The Things That We Have To Do

31 1 2
                                    

ផឹប

សៀវភៅមួយក្បាលត្រូវបានទម្លាក់ចុះនៅលើតុ ដែលដាក់នៅជាប់សាឡុង និងកំពុងតែមានកំលោះសង្ហា ដែលកំពុងតែអង្គុយស្ងៀម មុននេះ ក៏ប្តូរមកមើលមុខអ្នកចំពោះមុខដែលនាងទើបតែទម្លាក់ខ្លួនអង្គុយចុះនៅសាឡុងទល់មុខគេបែបឡេងឡង់ និងប្តូរខ្សែរភ្នែកមកកាន់សៀវភៅវិញនៅពេលបន្ទាប់ គេមិនដឹងថាវាស្អី តែដៃក្រាស់ក៏ទាញលើកយកមកកាន់មើល ហើយបើកមើលបែបចម្លែកៗ។

"ជាស្អីទៅ?" អ្នកកម្លោះលើកចឹញ្ចើមសួរ

"វាជាលក្ខខណ្ឌនៃការរស់នៅជាមួយគ្នា លោកអាចយកទៅអានមើលឲយល់ ខ្ញុំគិតថាជាអទិទេពមួយទាំងមូល លោកប្រហែលជាមិនមែនមិនចេះអក្សរទេមែនទេ? ដូច្នេះលោកត្រូវតែមើលវានឹងរៀនពីរបៀបក្នុងការរស់នៅជាមនុស្សលោកធម្មតា"

"អ៎" អ្នកកម្លោះងក់ក្បាល

"ហើយនៅមានទៀតលោកខ្មោចអទិទេព ខ្ញុំមិនអាចហៅលោកបែបនេះបានទេ មនុស្សម្នានឹងឆ្ងល់ មានឈ្មោះផ្សេងឬអត់?" នាងក្រមុំអង្គុយគងជើង ដៃទាញមកអោបទ្រូង

"គីម ជុងវ៉ូ"

"អូ! មិនដែលដឹងថាអទិទេពមានឈ្មោះដូចជាមនុស្សលោកដែរ"

"មុនក្លាយជាអទិទេពក៏ធ្លាប់កើតជាមនុស្សដែរ"

"មែនឬ? បើអញ្ចឹងល្អហើយ មិនសូវជាពិបាកបង្រៀនធ្វើជាមនុស្សព្រោះធ្លាប់ឆ្លងកាត់មកខ្លះ និងមានបទពិសោធន៍រួចហើយ" នាងក្រមុំបញ្ចប់ប្រយោគរបស់ខ្លួនមុននឹងក្រោកចេញពីសាឡុង ដែលមានអ្នកម្ខាងទៀតតាមមើលនាង

"តោះ"

"ទៅណា?"

"លោកគិតប្រុងស្លៀកពាក់បែបនេះមួយជីវិតឬ មើលចុះ ជំនាន់លោកតាខ្ញុំនៅស៊ីវីល័យជាងណា៎" យូណាបង្ហាញទឹកមុខមើលគេពីក្បាលដល់ចុងជើង ចំណែកអ្នកសាម៉ីខ្លួនក៏អោនមើលខ្លួនឯងទៅតាមដែរ

"តែខ្ញុំគិតថាវាស្អាតល្អទេតើ"

"កោតចេះនិយាយចេញមកកើត នេះចាស់គំរិលខ្លាំងណាស់ សម័យនេះពាក់បែបហ្នឹងមានតែទៅសម្តែងល្ខោនបុរាណប៉ុណ្ណឹង នៅមានម៉ូតសក់នេះទៀត"

"វាជាម៉ូតពេញនិយមណា៎" ជុងវ៉ូលើកដៃប៉ះសក់របស់ខ្លួនដូចជាអ្នកម៉ូឌែលដែលកំពុងតែសារេស្ទាយ៍មុខកញ្ចក់មិនខុស

The Magic: Perfect Stranger | kjw x synWhere stories live. Discover now