.............................

ភូមិគ្រឹះផាក៚
ពេលនេះលោកផាកកំពុងក្រពុលមុខជាខ្លាំងក្រោយបាត់កូនប្រុសរយះពេលមួយថ្ងៃពេញហើយនៅរកមិនទាន់ឃើញទៀត ។

តុ!...តុ!...
រំពេចនោះសម្លេងក៏គោះទ្វាក៏បានបន្លឺឡើងដាស់ស្មារតីគាត់ភ្លាមៗ ។

« ចូលមក! »គាត់អនុញ្ញាតហើយទ្វាក៏បានបើកឡើងដោយបង្ហាញវត្តមានមីនយ៉ុងលើកកែវកាហ្វេមកជាមួយ ។

« លោកប៉ា! នេះកាហ្វេចា៎ »នាងដាក់កែវកាហ្វេលើតុទល់មុខលោកផាកថ្នមៗ ។

« ហឹមអរគុណ! »លោកផាក

« លោកប៉ា! តើនៅមិនទាន់រកជីមីនឃើញទេឬ? »មីនយ៉ុងសួរនាំព្រោះសង្កេតឃើញទឹកមុខលោកផាកមិនសូវជាល្អឡើយ ។

« គឺនៅទេ! កូនម្នាក់នេះគេពិតជាធ្វើឲប៉ាខកបំណងខ្លាំងណាស់គេធ្លាប់តែជាក្មេងល្អស្ដាប់បង្គាប់តែពេលនេះមើលចុះប្រហើនហ៊ានកហុកប៉ាហើយរត់ចេញទៅបាត់បែបនេះ»មីនយ៉ុងលួចញញឹមក្រោយស្ដាប់សម្ដីលោកផាកនិយាយហើយនោះមើលទៅកាន់កំពុងខឹងជីមីនខ្លាំងហើយ ។

« អឺលោកប៉ា! ខ្ញុំថាមិនចង់និយាយទេតែថាបើនិយាយដូចជាមិនកើតឡើយ...គឺថាមុនពេលដែលជីមីនសម្រេចចិត្តកហុកលោកប៉ាហើយរត់ចេញពីប្រលាននោះខ្ញុំបានលឺគេរអ៊ូថាគេមិនចង់នៅក្នុងគ្រួសារ នេះទៀតទេព្រោះលោកប៉ាគៀបសង្គត់គេណាស់! ហើយគេថាបើបានចាកចេញពីផ្ទះនេះពេលណាគេគ្មានថ្ងៃមកជាន់ផ្ទះនរកមួយនេះទៀតទេ »មីនយ៉ុង
ហាក់និយាយបំផ្លើសឲលោកផាកកាន់តែខឹងនឹងកូន ប្រុសថែមទៀត ។

« ហឹស៎! ទីបំផុតគេនៅតែជ្រើសរើសផ្លូវរបស់ម្ដាយគេដដែរពួកគេទាំងពីរធ្វើឲប៉ាខកបំណងនិងឈឺចាប់ណាស់ »លោកផាកពោលពាក្យទាំងនេះទាំង រលីងរលោងប៉ុន្ដែគាត់ក៏ព្យាយាមទប់ទឹកភ្នែកមិនឲស្រក់នៅចំពោះមុខមីនយ៉ុងឡើយរីឯមីនយ៉ុងក៏ញញឹមសមចិត្តជាខ្លាំងនៅពេលកំចាត់បន្លាចេញពីកែវភ្នែកបានហើយនោះ ។

........................

ព្រឹកថ្ងៃថ្មី
   ជីមីនគេងនៅលើសាឡុងពេញមួយយប់ព្រោះថានៅក្នុងផ្ទះមានបន្ទប់តែមួយប៉ុណ្ណោះដូច្នេះជុងហ្គុកក៏អោយត្រឹមភួយនិងខ្នើយមួយប៉ុណ្ណោះសម្រាប់ឲមាឌល្អិតគេងហើយម៉ោងស្មើនេះក៏ម៉ោងជិត9ព្រឹកហើយដែរប៉ុន្ដែជីមីននៅមិនទាន់ក្រោកទៀតខណះឯជុងហ្គុកចេញទៅធ្វើការបាត់តាំងពីព្រលឹម ។

Hold me tight if you can Where stories live. Discover now