[Ending Part] ស្រឡាញ់តែអូន

Start from the beginning
                                        

“សម្តីប្រុសបោក បានហើយអូនគេងមែនទែនហើយ រាត្រីសួស្តីលោកប្តី”
“បាទ សឺតៗ”  ជុងហ្គុកដាក់ខ្លួនគេងតាមក្រោយ ថេយ៉ុង គេងមើលមុខ ប្រពន្ធ មើលទម្រង់មុខ ដ័ស្រស់ស្អាតរបស់បន្រពន្ធរបស់ គេមើលសឹងតែមិនព្រិចភ្នែក យ៉ាងហ្នឹងហើយឲ្យបងទៅមានស្រីពីណាបាន ប្រពន្ធសម្លាញ់។ ជុងហ្គុកមើលដឹងថាថេយ៉ុងគេងលក់យ៉ាងស្កប់ស្កល់ ដាក់លែងភ្ញាក់ ហើយ ព្រោះគេបានដាក់ថ្នាំងងុយគេងក្នុងកែងទឹកដោះគោរបស់ថេយ៉ុង ។

"មើលទៅយំខ្លាំងហើយ!! ដល់ពេលហើយអូនសម្លាញ់"ជុងហ្គុក និយាយទាំងញញឹមរួចបីថេយ៉ុងចុះមកក្រោម សំដៅទៅឡានទំនើបពណ៌ខ្មៅមួយគ្រឿង។ គេបានដាក់ថេយ៉ុងនៅខាងក្រោយយ៉ាងត្រឹមត្រូវរួចក៏ចេញដំណើរ។ (មែនគូថឡានទេណា😭)

មកដល់ ផ្ទះនៅមាត់សមុទ្រមួយកន្លែងទៀតដែល ជុងហ្គុក ទើបតែទិញថ្មីៗនេះទេ វាពិតជាស្អាតណាស់ ការដេគ័រ គ្រប់កន្លែងសុទ្ធតែជាការស្រឡាញ់របស់ ថេយ៉ុង ទាំងអស់។

"ម៉ាក់!ជួយកូនបន្តិចមក ពិបាកបីណាស់"
"ចាស៎ កូន"អ្នកស្រីចន

ចំណែកឯ ថេយ៉ុង គឺថាគេគេងស្តូកស្តឹងមិនដឹងអីទាល់តែសោះ ទាំងដែលគេបានដូរខោអាវក៏ដោយគឺគេមិនដឹង គិតទៅក្មេងនេះគេងទ្រមួកពិតមែន។

៣ម៉ោងក្រោយមក

"អឹម!!"ថេយ៉ុង ងើបឡើងឈឺក្បាលខ្ញាកៗ
"អឹម?? យើងនៅឯណា នេះជាផ្ទះអ្នកណា" ថេយ៉ុង ក្រឡេកមើលជុំវិញខ្លួនគឺថាមិនមែនជាផ្ទះដែលគេធ្លាប់រស់នៅឡើយ ។
"ហើយខោអាវនេះអ្នកណាជាអ្នកដូរឲ្យយើង?? ហ្ហឹកជុង ជួយអូនផង ហ្ហឹក" ថេយ៉ុង ចាប់ផ្ដើមខ្លាច រត់ឆ្លេឆ្លាពេញបន្ទប់។

"ទ្វារបើកបាន??"ថេយ៉ុង ដោយឃើញទ្វារបើកដូច្នេះរាងតូចក៏រត់ចេញយ៉ាងលឿនប្រហែលជាគេគិតថាមានអ្នកចាប់ជំរិតគេមិនខាន។ គេបន្តដើរ រហូតដល់មុខផ្ទះ អ្វីដែលសំខាន់នោះគឺទីនេះស្រស់ស្អាតខ្លាំងណាស់ ពិតជាស្អាតពិតមែន ហើយថែមទាំងមានសមុទ្រដ៏ខៀវខ្ចីនៅចំពោះមុខផ្ទះនិងទៀតផង។

"អូ ផ្ទះក្នុងក្តីស្រមៃ"

"បើមករស់នៅទីនេះប្រហែលជាល្អណាស់" ថេយ៉ុង និយាយទាំងស្រស់ស្រាយ ទោះជាគេគិតថាមានអ្នកចាប់ជំរតិតគេក៏ដោយ។

|  ស្រឡាញ់តែអូន  | ចប់Where stories live. Discover now