុសមួយនេះបានទេគាត់ស្រលាញ់និងហួងហែងណាស់មើលថែនាយដូចជាព្រះរាជបុត្រយ៉ាងអញ្ចឹងគ្រាន់តែនាយបាត់ខ្លួនមួយរយះមកនេះគាត់ដេកមិនលក់បក់មិនល្ហើយឡើយ។

« ស្អីគេ? លោកប៉ាដឹងតម្រុយពីជីមីនហើយមែនទេ? »មីនយ៉ុងដែលនៅឈរស្ដាប់ក្បែរមាត់ទ្វាលាន់មាត់តិចៗទាំងមិនស្រណុកចិត្ត ។

« មិនបានទេ! យើងត្រូវតែរកជីមីនឲបានមុនលោកប៉ា »មីនយ៉ុងនិយាយហើយក៏ប្រញាប់ដើរចេញទៅដើម្បីធ្វើកិច្ចការដែលនាងត្រូវធ្វើនៅពេលនេះ ។

          ......................

    ក្រឡេកមកមួយគូរនេះវិញបានត្រឡប់មកផ្ទះវិញហើយប៉ុន្ដែយប់ល្មមចំណែកឯជុងហ្គុកនាយត្រូវខកខានធ្វើការងារដល់តែពីរកន្លែងក៏ព្រោះតែមិនចង់ទុកជីមីនចោលឡើយ ។

« យ៉ាងមិចហើយនៅវិលមុខទៀតទេ? »ជុងហ្គុកសួរនាំពេលដាក់រាងតូចឲអង្គុយស្រួលបួលហើយនោះ ។

« ហឹមតិចតួច »នាយតូចតបទាំងញញឹមតិចៗព្រោះបានគេយកចិត្តទុកដាក់យ៉ាងនេះ ។

« បើអញ្ចឹងចាំខ្ញុំទៅធ្វើអីឲញាំ »ជុងហ្គុក

« អឹម! »ជីមីនងក់ក្បាលតិចៗហើយជុងហ្គុកក៏ដើរសម្ដៅទៅផ្ទះបាយបាត់ ។

Hold me tight if you can Wo Geschichten leben. Entdecke jetzt