Ep17:ខ្ញុំពេញចិត្តលោក

Start from the beginning
                                    

     "ម្តេចក៏ឯងនិយាយបែបនេះ?នរណាមិនស្គាល់គាត់ទៅគាត់ជាបុគ្គលល្បីល្បាយណាវើយឯងក្លាយជាក្មួយគាត់សំណាងហើយ"ជីមីនដើរតាមថេយ៉ុងសឹងមិនទាន់ខំនិយាយល្អហួតសរសើរពីពូនាងតែនាងបែរជាពេបមាត់ទៅវិញ

      "គ្មានសំណាងស្អីទេស!មានតែស៊យដែលត្រូវមកក្លាយជាក្មួយរបស់គេនោះឯងមិនដឹងកុំចេះតែនិយាយ"

      "មិចក៏ធ្វើមុខបែបនេះឯងឈ្លោះគ្នាជាមួយគាត់មែនទេ?"ណាយ៉ុនរត់តាមឆ្វែលសួរនាំថេយ៉ុងឯនាងតូចក៏មិនលាក់និយាយផាំងតែម្តង

     "យើងស្អប់គាត់"

    "អ៎ាវ!ហេតុអីទៅ?គាត់មើលទៅសង្ហារថែមទាំងជាសុភាពបុរសទៀតមិចក៏ឯងស្អប់គាត់?"ពួកគេទាំងពីភ្ញាក់ផ្អើលបានលោកពូមើលទៅល្អគ្រប់យ៉ាងតែថេយ៉ុងបែរជាស្អប់គាត់ទៅវិញតើរវាងពួកគេមានអ្វីកើតឡើងទៅ?

     "សង្ហារស្អីទៅ?!សុភាពបុរសស្អីទៅបើមិនដឹងឈប់និយាយទៅគេគ្មានទៅល្អស្អីទេ!"មិចដឹងថាគេគ្មានអីល្អ🗿
 
     "មិនសរសើពូខ្លួនឯងសោះឯងនេះ"ណាយ៉ុនញេញដាក់ថេយ៉ុងព្រោះមើលទៅកាយវិការថេយ៉ុងមើលទៅដូចជាស្អប់ខ្លាំងណាស់

     "គេគ្មានអីអោយយើងសរសើរទេ"

    "អ៎ាៗ!តែមនុស្សស្អប់ទោះពួកយើងនិយាយដល់ខះបំពង់កក៏គេមិនយល់ដែរ"ជីមីនធ្វើជានិយាយជាមួយណាយ៉ុនបញ្ចួសថេយ៉ុង

     "ពិតមែនហើយ!"

     "ឈប់និយាយពីគេទៅយើងធុញណាស់ទៅរកអីផឹកវិញ"រាងតូចគេចវេសទៅរកកន្លែងគេលក់ភេសជ្ជៈក្នុងសាលា

     "ហឺ្ហ!គេនិយាយចំចំណុចក៏រកផ្លូវគេចភ្លាមណ៎ែ!ចាំយើងផង"ពួកគេទាំងបីក៏នាំគ្នាទៅទិញអីផឹកញុាំនំជុំគ្នារួចទើបចូលថ្នាក់រៀន

       +JK Company

     ងាកមកមើលជុងហ្គុកពេលនេះនាយមមាញឹកនឹងការងារខ្លាំងណាស់។ក្រុមហ៊ុនកំពុងតែស្រាវជ្រាវគ្រឿងសង្ហាររឹមផ្សេងៗដើម្បីគម្រោងផលិតឡានថ្មីដែលមានឈ្មោះថាM Carមានរូបរាងទាន់សម័យយកទៅដាក់ប្រកួតប្រជែង។គម្រោងនេះមានអ្នកចូលរួមជាច្រើនដោយសារជុងហ្គុកលើកឡើងមកគឺមានបំពាក់បច្ចេកវិទ្យាទំនើបគួរអោយទាក់ទាញអ្នករួមភាគហុ៊នទាំងអស់អោយមករកសុីដាក់ទន់ជាមួយ។

✨ក្មួយស្រីកំពូលខូច🍓[Completed✓]Where stories live. Discover now