ដើរបានកន្លះម៉ែត្រហាន់ណាស្រាប់តែឈប់ធ្វើអោយជុងគុកចងចើញ្ចើមឆ្ងល់តែភ្លាមៗនាយក៏ញញឹម...
<<បងថេ...កាន់ដៃហាន់ណាបានទេ>>នាងតូចហាន់ណាបែរក្រោយហុចដៃឆ្វេងដែលទំនេលអោយថេហ្យុងកាន់ព្រោះនាងឃើញទឹកមុខថេហ្យុងមិនសូវល្អសោះគិតតែដើរអោនមុខ។ បើនិយាយមែនទែនទៅនាងមិនបានស្អប់ថេអីទេឃើញដំបូងនាងក៏លួចសរសើរសម្រស់នាយតូចដែរមនុស្សប្រុសអីស្អាតគ្រប់ជំហានបែបនេះមិនថាមុខមាត់រាងរូវដំណើរដើរគឺថាល្អគាប់ភ្នែកមើលកាន់តែយូរកាន់តែលង់ជ្រៅតែគ្រាន់ពេលឃើញថេស្និទ្ធស្នាលជាមួយជុងគុកហើយនៅនិយាយស្ដីអោយនាងទៀតទើបនាងមានចិត្តមិនចូលចិត្តថេហ្យុងទៅបងប្រុសតូចម្នាក់នេះសម្ដីល្អបន្តិចធានាថានាងស្រលាញ់តាមគ្រប់ជំហានតែម្ដងព្រោះហាន់ណាចង់បានបងប្រុសតូចcute cuteដូចថេហ្យុងចឹង បើទោះបងនាងនាយជុងគុកមានមាឌធំដំបងក៏នាងស្រលាញ់ដែរ
<<តោះទៅលេងកន្ត្រកវិលទៅ បងស្គាល់កន្លែងសប្បាយមួយ>>ថេហ្យុងងើបមុខលើងញញឹមយ៉ាងស្រស់ដើរទៅកាន់ប្រអប់ដៃហាន់ណាអូសដោយទាំងជុងគុកទៅកន្លែងសួនកម្រាន្តគេទើបបើកថ្មីនៅម្ដុំហ្កាងណាម(Gangnam)បើដើរពីហាងប៉ាគីមទៅទីនោះប្រហែលជាត្រូវចំណាយពេលកន្លះម៉ោងអីដល់ហើយតែបើជិះឡានជិះម៉ូតូវិញទម្រាំទៅដល់យ៉ាងហោចណាស់ក៏1ម៉ោងដែរព្រោះដំបន់ហ្កាងណាមជាទីប្រជំជនសម្បូរសិស្សសាលានឹងអ្នកចេញពីធ្វើការក៏ដូចជាភ្ញៀវទេសចរណ៍មកដើរកំសាន្តមកញុាំអីនៅពេលល្ងាច
🥸សួនកំសាន្ត "Nam Night Dream🎑"
<<វ៉ាវ!!កន្ត្រកវិលធំណាស់បងថេ>>ហាន់ណាបើកភ្នែក
ប៉ុនៗពងមាន់ពេលបានឃើញកន្ត្រកវិលនឹងរបស់លេងផ្សេងទៀតជាច្រើនក្នុងសួនកម្សាន្តដ៏ធំនេះចាំមើលទៅនាងនឹងបបួលបងៗនាងលេងអោយសព្វមុខតែម្ដង
<<កុំទាន់ទៅលេងកន្ត្រកវិលអីពួកយើងទៅចាប់តុក្កតាសិនទៅ...តោះហាន់ណា យេ...>>ថេហ្យុងនឹងហាន់ណារត់តម្រង់ទៅកន្លែងទូរចាប់តុក្កតាយ៉ាងលឿនទុកអោយជុងគុកឈរក្រវីក្បាលម្នាក់ឯងគិតទៅក្មេងៗឈ្លោះគ្នាក៏លឿនត្រូវគ្នាក៏លឿននាយយកលុយទៅដូរយកកាក់រួចទើបដើរមកកន្លែងថេនឹងហាន់ណា
