«បងមិនអាចធ្វេីចឹងដាក់ខ្ញុំទេយ៉ុន បងកេីតអី បង
ទៅមានស្រីឯណាទៀតហេីយមែនទេ»
នាងរត់ទៅតាមយ៉ុនហ្គីដល់ជាន់ខាងលេី តែនាង
ចូលបន្ទប់គេមិនបាន ព្រោះអ្នកខាងក្នុងបានចាក់
សោជាប់បាត់ទៅហេីយ យ៉ុនហ្គីមិនខ្វល់នឹងសម្ដី
នាង គេងូតទឹកស្លៀកពាក់រួចរាល់ ក៏ចេញមកវិញ
ហេីយក៏លេីកដៃហាមនាង មិនអោយទៅប៉ះគេថែមទៀតផង។
«ឈរត្រង់នឹងហេីយ កុំចូលមកប៉ះបង បងប្រ
ញាប់ទៅក្រុមហ៊ុន កុំធ្វេីខ្លួនគួរអោយធុញដាក់
អោយសោះក្លេរ៉ា បងមិនចូលចិត្តទេ អូនក៏ដឹង»
គេនិយាយដោយសម្លេងមាំ រួចក៏ចុះទៅខាង
ក្រោមវិញ គេបេីកឡានទៅក្រុមហ៊ុនយ៉ាងលឿន
ព្រោះមិនចង់ឃេីញមុខនាងក្រមុំក្លេរ៉ាទៀត។
ក្រុមហុន@
យ៉ុនហ្គីបេីកឡានលឿនហោះ មិនដល់១០នាទីផង
គេក៏មកដល់ក្រុមហ៊ុនបាត់ទៅហេីយ
«ចៅហ្វាយ» នាយជំនិតហាន់ជុង គ្រាន់តែឃេីញវត្តមានអ្នកជាចៅហ្វាយភ្លាម ក៏រត់មកអោន
គំនាបយ៉ាងលឿន តាមតួនាទីរបស់ខ្លួន។
«ថ្ងៃនេះមានប្រជុំទេ?»យ៉ុនហ្គីសួរទៅហាន់ជុង
ទាំងដាក់ខ្លួនអង្គុយទៅកៅអីធ្វេីការរបស់ខ្លួន៖
«គ្មានទេចៅហ្វាយ តែថ្ងៃស្អែកគឺមាន»
«ល្អ ទៅធ្វេីការឯងចុះ»
«បាទ..»ស្របនឹងសម្ដី នាយជំនិតក៏ចេញទៅ
វិញ ជាមួយនឹងសំនួរជាច្រេីន។
«មិនអោយយេីងរវល់រឿងរបស់ឯងហេស កុំ
សង្ឃឹមអោយសោះ យេីងដឹងរឿងឯងគ្រប់យ៉ាង
កូនឆ្មាព្រៃ បេីឯងហ៊ានតែទៅទាក់ទងនឹងអ្នកណា
ផ្សេងក្រៅពីរយេីង ចាំមេីលយេីងដាក់ទោសឯង
ដោយរបៀបណា យេីងនឹងរំលោភៗអោយទាល់
តែដេីរលែងរួចជាមិនខាន ចាំមេីលចុះឆ្មាព្រៃ»
កុំតែរអ៊ូរឿងប្រពន្ធ មិនដឹងជាលេខាស្រីចូលមកតាំងពីរពេលណា នាងធ្វេីរឹកអឹមអៀន ព្រោះឮតែពាក្យរំលោភៗជាប់មាត់ មិនដឹងជាលោកប្រធាននាងគិតអីនោះទេ៕
«ចូលមកមិចក៏មិនគោះទ្វាផង»
យ៉ុនហ្គីចងចិញ្ចេីមដាក់នាង ដោយការមិនពេញ
ចិត្ត គេមិនចូលចិត្តអោយអ្នកគ្មានរបៀបបែបនេះ
ទេ..
