« ជុងហ្គុក! »ក្រោមភាពស្ងាត់ស្ងៀមជីមីនក៏ហើបមាត់ ហៅឈ្មោះរាងក្រាស់ដែលដើរក្បែរខ្លួនធ្វើឲគេបង្អាក់ដំណើរភ្លាមៗ ។

« មានការអី? »ជុងហ្គុកងាកមកសួរទាំងមុខស្មើ

« លោកជួយរកការងារឲខ្ញុំផងបានអត់? »ជុងហ្គុករាងភ្ងាក់ផ្អើលតិចតួចដែលក្រោយលឺសម្ដីជីមីនហើយ ។

« មិចសុខៗចង់ធ្វើការ? »ជុងហ្គុកចោទសួរព្រោះមករស់នៅជាមួយគេ3ថ្ងៃជាងហើយមិនលឺចង់ធ្វើការងារអីសោះ ។

« ក៏ព្រោះមិនចង់ធ្វើជាបន្ទុករបស់លោកហ្នឹងហើយណាមួយប្រហែលជាខ្ញុំអាចនឹងស្នាក់នៅជាមួយលោកយូរព្រោះខ្ញុំគ្មានកន្លែងត្រូវទៅទេអញ្ចឹងហើយទើបខ្ញុំចង់មានការងារមួយសម្រាប់មានលុយជួយសម្រាលលោកខ្លះ »ជីមីនរៀបរាប់ទាំងញញឹមតិចៗ ។

« អេស៎? នរណាយល់ព្រមឲឯងរស់នៅជាមួយ?ខ្ញុំឲស្នាក់នៅតែមួយរយះតូចប៉ុណ្ណោះបើមានសម្ថតភាពហើយក៏ទៅរកជួលកន្លែងរស់នៅផ្ទាល់ខ្លួនទៅ» សម្ដីជុងហ្គុកធ្វើឲជីមីនគាំងភ្លាម ។

« ហេតុអីទៅ? គ្រាន់តែខ្ញុំរស់នៅជាមួយម្នាក់វានឹងមិនធ្វើឲលោកឯកាផងមិនអញ្ចឹង »ជីមីន

« បានហើយខ្ញុំមិនត្រូវការនរណាមកនៅកំដរទេ! ខ្ញុំចូលចិត្តរស់នៅម្នាក់ឯងច្រើនជាងហើយស្អែកខ្ញុំរកការងារឲឯងពេលមានលុយខ្លះហើយក៏ចាកចេញទៅរកជួលផ្ទះនៅទៅ »ជុងហ្គុកថាហើយក៏ដើរហួសជីមីនទៅមុនបាត់ទុកនាយតូចនៅឈរធ្វើមុខស្អុយតែឯង ។

« ឆើស៎! បើដឹងចឹងមិនសុំឲរកការងារទេ »ជីមីនរអ៊ូម្នាក់ឯងតិចៗរួចក៏ដើរទៅតាមពីក្រោយគេ ។

......................

2សប្ពាហ៍ក្រោយមក
ពេលនេះជីមីនមានការងារធ្វើហើយគឺជាបុគ្គលិកនៅម៉ាតដែលជាកន្លែងជុងហ្គុកធ្វើការនេះឯងគ្រាន់តែថាជុងហ្គុកគេធ្វើការតែវេទព្រឹកចំណែកជីមីនធ្វើទាំងវេទព្រឹកនិងវេទល្ងាច។

« ចេញពីនេះលោកទៅធ្វើការមួយកន្លែងទៀតមែនទេ? »ជីមីនងាកមកសួរជុងហ្គុកដែលកំពុងតែរៀបចំចេញពីធ្វើការ ។

« អឹម! មានអីមែនទេ? »ជុងហ្គុកចោទសួរបកវិញពេលឃើញជីមីនមានទឹកមុខមិនសូវល្អ ។

Hold me tight if you can Where stories live. Discover now