ពិសោធន៍​ស្នេហ៍​ Ep5

724 22 8
                                        


​          ការពិត​គ្រប់​យ៉ាង​គ្រាន់​តែ​ជា​ផែនការ​របស់​មីណាទេដែល​នាង​​ចង់​អោយ​ជេន​មេីល​ឃើញ​រូប​ភាព​​ខៃ​មក​សារភាព​ស្នេហ៍​មក​កាន់​នាង​ ហើយ​នាង​ធ្វើ​បែប​នេះ​ក៏​ព្រោះតែ​ចង់​បំផ្លាញ​ទឹក​ចិត្ត​ជេន​អោយ​នាង​ឈឺចាប់​ប៉ុណ្ណោះ​  មក​ស្គាល់​ប្រវត្តិ​របស់​មីណាបន្តិច​ថា​វា​បែប​ណា​ មី​ណា​គ្រាន់​តែ​ជា​មនុស្ស​ស្រី​ស្អាត​តែ​សម្បក​ក្រៅ​ព្រោះ​នាង​ជាប្រភេទ​ដេីរ​គេង​ជាមួយ​មនុស្ស​ប្រុស​ដេីម្បី​តែការសប្បាយ​ប៉ុណ្ណោះ​

​       នាង​បាន​ក្លាយជា​បែប​នេះ​តាំង​ពី​នៅ​រៀន​មក​ម្ល៉េះ​ គឺ​នាង​បាន​លួច​ស្រឡាញ់​ប្រុស​ម្នាក់​តែ​មួយ​ជា​មួយ​មិត្ត​នាង​ ហេីយ​មិន​យូរ​ប្រុស​ម្នាក់​នោះ​និង​នាង​ក៏​បាន​ទាក់​ទង​គ្នា​ ជា​ហេតុ​ធ្វើ​ឲ្យ​មិត្តភ័ក្ដិ​របស់​នាងឈឺចាប់​និង​យំ​នៅ​ចំពោះ​មុខ​នាង​ ដែល​ផ្ទុយ​ពី​មី​ណា​នាង​គ្មាន​អារម្មណ៍​ថាខុស​ឬឈឺ​ចាប់​អ្វី​ទាំង​អស់ចំពោះ​មិត្ត​ខ្លួន​​ តែ​នាង​បែរជា​សប្បាយចិត្ត​ទៅ​វិញ​ពេល​ឃេីញ​ទឹក​ភ្នែក​មិត្តភ័ក្ដិ​ខ្លួន​ ហេីយ​ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក​នាង​តែង​តែ​ធ្វើ​បែបនេះ​ជា​រេីយៗ​ ដេីម្បី​បាន​ឃើញ​ទិដ្ឋភាព​ឈឺ​ចាប់​របស់​ស្រី​ៗដែល​លួច​ស្រឡាញ់​គេ​ហើយ​មិន​សារភាព​ចាំទាល់​តែ​មាន​គេ​មក​ដណ្ដើម​ទេីប​ស្ដាយ​ក្រោយ​ គឺ​ដូច​ជេន​ពេល​នេះ​ចឹង​

​     ជេននី​ដេីរ​មក​ផ្ទះ​វិញ​ទាំង​មុខ​ស្រពោន​ស្រាប់​ពេល​នោះ​បាន​ជួប​នឹង​លីសា​

លីសា​:​ ហេតុ​អី​ព្យាយាម​គេច​ពី​យេីង​ ឯង​ខ្លាច​យេីង​មែនទេជេន​

ជេន​​:​ មិន​មែន​ទេ​ មក​ពី​ឯង​ជា​មិត្ត​យើង​ទេីប​យេីង​បារម្ភ​ខ្លាច​ថា​ឯង​មិន​សប្បាយចិត្ត​ពេល​ជួប​យេីង​

លីសា​:​ យេីង​ដឹង​ខ្លួន​ថា​មិន​សមស្រលាញ់​ឯង​ទេ​ យេីង​សម្រេច​ចិត្ត​ថា​និង​កាត់​ចិត្ត​ពី​ឯង​ តែ​សុំ​តែ​ម្យ៉ាង​ត្រឡប់​មក​ជា​មិត្ត​និង​គ្នា​ដូច​ដេីម​បាន​ទេ​ យើង​មិន​ចង់​បញ្ចប់​វា​ដោយ​សារតែ​បែប​នេះ​ទេ​

ពិសោធន៍​ស្នេហ៍​Où les histoires vivent. Découvrez maintenant