<<បងប្រុសហាន់ណាសុំចាប់តុក្កតាមុនបានទេ>>ហាន់ណាព្រិចភ្នែកដាក់ជុងគុកអោយជួយនិយាយជាមួយថេហ្យុងសុំឲនាងបានចាប់តុក្កតាមុនមក(ទូរចាប់តុក្កតានៅសល់ទំនេរតែមួយ)ព្រោះបើនាងអ្នកសុំខ្លាចទាស់ពាក្យសម្ដីគ្នាទៀតបើជុងគុកជាអ្នកនិយាយថេហ្យុងប្រកដជាព្រមហើយណាមួយគេជាអ្នកបបួលមកខ្លួនឯងទៀតបើថ្ងៃក្រោយថេឈប់បបួលមកទៀតគិតយ៉ាងមិច...មិនបានទេត្រូវតែរកជំនួយ
<<ម--មិចមិនសុំបងខ្លួនឯងគិតថាបងចិត្តចង្អៀតសូម្បីតែរឿងប៉ុណ្ណេះហេស ឆឹស អន់ចិត្តណាស់ខំនាំមកកន្លែងសប្បាយប៉ុណ្ណឹងហើយនៅមិនយល់ចិត្តគ្នាទៀត>>ថេហ្យុងធ្វើជាងក់ងរឈរអោបដៃបែរមុខទៅម្ខាងជុងគុកឃើញចឹងកេះហាន់ណាអោយទៅលួងថេហ្យុងទៅតែមិននិយាយលួងនឹងបានខឹងមែនទែនលូវហើយ។
<<បងថេ--បងថេស្អាត--បងថេcuteចាស--តើអាចអោយហាន់ណាសុំលេងមុនបានទេ?!>>ហាន់ណាលើកដៃokដាក់ជុងគុកដើរសរសៀរមកជិតថេហ្យុង
យកដៃចាប់ជាយអាវនាយតូចអង្រួនតិចៗហៅឈ្មោះគេលើងពិរោះពេលថេបែរមុខមកទើបនាងនិយាយសុំទាំងទឹកមុខគួរអោយស្រលាញ់ឃើញហើយមិនព្រមមិចនឹងអាចទៅបើនាងតូចcuteចឹងៗអី
<<ហិហិ--ឈប់ខឹងក៏បានតោះទៅចាប់តុក្កតាអោយអ្នកលក់ក្រតែម្ដង>>ថេហ្យុងសើចលើងលើកពរនាងតូចដាក់ចង្កេះអោយបានដល់កន្លែងបញ្ចារព្រោះហាន់ណាតូចពេកឯកន្លែងបញ្ចារក៏នៅខ្ពស់ទៀតចឹងមានតែពរចឹងហើយបានដល់
<<ឆ្វេងៗ--ហាន់ណាទៅមុខៗ--ហាន់ណាខិតស្ដាំម្ដង--ហូយអត់បានទៀតហើយ>>នាងតូចហាន់ណាបញ្ចាដៃម៉ាសុីនចាប់តុក្កតាទម្លាក់3ដងហើយអំបិលរហូតអីលូវដល់វេនជុងគុកម្ដងថេហ្យុងគេថាគេមកលេងបាន2ដងហើយជាមួយជីមីនគេចាប់ជំនាញជាងជុងគុកនឹងហាន់ណាដែលអត់ធ្លាប់លេង
<<សូមអញ្ចើញដល់វេនប្រុសស្អាតស្អាតម្ដងហើយបាទ>>ជុងគុកខោកថេមួយក្រញរទុកជាការហាត់ប្រាណកុំបុិនវោហារសព្វពេកចាំបើកភ្នែកមើលអោយធំៗទៅគេចាប់អោយអស់ពីទូរតែម្ដងរបស់ក្មេងលេងប៉ុណ្ណឹងសុីផុយ
. ....30នាទីក្រោយមក
<<បងគុក--បងគុកស្ដាំៗ--ស្ដាំទៀតៗ--ហូយរបូតទៀតហើយ__ម៉ោះទុកអោយខ្ញុំម្ដង>>ថេហ្យុងដែលបានលេង4-5ដងក្រោយជុងមិញនេះក៏មកដណ្ដើមនាយម្ដងទៀត
