E.p1 ឆ្នាំសិក្សាដំបូង

11 3 0
                                    

  "ម៉ាក់~កូនទៅរៀនសិនហើយ"សម្លេងស្រែកប្រាប់ម្ដាយដ៏ស្រទន់បានបន្លឺឡើងព្រមជាមួយនិងដំណើរចុះពីលើបន្ទប់តាមកាំជណ្ដើរដ៏ប្រញាប់ប្រញាល់ដែលម្ចាស់សម្លេងនោះគឺជាអារីហ្សូណានោះឯង
"ច៎ាកូន~អត់នៅញ៉ាំបាយសិនទេអីហ៎ាស?"អ្នកស្រីចាង ដែលត្រូវជាម្ដាយរបស់អារីហ្សូណាបានសួរទៅកូនខ្លួនឲ្យមកញ៉ាំបាយសិនមុននឹងទៅសាលារៀន
"អត់ទេម៉ាក់! កូនប្រញាប់ខ្លាំងណាស់ ហើយឯណាលោកប៉ានោះអ្នកម៉ាក់? គាត់ចេញពីបន្ទប់ហើយឬនៅ?" ចុះពីលើកាំជណ្តើរមិនទាន់អារីហ្សូណាប្រញាប់សួរម្ដាយអំពីលោកប៉ារបស់ខ្លួនភ្លាមដែលធ្វើឲ្យអ្នកស្រីចាងឆ្ងល់កូនស្រីរបស់គាត់ជាខ្លាំង
"យី! ហើយឯងប្រញាប់ទៅណាអីក៏ទាន់ហន់ម្លេះលោកប៉ាឯងគាត់ដើរចេញទៅមុននេះបន្ដិចដើម្បីទៅយកឡាន ឯងទៅចាំគាត់នៅខាងមុខផ្ទះទៅ" អ្នកស្រីចាង និយាយចប់ភ្លាមអារីហ្សូណាក៏បានរត់ទៅយ៉ាងលឿនតម្រង់ទៅកាន់មុខផ្ទះដ៏ធំស្កឹមស្កៃដូចវិមាន
ទីត! ទីត!
  សម្លេងសុីផ្លេឡានបានបន្លឺឡើងដែលធ្វើឲ្យយើងឃើញលោកពូម្នាក់នៅក្នុងឡាននោះដែលគាត់គឺជាលោកចាងដែលជាប៉ារបស់អារីហ្សូណានោះឯង
  "កូនទៅចាំបន្តិចហើយប៉ា~"អារីហ្សូណារត់បណ្តើរស្រែកប្រាប់ទៅកាន់ប៉ានាងបណ្តើរឲ្យប៉ានាងចាំ
  "ហាសហា~មិនអីទេកូន មកតាមសម្រួលមក"លោកចាងឃើញកូនដូចនេះក៏លួចសើចកូនបន្តិចហើយប្រាប់ឲ្យនាងមកតាមសម្រួលមក
អារីហ្សូណាបានមកដល់ឡានហើយក៏បានបើកទ្វារឡានចូលទៅអង្គុយនៅកៅអីជិតប៉ារបស់នាងទាំងដកដង្ហើមមិនចង់ដល់គ្នាព្រោះថានាងរត់លឿនពេក
"តោះ~តោះប៉ាចេ~ចេញដំណើរទៅ"អារីហ្សូណានិយាយទាំងដកដង្ហើមញាប់ៗ
"ប្រាប់ហើយថាឲ្យមកតាមសម្រួលមកមិនចង់ទេឃើញទេឥឡូវវាចឹងហ៎ាស!"លោកចាងស្ដីទៅកាន់កូនដោយបារម្ភ
"ច៎ាប៉ាកូនកូនមានអីឯណាគ្រាន់តែហត់តិចតួចត៎ាស!"អារីហ្សូណា
"ល្អហើយចឹង"និយាយហើយលោកចាងបានបើកឡានចេញទៅដោយមិនម៉េចលើកដៃលានៅកាន់ប្រពន្ធដែលឈរនៅខាងមុខទ្វានោះទេ

*School

នៅខាងមុខវិទ្យាល័យមួយកន្លែងក្នុងទីក្រុងសេអ៊ូលលោកចាងបានបើកឡានមកចតនៅខាងមុខសាលាដើម្បីឲ្យអារីហ្សូណាដែលជាកូនគាត់ចុះ
"អរគុណហើយប៉ា"អារីហ្សូណាចុះពីឡានព្រមទាំងលើកដៃសំពះអរគុណទៅកាន់ប៉ារបស់នាងដោយទឹកមុខញញឹមពព្រាយ
"អឹម~ឆាប់ចូលទៅរៀនទៅនេះជិតដល់ម៉ោងហើយតិចចូលរៀនមិនទាន់ទៅ"លោកចាងគ្រហឹមចុងកបន្ដិចរួចក៏លើកដៃរបស់ខ្លួនមើលនាឡិកាខ្លួនដែលមើលទៅវាមានតម្លៃមិនក្រោយមួយម៉ឺនដុល្លាទេ ហើយក៏ប្រាប់កូនឲ្យដឹងពីម៉ោងដែលត្រូវចូលរៀនគាត់បារម្ភខ្លាចកូនគាត់ចូលរៀនយឺតព្រោះថាវាថ្ងៃចូលរៀនដំបូងដែលទៅថ្នាក់ដំបូងដូចគ្នា
"ច៎ាប៉ា កូនដឹងហើយ! លាសិនហើយប៉ាសុខសប្បាយតាមផ្លូវណា មើលថែខ្លួនផង"អារីហ្សូណាមុននិងធ្វើដំណើរចូលក្នុងទីធ្លាសាលាក៏មិនភ្លេចលាប៉ារបស់គេដែរ
"កូនក៏ចឹងដែរ មើលថែខ្លួនផង បើមានអ្នកចង់ធ្វើបាបកូនប្រាប់ប៉ាមកចាំប៉ាទៅវៃវាឲ្យ!" លោកចាងនិយាយធ្វើកាយវិការវៃឲ្យកូនស្រីបណ្ដូរចិត្តមើល
"ហាសហា~ច៎ាប៉ា"អារីហ្សូណាទាំងសើចទៅនិងកាយវិការប៉ារបស់នាង
និយាយគ្នាហើយអ្នកទាំងពីរនាក់ឪពុកកូនក៏បំបែកគ្នាទៅដោយលោកចាងបានបើកឡានដើម្បីទៅក្រុមហ៊ុនរបស់លោក ឯអារីហ្សូណាក៏បានដើរទៅក្នុងសាលាតម្រង់ទៅបន្ទប់រៀនបាត់ទៅ ស្របពេលដែលអារីហ្សូណាដើរជិតដល់ថ្នាក់រៀនទៅហើយក៏មានបុរសម្នាក់រត់កាត់នាងធ្វើឲ្យនាងបិះនិងដួលទៅហើយមិត្តនាងម្នាក់បានមកទាន់ក៏ជួយទប់នាងទាន់ពេល

___________________

You've reached the end of published parts.

⏰ Last updated: Oct 23, 2022 ⏰

Add this story to your Library to get notified about new parts!

ចាកចេញគ្មានថ្ងៃត្រឡប់Where stories live. Discover now