<<អាគាត់នេះចម្លែកមែន>> ថេយ៉ុងលួចរអ៊ូរង៉ូវៗពី
ក្រោយតែម្នាក់ឯងមុននិងដើរតាមដំណើររបស់ជុងហ្គុក

       ចូលមកដល់ក្នុងofficeភ្លាម ថេយ៉ុងមិនដឹងធ្វើអីទេគិតតែពីឈរមើលឆ្វេងមើលស្ដាំទាំងទឹកមុខងឺងឆ្ងល់
ជុងហ្គុកដើរទៅអង្គុយនៅកៅអីក្បែរតុធ្វើការរបស់ខ្លួនរួចក៏ដកឯកសារមួយច្បាប់បោះទៅលើតុឲមកកាន់ថេយ៍។

<<ស្រង់ទិន្នន័យបន្តិច>>

<<ខ្ញុំ?>> ថេយ៉ុងចង្អុលមុខខ្លួនឯងសួរបញ្ចាក់ នេះឲគេមើលឯកសារនឹងឬ? ក្រែងតួនាទីគេត្រូវលាងបន្ទប់ទឹកតើ ហើយឥឡូវយ៉ាងមិចវិញនឹង?

<<...>> ជុងហ្គុកមិនហាស្ដីគ្រាន់តែដកដង្ហើមធំបន្តិចហើយសម្លឹងមកកាន់ថេយ៉ុងដោយក្រសែភ្នែកត្រជាក់
ស្រេបតែម្ដង ថេយ៉ុងឃើញបែបនេះក៏មិនហ៊ាននិងបន្លឺឡើងអ្វីបន្តដែរគឺមានតែយកឯកសារនោះមកចាត់ការ ។

      កម្លោះតូចចាប់យកឯកសារមួយច្បាប់នោះហើយក៏ដើរមករកសាឡុងខាងក្រោយវិញទើបចាប់ផ្ដើមធ្វើវារីឯជុងហ្គុកវិញក៏មើលការងាររបស់នាយដូចគ្នា កន្លងទៅអស់រយៈពេលប្រហែលជាបីម៉ោង នេះក៏ចូលម៉ោង12
ល្មម វាគឺជាពេលសម្រាកថ្ងៃត្រង់ បុគ្គលិកខ្លះក៏ចេញឯបុគ្គលិកទៀតក៏មិនចេញដែរព្រោះពួកគេនៅបន្តការងារ

<<នេះរួចហើយលោក>> ថេយ៉ុងយកឯកសារដែលគេបានស្រង់ទិន្នន័យហើយ យកមកដាក់លើតុឲរាងក្រាស់វិញ នាយយកឯកសារនេះបើកត្រួតពិនិត្យបន្តិចហើយ
ក៏ទុកក្នុងសាមីវិញ ជុងហ្គុកងើបឈរអស់កម្ពស់រួចទើបនិយាយឡើង ៖

<<ដល់ម៉ោងសម្រាកហើយ>>

<<អូ៎..ពិតមែនហើយខ្ញុំក៏ឃ្លានល្មម>> កម្លោះតូចមើលនាឡិការនៅលើដៃរួចទើបបម្រុងនិងដើរចេញតែក៏ត្រូវឈប់វិញពេលជុងហ្គុកបង្អាក់ដំណើរ

<<ឯងឃ្លានហ្ហេស៎?>>

<<បាទ>>

<<ទៅញ៉ាំអីជាមួយនឹងយើង>>

<<អឺ..បាទ>> បញ្ចប់ការសន្ទនាពួកគេក៏ដើរចេញពីបន្ទប់ការិយាល័យនេះ ហើយក៏ទៅភោជនីយដ្ឋានមួយសម្រាប់បរិភោគអាហារថ្ងៃត្រង់ជាមួយគ្នា ។

ថ្នមស្នេហ៍ក្បែរកាយ(ចប់)Where stories live. Discover now