ជុងហ្គុក ក៏ទៅឱបរាងតូចពីក្រោយដោយការលួងលោម បើមិនលួងទេប្រាកដណាស់ថារាងតូចនឹងច្របាច់កគេជាមិនខាន។
បន្ទាប់ពីងូតទឹករួចរាល់រាងក្រាស់ក៏បីរាងតូចចេញពីបន្ទប់ទឹក ស្លៀកពាក់រួចរាល់ក៏ប្រញ៉ាប់ចុះក្រោមក៏ប្រទាក់ភ្នែក ជីមីន និង យ៉ុនហ្គី
“ហ្យុង??” ជុងហ្គុក
“ពួកឯងភ្ញាក់បានហើយហេស៎?? ភ្ញៀវមកលេងមិនមកទទួលទេដេកឱបគ្នា” ជីមីន និយាយទាំងពេបមាត់ ។
“យ៉ា ជីមីន នឹកឯងណាស់"
"ស្រស់ស្រាយវិញហើយប្រុសស្អាតរបស់យើង"ជីមីនរត់មកឱបថេយ៉ុងទាំងក្តីរំភើបឃើញមិត្តគេរីករាយគេសប្បាយចិត្តណាស់ហើយ។
"ហ្យុង!! លែងប្រពន្ធខ្ញុំ"
"មិនលែងទេយើងនឹកថេយ៍" ជីមីនមិនមែនថែមទាំងបណ្តឹងការឱបរបស់ខ្លួន
"ជីមីនបានហើយអូន អង្គុយចុះមក"
"យុ៉នអូននឹកថេយ៍"
"ប្តីរបស់គេសម្លក់អូនមិនឈប់ទេ"
"ហ្ហឹក ក៏បាន" ជីមីនសម្រូតជើងដាក់ខ្លួនអង្គុយចុះទាំងមុខក្រញូវ។
"អា យុនហ្គី ហ្យុង បងត្រូវនឹងស្អីមកនឹង?" រាងសង្ហាក្រឡេងភ្លែកបានប្រទះនឹងស្នាមជាំលើផ្ទៃមុខសសង្ហារបស់អ្នកកំលោះក៏សួរឡើង។
"ប្រឡែងគ្នាលេងជាមួយជីមីន" យុនហ្គីនិយាយទាំងមុខស្មើ
"យើងជ្រុលដៃប៉ុណ្ណោះ"
“ចាំខ្ញុំឲ្យ ជីឆាន យកប្រអប់ថ្នាំមកឲ្យ” ថេយ៉ុង
“ជីឆានឯងទៅយកប្រអប់ថ្នាំមក” ថេយ៉ុង
“ចា៎ អ្នកប្រុស” នាងថាហើយក៏ទៅយកប្រអប់ថ្នាំមកឲ្យ។
“នេះអ្នកប្រុស” នាងហុចប្រអប់ថ្នាំព្រមជាមួយប្រដាប់ស្អំផងដែលព្រោះមើលទៅ យ៉ុនហ្គី ត្រូវខ្លាំងមិនស្ទើ ។
“នេស៎!!! អាមីនលាងរបួសឲ្យប្តីឯងទៅ ហើយស្អំផង” ថេយ៉ុង
“អឹមអរគុណឯងហើយ''
“ថ្នមៗណា ប្រពន្ធសម្លាញ់” យ៉ុនហ្គី
“សន្យានឹងអូនមក ថាឈប់អត់មាយាទដូចរាល់ដង” ជីមីន ក៏មានអារម្មណ៍ថាខ្លួនខុសលេងធ្ងន់ដៃដែលទើបលាងរបួសឲ្យរាងក្រាស់ថ្នមៗ លោកអើយ!! យ៉ុនហ្គី គេងលើភ្លៅ ជីមីន ឲ្យ ជីមីន លាងរបួសហើយស្អំភ្នែកឲ្យ ធ្វើឲ្យ ថេយ៉ុង និង ជុងហ្គុក ឈឺក្បាលនឹងពួកគេម្តងស្វីតម្តងដូចឆ្មាកណ្តុរ ។
“អា! ជីមីន បងឈឺតិចៗ” យ៉ុនហ្គី
“អូនកំពុងថ្នមហើយតើ” ជីមីន
“ជីមីន ហា៎!!! បងស្រលាញ់អូន អូនឈប់វាយបងទៀតទៅ” យ៉ុនហ្គី
“ក៏បងធ្វើចរិតឲ្យស្រួលទៅ អូនក៏ស្រឡាញ់បងដែរ សឺត!” ជីមីន ថារួចក៏ឱនទៅថើបថ្ងាស់រាងក្រាស់មួយស្សឺតទាំងដៃនៅកាន់ប្រដាប់ស្អំភ្នែកឲ្យ យ៉ុនហ្គី នៅឡើយ។
“អូហូ ជុង ជួយអូនផងខ្យល់ចាប់ឡូវហើយជូនអូនទៅខាងលើវិញលើសឈាមឡូវហើយ”
“តោះបងនាំអូនទៅ ប្រពន្ធសម្លាញ់” ជុងហ្គុក ញញឹមចុងមាត់រួចលើបីរាងតូចទៅខាងលើបាត់ទៅទុកឲ្យ ជីមីន និង យ៉ុនហ្គី នៅសាសងគ្នា...
បន្ទាប់ពីជុងហ្គុកបានបីថេយ៉ុងមកដល់បន្ទប់ហើយ ក៏ដាក់រាងតូចលើពូកថ្នមៗទាំងទឹកមុខដូចគេយកទៅបាញ់ ។
“ធ្វើមុខអីចឹង? លោកប្តីបាក់credit អស់ហើយ” ថេយ៉ុង ដោយឃើញទឹកមុខស្អុយៗរបស់ ជុងហ្គុក ទើបគេសួរ។
To be continue 🦋
YOU ARE READING
| ស្រឡាញ់តែអូន | ចប់
FanfictionTae(omega) X JK(alpha) អតីតកាលអ្នកអាចបំភ្លេចបាន តែបច្ចុប្បន្នអ្នកគួរតែរកពេលឲ្យសប្បាយរីករាយបំផុតជាមួយមនុស្សជាទី ស្រឡាញ់របស់ខ្លួន
Episode34:កុំមកធ្វើជាភ្ញាក់ផ្អើល
Start from the beginning
