ម៉ាក់ធម៍ កូនធម៍ ( part 1 ) ក្មេងពូកែរករឿង

14.3K 255 11
                                    

Taehyung : 29y ( girl )
Jungkook : 24y ( boy )
•  បំរាម : សម្រាប់អ្នកមិនចូលចិត្ត BG កំុអាន❌
_________________
* នៅក្រុមហ៊ុន

កម្លោះអាយុ24ឆ្នាំពាក់អាវខ្មៅខោខ្មៅទទុយអាវសរខាងក្នុងពាក់វេនតាខ្មៅសៀតខាងក្រោយក្បាល(កញ្ចឹងករ) ក្រសែភ្នែកមុតដូចខ្លាច្រមុះស្រួចមាត់ពណ៌ផ្កាឈូកសក់ជោគទៅក្រោយបង្ហាញ់ថ្ងាសឡើងសង្ហារកំពុងផ្ដោតមើលកុងទ័រឡើងមមាញឹក Jungkook ជាបុគ្កលជោគជ័យដោយមានមហាជនជាច្រើនកោតសរសើរនិងលើកឈ្មោះគេទៅនិយាយគ្រប់ៗគ្នា។
Jungkookរៀនចប់នៅអាយុ21ឆ្នាំមកដល់ពេលនេះទើបតែ3ឆ្នាំប៉ុណ្ណោះគេបានសាងកេរិ្ត៍ឈ្មោះនិងភាពល្បីល្បាញដោយប្រើសមត្តិភាពគំនិតច្នៃប្រឌិតនិងបញ្ញាដ៏ឆ្លាតវាងវៃ។ គេទើប24ឆ្នាំក៍ពិតមែនតែគេជាម្ចាស់ក្រុមហ៊ុនផលិតរថយន្តល្បីៗហើយទទួលចំណាត់ថ្នាក់លេខ1រាល់ឆ្នាំម្ចាស់ក្រុមហ៊ុនថ្នៃប្រឌិតរថយន្តស្អាតនិងមានគុណភាពជាងគេថែមទាំងមានការដឹកជញ្ជូនរថយន្តទៅក្រៅប្រទេសជំុវិញពិភពលោកទៀតផង។ មិនត្រឹមតែប៉ុណ្ណោះទេJungkook ជាម្ចាសក្លឹបល្បីៗជាច្រើនកន្លែងក្នុងប្រទេសកូរ៉េខាងត្បូង ហើយក៍ជាថៅកែតារាសម្ដែងល្បីៗផងដែរ ( Ex : តារាសម្ដែងល្បីៗទាំងអស់ស្ថិតក្រោមការការគ្រប់គ្រងរបស់jungkookបើមានក្រុមហ៊ុនណាមួយចង់បានតារាសម្ដែងណាម្នាក់ទៅសម្ដែងរឿងពួកគេត្រូវពិភាក្សារជាមួយJk ឫក៍អ្នកដឹងនាំសិនទើបអាចយកតារាសម្ដែងនោះទៅសម្ដែងបានបើនិយាយតម្លៃខ្លួនតារានីមួយៗមិនក្រោយ5000$ ទេ ) ចឹងហើយទើបពួកតារាសម្ដែងមួយចំនួនធំចូលចិត្តយកចិត្តថ្លើមJkសម្បើមណាស់អ្នកខ្លះទៀតហ៊ានទាំងប្រគល់ខ្លួនឲ្យគេដល់ក្រុមហ៊ុនក៍មានដែរតែJkមិនអើពើជាមួយពួកនាងឡើយចង់ពួកនាងៗស្រាតនៅមុខគេទៀតក៍ប្អូនប្រុសរបស់គេមិនងើបដែរគេបានត្រឹមមើលហើយឲ្យលុយនាងរួចដេញចេញនាងៗចេញតែប៉ុណ្ណឹង ។
____________

( ចាហ្វាយ ) កូនចៅដៃស្ដាំបើកទ្វាដូចមានការចង់ប្រាប់អ្វីម្យ៉ាងចឹង

( មានការស្អី? ចូលមកម៉េចមិនគោះទ្វាឯងមានទុកយើងជាចាហ្វាយឯងដែរទេ? ) នាយថាឲ្យកូនចៅដោយអារម្មណ៍មួម៉ៅកំពុងផ្ដោតលើការងាចូលមកហៅគ្មានផ្ដល់សញ្ញាមុនអីបែបនេះអ្នកណាមិនខឹង

🔞Short novel🔞 ( ចប់ )Where stories live. Discover now