« ម្ចាស់ស្រីមានរឿងអ្វីមិនសប្បាយចិត្តឬ? »នាយទើបតែចេញពីផ្ទះបាយមកដោយមានទឹកដោះគោមួយកែវនៅក្នុងដៃយកមកអោយម្ចាស់ស្រី ~តាមពិតនាយត្រូវដល់ម៉ោងសម្រាកការងារហើយតែម្ចាស់ស្រីខលហៅមកកំដអារម្មណ៍សោកសៅដែលនាងកំពុងតែមាន នាងមិនដឹងគួរនិយាយ គួរបញ្ចេញមកបែបម៉េចដើម្បីអោយអ្នកណាម្នាក់បានយល់នាងគ្រាន់តែចង់អោយនាយម្នាក់នេះនៅក្បែរនាងពេលនេះតែប៉ុណ្ណោះ~
« ខ្ញុំក៏មិនដឹងថាត្រូវនិយាយបែបណាដែរ »ធម្មជាតិជាស្រីរបស់នាងទោះនាងរឹងមាំយ៉ាងណាភាពទន់ជ្រាយគង់តែលេចឡើងជានិច្ច ជីអាកល់ទឹកភ្នែកអោយហូរចេញស្រក់តក់ធ្វើអោយអារម្មណ៍របស់កូនចៅកម្លោះមិនសប្បាយពេលឃើញម្ចាស់ស្រីមនុស្សដែលនាយស្រលាញ់យំមិនបានក៏ចូលទៅអង្គុយក្បែរ ហើយចាប់ដៃនាង~
« ម្ចាស់ស្រី មានអ្វីប្រាប់ខ្ញុំបាន បើនិយាយហើយធូរចិត្តក៏និយាយកុំទុកអោយនៅតឹងឆ្អល់បែបនេះអី »ពាក្យសម្ដីនិយាយចេញដំណាលគ្នានឹងដៃទាំងគូរអង្អែលដៃម្ចាស់ស្រីថ្នមៗដើម្បីលួងលោមចិត្តរបស់នាង បើអូនកើតទុក្ខបែបនេះក្នុងចិត្តបងនៅសុខយ៉ាងម៉េចបាន អូនមានអ្វីអូនប្រាប់បង ឃើញអូនបែបនេះបេះដូងបងឈឺណាស់~
« នាយ អ្ហឹកៗ~ហឺៗ... »ជំនួសដោយការឆ្លើយតបទៅកាន់កូនចៅកម្លោះ ជីអាឱបឃេនតូហើយសម្ងំយំក្បែរទ្រូងរបស់នាយកម្លោះ~
« ខ្ញុំគួរធ្វើយ៉ាងណាទៅហ្អានាយ ខ្ញុំគួរធ្វើយ៉ាងណា ហឺៗ~~ »
« មិនអីទេណាម្ចាស់ស្រី បើរឿងខ្លះធ្វើអោយមិនសប្បាយចិត្តក៏ព្រលែងវាចោលទៅ មិនអីទេ! » ឃេនតូក៏មិនបានធ្វើអីក្រៅពីឱបនាងវិញហើយទះស្មាតិចៗអង្អែលលួងលោម ~ជីអាលែងពីការឱបហើយងើបខ្លួនចេញវិញរួចសម្លឹងមើលមុខឃេនតូ នៅលើផែនថ្ពាល់ដាមដោយទឹកភ្នែក ទឹកភ្នែករបស់នាងក៏មិនទាន់ឈប់ហូរវានៅតែបន្តហូរឥតដាច់~
« ព្រះនាងរបស់ខ្ញុំតើអាចយំរបៀបនេះបានហ្អេស!!! »សម្ដីផ្អែមរបស់អ្នកអង្គម្ចាស់ពោលសួរនាំទៅម្ចាស់ក្សត្រីរបស់ខ្លួនដោយលើកដៃទាំងគូរមកជូតដំណក់ទឹកភ្នែកដែលកំពុងហូរលើផែនថ្ពាល់ដ៏ស្រស់ស្អាតរបស់នាង~
YOU ARE READING
ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)
Short Storyការស្អប់ ភាពឈឺចាប់ ភាពច្រណែនរបស់បងចំពោះប្អូន " យើងធ្វើដើម្បីបំផ្លាញវា " ការបាត់បង់ យល់ខុស បោកប្រាស់ បំបែកបំបាក់ ហើយក៏បាត់បង់រហូតទៅ ស៊េរីបំណុលជីវិត ហុីសុឺង ហ្គីវីស& ជុងវ៉ុន ហ្សេនដេ និពន្ធដោយ:មីនហ្គី
ភាគទី49:មិនចង់បាត់បង់
Start from the beginning