<<បងថាយើងឈប់លេងហើយទៅរកអីញុាំសិនទៅហាន់ណាប្រហែលឃ្លាន>>ទាំងជុងគុកទាំងថេហ្យុងចាប់គ្មានបានតុក្កតាអីមួយនឹងហើយម្នាក់ៗជឿជាក់ជ្រុល។ ដោយចាប់ចង់1ម៉ោងហើយនៅតែមិនបានអីទៀតណាមួយហាន់ណាក៏ឃ្លានទៀតគេសម្រេចថានឹងមិនលេងបន្តទេទៅរកអីញុាំវិញល្អជាងណាមួយនៅយូរពេកខ្លាចមិនបានលេងរបស់អីផ្សេងទៀត
<<តែហាន់ណាចង់បានតុក្កតាស្ទីកម៉ោងខៀវនោះ>>
<<ថេក៏ចង់បានតុក្កតាខ្លាឃ្មុំនោះដែរ>>ទាំងថេហ្យុងទាំងហាន់ណាសុទ្ធតែចង់បានតុក្កតាក្នុងទូរអស់ជំរើសជុងគុកក៏សម្រេចចិត្តថានឹងលេងម្ដងទៀតព្រោះអីក៏សល់កាក់2ទៀតដែរ
<<បាន-បានតែបងចាប់តែ2ដងទៀតទេបើអត់បានទៅរកអីញុាំOk?!>>
<<Okចាស__okបាទ>>លឺថេហ្យុងនឹងហាន់ណាokហើយជុងគុកក៏យកកាក់ដាក់ក្នុងម៉ាសុីនមុននឹងបន្តចាប់ទៀត
<<បងប្រុសមុខៗ-ក្រោយៗ-បងប្រុសខិតឆ្វេងបន្តិច-ទម្លាក់ទៅៗ--យេ+++++បានហើយបានហើយ*អ៊ុប>>ចាប់បានតុក្កតាខ្លាឃ្មុំពណ៍ត្នោតហើយថេហក់ទៅអោប(ក)ជុងគុកយ៉ាងកម្រោលមិនប្រយ័ត្នក៏ដួលលើគ្នាធ្វើអោយមាត់ពួកគេទាំង2ប៉ះគ្នា
<<វ៉ាវ..បងថេនឹងបងប្រុសជុបៗគ្នាដូចក្នុងរឿងចឹង!!>>ហាន់ឃើញចឹងខំយកដៃបិតភ្នែកតែមាត់នៅបើកនិយាយលឺៗថាបងប្រុសនាងជុបៗគ្នាដូចក្នុងកុនចឹង។ ងាកមកមើលអ្នកដួលលើគ្នាវិញថេហ្យុងបើកភ្នែកធំៗមើលទៅអ្នកខាងក្រោមទាំងដែលមាត់នៅជាប់គ្នាមិនទាន់ដកទោះជុងគុកបានថើបមាត់គេពីមុនក៏ដោយតែលើកនេះមិនដូចលើកមុនទេលើកនេះបេះដូងគេស្រាប់លោតដុកដាក់ៗខ្លាំងៗរហូតអាចអោយជុងគុកលឺបានតែនាយក៏មិនប្រកដថាបេះដូងថេលោតដោយសារអៀនរឺខ្មាស់គេដែលមកត្រូវថើបគ្នាកណ្ដាលហាងបែបនេះទេ
<<ថេហ្យុង--ជុងគុកពួកឯងកំពុងធ្វើអី?!>>
នោះនោះអ្នកណាគេ
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
To be continue 🏡
YOU ARE READING
Love only U 🏡
Romance«បងគុកគីជាបងប្រុសteaតែម្នាក់ទេមិនមែនបងប្រុសអែងទេ ប៊ែក»tea «មែនទេបងប្រុស»tea
