« ចុងក្រោយលោកប៉ានៅមិនយល់ពីខ្ញុំដដែល »ជីមីនគិតក្នុងចិត្តហើយក៏ដើរសម្ដៅទៅបន្ទប់តែក៏ប្រទះនឹងមនុស្សស្រីម្នាក់ដែលមានវ័យប្រហាក់ប្រហែលនិងខ្លួនកំពុងឈរនៅជាមាត់ទ្វាចូលបន្ទប់ ។

« មានការអីមែនទេ? »ជីមីនបង្ហើបសម្លេងសួរទៅកាន់នាងពេលដែលនាងមកឈរពាំងពីមុខគេ ។

« ត្រូវលោកប៉ាស្ដីឲទៀតហើយមែនទេ? »នាងសួរនាំ

« បាទ! »ជីមីនងក់ក្បាលតិចៗតបនឹងសំនួរនាង

« យើងពិតជាអាណិតឯងខ្លាំងណាស់ជីមីន! ដែលត្រូវលោកប៉ាហាមប្រាណមិនឲធ្វើអ្វីបានដូច្នេះ! យើងថាឯងល្មមគួរតែរើបម្រើសទៅរកសេរីភាពហើយត្បិតតែឯងរស់នៅទីនេះមានឋានៈជាកូនអភិជនជាន់ខ្ពស់មានលុយចាយមិនខ្វះក៏ពិតមែនតែមើលចុះឯងគ្មានក្ដីសុខទេ...ចង់ធ្វើអីក៏ត្រូវសុំអនុញ្ញាតឯងចង់ទៅណាក៏មិនបានទៅដោយងាយៗវាគ្មានន័យទេពិតទេ? »នាងនិយាយរៀបរាប់លើកហេតុផលធ្វើឲចាក់ចំចំណុចដែលជីមីនកំពុងតែត្រូវការតែម្ដង ។

« មីនយ៉ុង! តើខ្ញុំគួរធ្វើយ៉ាងមិចទៅ?ខ្ញុំពិតជាចង់មានសេរីភាពណាស់ »ជីមីនរហ័សចាប់ដៃបងស្រីម្ដាយទីទៃដោយហាក់ចង់សុំជំនួយពីនាង ។

« យើងជួយឯងបានប្រសិនបើឯងធ្វើតាមសម្ដីយើង »មីនយ៉ុងញេចចុងមាត់បន្ដិចមុននឹងនិយាយប្រយោគនេះចេញមក ។

« បាន! ខ្ញុំនឹងធ្វើតាមសម្ដីបងខ្ញុំពិតជាមិនចង់រស់នៅក្នុងសភាពបែបនេះទៀតទេ! »ជីមីនដែលកំពុងទាម ទារចង់បានសេរីភាពខ្លាំងនិយាយយល់ព្រមទាំងមិនពិចារណាអ្វីឡើយ ។

« ល្អ! បងនឹងជួយឯងប្អូនប្រុស »មីនយ៉ុងតបទាំងស្នាមញញឹមដែលមិនគួរអោយទុកចិត្តសោះឡើយ ។

                     ....................

       មួយអាទិត្យក្រោយមក
       ជីមីននៅពេលនេះកំពុងនៅប្រលានយន្ដហោះដើម្បីធ្វើដំណើរទៅសិក្សារនៅបរទេសប៉ុន្ដែទោះជា ទៅក៏លោកផាកចាត់អង្គរក្សអោយទៅតាមមើលថែការពារនាយដែរ ។

« ខ្ញុំសុំទៅបន្ទប់ទឹកបន្ដិចបានទេ? »នៅពេលកំពុងរងចាំជើងហោះហើរជីមីនក៏ងាកមកសុំការអនុញ្ញាតពីអង្គរក្ស។

Hold me tight if you can Where stories live. Discover now