[ភ្លេីងស្នេហ៍កូនភ្លោះ] ២

Start from the beginning
                                        

«ក្រាក!!!»
ទ្វាបន្ទប់ទឹកក៏បេីកចេញមកវិញ ជីវុនសម្លឹងស្វា
មីទាំងអារម្មណ៍ខ្លាចរអាជាមួយទឹកមុខរបស់គេ
«ងូតទឹកហេីយគេងទៅ ខ្ញុំមានការងារចេញ
ក្រៅមិនបាច់ចាំផ្លូវទេ»គេនិយាយទាំងទាញខោ
អាវមកស៊កស្លៀក រួចក៏ទាញសោឡានចុះទៅ
ខាងក្រោមបាត់។គ្រាន់តែគេចេញផុតទឹកភ្នែកលេី
ថ្ពាល់ក្រពុំក៏ស្រក់ចុះមកតត់ៗដោយមិនបានព្រាង។
«ហ្អឹកៗ ម៉ាក់កូនខ្លាច»ជីវុនយំបណ្ដេីរ រៀបរាប់បណ្ដេីរ រួចក៏នឹកឃេីញដល់មនុស្សម្នាក់គេទាញទូរស័ព្ទមក រួចក៏ចុចខលទៅតែម្ដង។
(មានអ្វីមែនទេបងប្រុស)
«មីន មីននីបងហ្អឹកៗ»មិនទាន់និយាយអ្វីផងគេ
គិតតែយំសស្រាក ធ្វេីអោយអ្នកជាប្អូនកេីតចិត្ត
បារម្ភជាខ្លាំង៖
(បងចូលគេងទៅ រឿងផ្សេងចាំស្អែកចាំដោះ
ស្រាយទៀត បានហេីយ)ជីមីនក៏ចុចបិតទូរស័ព្ទ
គេអង្គុយសម្លឹងរូបថតមនុស្សម្នាក់ដោយកែវភ្នែក
មុតស្រួច នឹងលេីកមកហែកជាជំរាកៗរួចក៏បោះ
ទៅលេីការ៉ូ។
«មនុស្សដូចជាលោក មិនសមបានបងប្រុស
ខ្ញុំធ្វេីជាប្រពន្ធឡេីយ ថ្ងៃរៀបការ លោកបែជាចេញទៅរកស្រីកំណាន់របស់លោកទៅវិញ
ដូចលោក គួរតែជួបមនុស្សដូចខ្ញុំទេីបសមគ្នា.»
ជីមីនញញឹមចុងមាត់នឹងអ្វីដែលគេកុំពុងតែធ្វេីគេត្រឡប់មកដល់កូរ៉េវិញតាំងពីមុនកម្មវិធីរៀបការបងប្រុសគេមកម្ល៉េះ គ្រាន់តែគេមិនចូលទៅរញ៉េរញ៉ៃប៉ុន្នោះ។

ខនដូរ+
«បងដាច់ចិត្តមករកអូនហេីយហេស?»
សម្លេងមនុស្សស្រីធ្វេីរឹកងង៉ក់ដាក់អ្នកជាសង្សារ
«ស្ហឺត!!បងសូមទោស នេះគ្រាន់តែងូតទឹករួចបង
មករកអូនតែម្ដង កុំខឹងបងអីថ្ងៃស្អែកអូនអាចទៅ
ភូមិគ្រឹៈមីនធម្មតាបាន»មាឌមាំចូលទៅអោបចង្កេះ
ស្រីតូចពីក្រោយ គេនិយាយប្រាប់នាងគ្រប់យ៉ាង
នៅថ្ងៃនេះ ថែមទាំងអនុញាត្នអោយនាងមានសិទ្ធ
ចូលភូមិគ្រឹៈគេធម្មតាទៀតផង។
«ពិតមែនហ៎ ចុះប្រពន្ធបងនោះ»
«កុំខ្វល់ជាមួយគេអី បងមិនចូលចិត្តគេទេ»
«បានអូនលេីកទោសអោយបង អូននឹងបំពេញ
តួនាទីជាប្រពន្ធជំនួសក្មេងនោះយប់នេះទៅចុះ»
នាងនិយាយទាំងដៃរវៀម នឹងចាប់ផ្ដេីមបែទៅ
ថេីបផ្ដោះផ្ដងជាមួយគ្នាយ៉ាងរោលរាល។
«ស្ហឺត!!ហ្អឹមពូកែណាស់អូនសម្លាញ់»
ស៊ូហ្គាងេីយក៏ទៅលេីស្រូបយកក្ដីសុខពីមាត់នាង
ក្រមុំយ៉ាងសប្បាយនឹងរោលរាល ពួកគេក៏បន្ត
រឿងក្ដៅគគុកជាមួយគ្នាពេញមួយរាត្រី។

