ប្រទេសស្វីស@
ដំណេីរដេីរលឿនដូចហោះ សម្ដៅទៅវិមាន
ត្រាហ្គេល៍ ជាវិមានធំជាងគេនៅប្រទេសស្វីស
«លោកតានៅឯ»សម្ដីរឹងកំព្រឹសសួរទៅអ្នកយាម
ទ្វា បន្ទាប់មកក៏លេចចេញវត្តមានបុរសមាំឌធំម្នាក់
ចេញមកទទួលគេ
«ម្ចាស់តូចសូមអញ្ជេីញចូលខាងក្នុង»សាន់ឆា មនុស្សជំនិតរបស់លោកតាជីមីន គេជាអង្គរក្សសម្ងាត់ដែលតាមការពារជីមីនពីក្រោយអស់រយៈពេល២ឆ្នាំមកនេះ ។
«...»ជីមីនងក់ក្បាល រួចក៏ចូលទៅតាមការអញ្ជេី
ញ ទៅដល់ភ្លាម បេះដូងនឹងវិញ្ញាន សឹងតែហោះ
ចោលខ្លួន ព្រោះរូបភាពនៅចំពោះមុខគេ លោក
តានាយតូចបានស្លាប់បាត់ទៅហេីយ សាន់ឆាបាន
រៀបចំរួចជាស្រេចសម្រាប់ការចូលគោរពវិញ្ញាន
ម្ចាស់វិមានជាលេីកចុងក្រោយ មាឌល្អិតទន់ខ្លួន
ទៅលេីឥត ទឹកភ្នែកហូមកតត់ៗដូចជាទឹកភ្លៀង
ជីមីនវាគេីមៗទៅរកវ័យចំណាស់ ដែលដេកស្ដូក
ស្ដឹង គ្របដោយកំណាត់ពណ៌ស៎។
«មិនពិតទេមែនទេ លោកតា ហ្អឹកៗ លោកតា
បានសន្យាជាមួយខ្ញុំហេីយ លោកតានឹងនៅក្បែខ្ញុំ
រហូត ហឺៗ កុំទៅចោលខ្ញុំអី ហ្អឹកៗ ហឺៗ..»
ជីមីនស្រែកយំគ្មានខ្មានអ្នកណា យំសសឹតងឹកៗ
ភ្នែកប្រជាក្រហមដូចឈាម ការគុំគួននឹងគំនុំរឹត
តែធ្វេីអោយនាយតូច លែងមានភាពផ្អែមល្ហែម
«អ្នកណាជាអ្នកសម្លាប់លោកតា»
«គឺ បក្សបិសាចរាត្រី ប៉ុន្តែពេលនេះ គេបាន
ហោះទៅកូរ៉េបាត់ហេីយ»សាន់ឆាឆ្លេីយទៅវិញ
«រៀបចំទៅ ខ្ញុំចេញដំណេីរទាំងយប់»
«មិនបានទេ ម្ចាស់តូចត្រូវនៅរហូតដល់ពិធីបុណ្យ
លោកម្ចាស់ចប់សិន»
«តែ..»
«បេីម្ចាស់តូចទៅពេលនេះ ក៏មិនខុសពីរទៅស្លាប់
នោះទេ ខ្ញុំបានស៊េីបរួចរាល់អស់ហេីយ ពួកគេ
លាក់ខ្លួននៅខ្លិបរបស់លោកដុនគូរ»សាន់ឆាព្យាយាមពន្យល់ទៅនាយតូច ជីមីនក៏ព្យមស្រប
តាមគេ នឹងនៅចាំរហូតបុណ្យចប់សព្វគ្រប់។
ប្រទេសកូរ៉េ@
នៅក្នុងភូមិគ្រឹៈមីន នាពេលព្រឹក ក៏ឃេីញមាឌ
ល្អិតជាកូនប្រសារ បានរៀបចំអាហាពេលព្រឹក
យ៉ាងឆ្ងុយឆ្ងាញ់សម្រាប់គ្រប់គ្នា។
«ហឹស ពូកែយកចិត្តលោកប៉ា»
សម្ដីគ្រោតគ្រាតបោះចេញពីមាត់អ្នកជាស្វាមី
គេនិយាយដៀមដាម ភ្នែកសម្លឹងលេីក្រោមដោយ
ក្រសែភ្នែកនឹងថ្កល់។
«ខ្ញុំមិនបានគិតគំនិតសម្រាមដូចលោកនោះទេ»
ជីលីនក៏តបមិនអោយចាញ់ មកនិយាយបែបនេះ
បានដោយរបៀបណា?
