[Ending Part] ស្រឡាញ់តែអូន

6K 288 8
                                        

"មួយខែជាងហើយ តែក៏ចាញ់ខ្លាំងដែរ" ថេយ៉ុង
"គេប្រាកដជាគួរឲ្យស្រឡាញ់មិនខាន" ជីមីន និយាយទាំងញញឹម ។

"លំដាប់ អេបប៉ា និង ប៉ាប៉ាគេស្អាតសង្ហាបែបហើយបើមិនគួរឲ្យស្រលាញ់មិនមែនកូនយើងទេ" ថេយ៉ុង និយាយបែបលេងសើច

"ឲ្យតែបានដូចមាត់ឯងទៅ"ជីមីន
"ប្រាកដហើយ"ថេយ៉ុង

ពួគេនិយាយគ្នាលេងពីនេះពីនោះរហូតដល់ល្ងាចបន្តិច
"យើងទៅសិនហើយ មើលថែសុខភាពឯងផងណា" ជីមីន លើកដៃលារាងតូច

"អឹម!! ឯងដូចគ្នា"ថេយ៉ុង

បន្ទាប់ពី ជីមីន ចេញបាត់ទៅថេយ៉ុងក៏ដើរទៅក្នុងវិញទាំងសោះកក្រោះ។

"ហ្ហឹម! អផ្សុកណាស់" ថេយ៉ុង និយាយទាំងដៃច្រត់ចង្កា មើលទៅគេពិតជាធុញពិតមែន
{ងឺត!! សំឡេងបានបន្លឺឡើង}

"ថេយ៉ុង បងមកវិញហើយ' ជុងហ្គុក
"ជុង បងមកវិញហើយហេស៎??" ថេយ៉ុង
"សឺត ឃើញមុខរបស់អូនស្រស់ស្រាយតែម្តង" ជុងហ្គុក ឱនទៅថើបថ្ពាល់គេមួយខ្សីត។
"បងឆាប់ទៅដូរខោអាវទៅ អូនបានឲ្យម៉ែដោះ ធ្វើម្ហូបសម្រាប់បងច្រើនណាស់សុទ្ធតែអាហារឆ្ញាញ់ៗ"ថេយ៉ុង

"ពិតឬ?ប្រពន្ធសម្លាញ់"ជុងហ្គុក
"អឹម!" ថេយ៉ុង
បន្ទាប់ពីញ៉ាំបាយរួចរាល់ ជុងហ្គុកនិងថេយ៉ុង ក៏ដល់ម៉ាងចូលគេងដូចគ្នា

"ជុង បងធ្វើអីហ្នឹង" ថេយ៉ុង សួរទៅរាងក្រាស់ព្រះឃើញគេមើលទូរស័ព្ទហើយញញឹមមិនឈប់!

"គ្មានអ្វីទេ អូនគេងមុនទៅចាំបងកំដរ" ជុងហ្គុក ទម្លាក់ទូរស័ព្ទចុះរួចបែមកគេ វែកសក់គេដើម្បីលួងឲ្យគេគេង។

"បងកាន់តែប្លែកពីមួយថ្ងៃទៅមួយថ្ងៃហើយជុង" ថេយ៉ុង គិតក្នុងចិត្ត ដោយមិនចង់គិតច្រើន ហើយណាមួយគេមានកូនបែបនេះគេអាចនិងប្រឈមនិងកាប៉ះពាល់ទើបគេ បិទភ្នែកគេងបាត់ទៅ។

ងាកមកនាយឯនេស៎វិញ គឺថាមើលទៅដូចជាកំពុង លេងសារជាមួយនណាម្នាក់
(ជួបគ្នានៅហាងកាហ្វេព្រឹកថ្ងៃស្អែក) 💬
(អូខេ)💬

មបន្ទាប់ពីសារចប់នាយក៏ដាក់ខ្លួនគេងឱបប្រពន្ធតាមទម្លាប់ ថ្ងៃស្អែកក៏បានមកដល់ រាងក្រាស់ស្លៀកពាក់ស្អាតបាត ទាំងព្រឹក តើគេទៅណាមែនទេ?

|  ស្រឡាញ់តែអូន  | ចប់Where stories live. Discover now