ស្អែកឡេីង@
នៅក្នុងភូមិគ្រឹៈមានសភាពស្ងាត់ជ្រងំ ជីវុនចុះមក
ខាងក្រោមក៏មានការងេីងឆ្ងល់បន្តិច ភូមិគ្រឹៈធំគួរ
សមដែរ ហេតុអីក៏គ្មានអ្នកបំរេី?គេមិនគិតច្រេីន
ក៏ចូលទៅផ្ទះបាយតាមទម្លាប់ដែលខ្លួនធ្លាប់ធ្វេី
ពេលនៅជាមួយប៉ាម៉ាក់។
«អ្នកប្រុសតូច»ពេលចូលទៅក្នុងផ្ទះបាយក៏ឃេីញ
មានអ្នកបំរេីស្រីបីអ្នកកុំពុងតែរៀបចំម្ហូបអាហា
ជាច្រេីនរួចរាល់ទៅហេីយ។
«ចាំខ្ញុំជួយ»នាយតូចចូលទៅជួយធ្វេីអោយអ្នក
បម្រេីនាំគ្នាធ្វេីមុខស្មេីគ្រប់ៗគ្នា
«មានរឿងអីមែនទេ ហេតុអីមេីលមកខ្ញុំដូចជា
សត្វចំលែកបែបនេះ??»
«ហ្អឹកៗ អ្នកប្រុសល្អណាស់ហេតុអ្នកប្រុសខ្ញុំ
បែជាទុក្ខអ្នកប្រុសតូចចោលបែបនេះ»
អ្នកបម្រេីស្រីដែលក្មេងជាងគេក៏និយាយឡេីងទាំងយំរហេមរហាមចេញមក៖
«កុំគិតច្រេីនអី ពួកយេីងធ្វេីការទៅ»ជីវុនក៏រាង
អន់ចិត្តខ្លះៗដែរ តែគេនឹងព្យាយាមធ្វេីអោយល្អ
នៅក្នុងខ្សែភ្នែកអ្នកជាស្វាមី

«សួរស្ដីអ្នកម៉ាក់»
សម្លេងផ្អែមស្រួយក៏បន្លឺឡេីងទៅស្រ្ដីចំណាស់
ជាម៉ាក់នាយក្រាស នាងញញឹមនឹងដេីរចូលទៅ
អោបគាត់យ៉ាងរីករាយ ឯអ្នកស្រីមីនក៏អោបនាង
តបមកវិញ ធ្វេីអោយអ្នកដែលឃេីញសកម្មភាព នេះមានអារម្មណ៍ថា ពួកគេដូចជាបោកខ្លួនមក
ធ្វេីជាអ្នកបម្រេីយ៉ាងចឹង ក្នុងផ្ទះមានតែលោកមីន
ទេប៉ាស៊ូហ្គាម្នាក់ប៉ុន្នោះដែលចាត់ទុក្ខជីវុនជាកូន
ប្រសារពេញច្បាប់។

សរសេរដោយ:យ៉ុនហួរ

🔥ភ្លេីងស្នេហ៍កូនភ្លោះ🔥(កុំពុងកែសម្រួល)Where stories live. Discover now