អាហាពេលព្រឹកក៏ញាំទៅដោយរលូន យ៉ុនហ្គីក៏
ចេញទៅក្រុមហ៊ុនធម្មដា ជីលីនក៏ដេីរទៅក្រោយ
ភូមិគ្រឹៈ គេអង្គុយយោលទោងម្នាក់ដោយអារម្មណ៍ភ្លឹកភ្លាំង។
«ហីយ៉ា មិនដឹងថាលោកផាក យកទៅធ្វេីអ្វីខ្លះ
ទេ ទេីបត្រឡប់មកវិញ ភ្លឹកៗដូចជាមនុស្សឈឺ»
ក្លេរ៉ានៅសុខៗ នាងមិនដឹងជាចេញមកពីណា មក
លេងសេីចចិត្តនាយតូច ចំអកឡកលេីយយ៉ាង
រីករាយ ជីលីនមិនតបអ្វីទាំងអស់ គេក្រោកចេញ
ពីរទោង បែខ្លួនបង្រុងទៅក្នុងភូមិគ្រឹៈវិញ។
ភឹប!!ព្រុះ!!!
នាងរុញច្រានជីលីនមួយទំហឹង បណ្ដាលអោយ
គេដួលបោកក្បាលនឹងផេីងផ្កាដែលនៅក្បែរ
នោះមួយទំហឹង ឈាមក៏ហូរមករឹមៗពីរក្បាល!
ក្លេរ៉ាឃេីញដូចឆ្នេះ ក៏ប្រញាប់ចេកចេញយ៉ាងលឿន មុននឹងមានអ្នកមកឃេីញ រំលងទៅប្រ
ហែល២ម៉ោង ទេីបមានអ្នកមកឃេីញនាយតូច៖
គ្រប់គ្នាក៏ឆ្លេឆ្លាហៅឡានពេទ្យយកគេទៅមន្ទី
ពេទ្យជាបន្ទាន់។ ចំណែកឯខាងជីមីនវិញ កម្មវិធីគ្រប់យ៉ាងក៏ត្រូវបានបញ្ចប់ទៅដោយរលូន ជីមីននឹងសាន់ឆាក៏ឡេីងមកកូរ៉េទាំងថ្ងៃ..៕
មន្ទីពេទ្យ@
ក្រោយពីទទួលបានដំណឹងបាន ជីលីនចូលមន្ទី
ពេទ្យ យ៉ុនហ្គីក៏មកមេីលយ៉ាងលឿន មិនគួរអោយជឿទេថា ក្មេងកម្លាំងដូចយក្យបែជាត្រូវ
ដួលដោយគ្មានមូលហេតុបែបនេះ៕
«កូនទៅសម្រាកចុះ ប៉ាអាចមេីលថែគេបាន»
លោកផាកនិយាយទៅកូនប្រសារដោយសម្លេង
សេវៗ
«បាត ចឹងខ្ញុំផ្ញេីគេផងលោកប៉ា»យ៉ុនហ្គីក៏ចាក
ចេញ ត្រឡប់ទៅភូមិគ្រឹៈវិញ។
YOU ARE READING
🔥ភ្លេីងស្នេហ៍កូនភ្លោះ🔥(កុំពុងកែសម្រួល)
Actionស្នេហាដែលកេីតចេញពីរភ្លេីងគំនុំរបស់ប្អូនថ្លៃ បានក្លាយជាចំណងស្នេហ៍ដែលមិនអាចផ្ដាច់បាន "លោកអាចមានស្រីបាន ហេតុអ្វីខ្ញុំមិនអាចមានប្រុសមបាន? ម្យ៉ាងម្នាក់ទេអ្វីលោកធ្វេីបាន ខ្ញុំក៏អាចធ្វេីបានដូចគ្នាចាំទុកទៅមីនយ៉ុនហ្គី" 2022/9/22/
«ភ្លេីងស្នេហ៍កូនភ្លោះ» ៧
Start from the beginning