«គឺ ខ្ញុំគោះរួចហេីយ តែលោកប្រធានមិនឮ ទេីប
ខ្ញុំចូលមកតែម្ដងទៅ»នាងឆ្លេីយដោយការអៀន
ព្រាន មុននេះមិនដឹងជាចៅហ្វាយនាងចង់រំលោភអ្នកទេ គិតទៅក៏គួរអោយរអាដែរ។
«មានការអីក៏និយាយមក»
«គឺរសៀលនេះមានការណាត់ជួបជាមួយអតិថិជន
ដែលក្មង់រាល់ដងតែមិនដែលឃេីញមុខនោះ រសៀលនេះគេសុំជួបលោកប្រធានផ្ទាល់តែម្ដងចាស»នាងឆ្លេីយក្បោះក្បាយ ទៅប្រធានរបស់នាង។
«ហឹមទៅវិញចុះ»គេបក់ដៃអោយនាងចេញទៅ
វិញ ដោយកាយវិការគម្រោះគម្រេីយ រាល់ដង
ញ៉ែនាងឡេីងបែកពពុះមាត់ ថ្ងៃនេះគេចម្លែកខុស
រាល់ដងទាំងស្រុងតែម្ដង..៕
ពេលរសៀល@
មិនយូរ ពេលណាត់ជួបក៏មកដល់ យ៉ុនហ្គីនឹងលេខាស្រីរួមទាំងហានជុង ក៏បានមកតាមការ
ណាត់របស់អតិថិជន ដែលជាមនុស្សអាថ៌កំបាំង
«រំខានលោកពេកទេដឹង លោកមីន»
សម្លេងបុរសអាថ៌កំបាំងនិយាយទៅកាន់នាយក្រា
ស គេមកតែពីរអ្នកជំនិតប៉ុន្នោះ មុខមានពាក់របាំង
ថែមទៀត ធ្វេីខ្លួនដូចជាពួកជួញដូរគ្រឿងញៀន
«បាទ មិនរំខានទេលោក តោះចូលសាច់រឿងតែ
ម្ដងទៅ លោកណាត់ខ្ញុំមកនិយាយរឿងទំនិញមែនទេ ពួកយេីងកំពុងតែព្យាយាមហេីយ វារៀង
យឺតយ៉ាវបន្តិច ព្រោះទំនិញថ្មីនេះ ខ្ញុំត្រូវពិនិត្យ
ច្រេីនដងទៀត ខ្ញុំសង្ឃឹមថាលោកនឹងរងចាំបាន»
យ៉ុនហ្គីនិយាយហូរហែរទៅបុរសនោះ ព្រោះគិត
ថាគេនឹងមកនិយាយរឿងទំនិញ តែគេបែជាក្រវីក្បាល បដិសេធទៅវិញ..។
«ខ្ញុំមកម្ដងនេះ គឺមកសុំជួបភរិយារបស់លោកមីន
តេីលោកមីនប្រកាន់ដែរទេ ដែលខ្ញុំចង់ជួបគេនោះ
ខ្ញុំមានរឿងចង់និយាយជាមួយគេបន្តិចបន្តួច»
បុរសនោះនិយាយឡេីង ធ្វេីអោយគ្រប់គ្នាបេីក
ភ្នែកធំៗ រួចទាំងយ៉ុនហ្គីផងដែរ៖
«លោកមានអ្វីពាក់ពាន់នឹងប្រពន្ធខ្ញុំទៅ គេមិន
ដែលមកពាក់ពាន់រឿងក្រុមហ៊ុននេះទេ មានអ្វីក៏
និយាយត្រឹមខ្ញុំបានហេីយ»យ៉ុនហ្គីច្រឡោតដាក់
បុរសនោះ តែគេក្រវីក្បាលជំនួសដោយការឆ្លេីយ
«បេីលោកមិនអានុញាត្នក៏មិនអីដែរ មុននឹងក្រោយ ពួកយេីងគង់តែជួបគ្នាដ៏ដែលទេ»
បុរសនោះឆ្លេីយរួចក៏ក្រោកឡេីង អោនគោរពទៅ
យ៉ុនហ្គីបន្តិច គេក៏ចាកចេញទៅបាត់ ទុក្ខអោយ
លោកCEOក្ដៅក្រហាយឆេះដូចភ្លេីង១០០អង្គស្សារ ឆេះសន្ធោសន្ធៅ ខឹងនឹងបុរសមុននេះ។
សរសេរដោយ:យ៉ុនហួរ
ВЫ ЧИТАЕТЕ
🔥ភ្លេីងស្នេហ៍កូនភ្លោះ🔥(កុំពុងកែសម្រួល)
Боевикស្នេហាដែលកេីតចេញពីរភ្លេីងគំនុំរបស់ប្អូនថ្លៃ បានក្លាយជាចំណងស្នេហ៍ដែលមិនអាចផ្ដាច់បាន "លោកអាចមានស្រីបាន ហេតុអ្វីខ្ញុំមិនអាចមានប្រុសមបាន? ម្យ៉ាងម្នាក់ទេអ្វីលោកធ្វេីបាន ខ្ញុំក៏អាចធ្វេីបានដូចគ្នាចាំទុកទៅមីនយ៉ុនហ្គី" 2022/9/22/
«ភ្លេីងស្នេហ៍កូនភ្លោះ» ១២
Начните с самого начала
