ភាគ១:ផ្ដើមរឿង

Start from the beginning
                                    

@JJK GROUP//

*ង៉ឺតតត សម្លេងហ្វ្រាំងឡានបានបន្ទោរឡើងនៅពេលដែលនាយយ៉ុងកាងបានបញ្ឈប់ នាយចុះចេញមកបើកទ្វាឡានខាងក្រោយឲអ្នកជាចៅហ្វាយទាំងឱនគំនាប។
       ជុងហ្គុកបានចុះចេញពីឡានហើយបោះ
ជំហានវែងៗដើរចូលទៅខាងក្នុងក្រុមហ៊ុនដោយមានពួកបុគ្គលិកស្រីប្រុសឱនគោរពគ្រប់
គ្នាតែនាយកម្លោះហាក់មិនខ្ចីខ្វាយខ្វល់ទេគឺនាយដើរសម្ដៅទៅកាន់ការិយាល័យរបស់ខ្លួនធ្វើរឹកធម្មតាប៉ុន្តែរាងក្រាស់មិននឹងទាន់ដើរទៅដល់ជណ្ដើរយន្តផងស្រាប់តែ*ឌឹបបបប ក្មេង
ប្រុសម្នាក់នេះមើលទៅរូបរាងស្អាតណាស់ដៃជើងស្រឡូនស្រឡៅប្រៀបបានទៅនឹងមនុស្សស្រីទៅហើយឯបបូមាត់វិញពណ៌ស៊ីជម្ពូរខ្ចីគួរឲចង់ភ្លក់រស់ជាតិណាស់ តែក៏ឆ្ងល់ដែរថានាយតូចម្នាក់នេះហ្លន់រត់ទៅណាបានជាមកបុកនឹងដើមទ្រូងហាប់ណែនរបស់នាយកម្លោះសង្ហាមុខងាប់ដែលជាម្ចាស់ក្រុមហ៊ុននេះបែបនឹង

<<មកឈរអីនៅទីនេះហាស៎អាមនុស្សកំពុងតែប្រញ៉ាប់ផង ស៊យមែន>> កម្លោះតូចស្រែកស្ដីឲអ្នកដែលឈរទើសមុខទើសមាត់នៅមុខជណ្ដើរយន្តនេះ មើលទៅគេដូចជាកំពុងតែប្រញ៉ាប់ខ្លាំងណាស់ នាយតូចស្ដីឲទាំងមិនងើយមើលមុខរាងក្រាស់ហើយក៏បម្រុងដើរចូលទៅក្នុងជណ្ដើរយន្តតែត្រូវជុងហ្គុកចាប់ទាញកាតាមរបស់គេដែលស្ពាយពីក្រោយនោះឲថយមកក្រោយវិញ

<<បុកយើងមិនសូមទោសហើយនៅសម្ដីឈ្លើយទៀត ឯងដឹងថាយើងជាអ្នកណាទេ?>> Jungkook

<<លេងមកចាប់ទាញកាតាបខ្ញុំធ្វើអីវ៉ើយ ខ្ញុំមិនស្គាល់លោកទេ ហើយចង់ឲខ្ញុំសូមទោសយ៉ាងមិចបើលោកជាអ្នកមកបាំងផ្លូវខ្ញុំនឹង លេងទៅខ្ញុំប្រញ៉ាប់គ្មានពេលឈ្លោះជាមួយទេ>> រាងតូចប្រឹងរើកញ្រ្ចោលខ្លួននិងស្រែកឡើងចាចៗប្រាប់ឲនាយក្រាស់លេងកាតាបរបស់ខ្លួនព្រោះពេលនេះកំពុងតែប្រញ៉ាប់មែនទែនហើយ

<<ប្អូនហា៎សូមទោសចៅហ្វាយបងសិនទៅព្រោះប្អូនជាអ្នករត់មកបុកគេមុន>> យ៉ុងកាងប្រាប់ក្មេងប្រុសម្នាក់នេះដោយសម្ដីត្រជាក់ព្រោះមិនចង់ឲមានរឿងច្រើន

<<កូនចៅគេហ្ហេស៎? ឆឺសកាន់ជើងចៅហ្វាយខ្លួនឯងក៏ថាទៅខ្ញុំបុកព្រោះតែអាគាត់នេះនៅឈរកាច់រឹកកាច់រាងនៅនឹងធ្វើដូចសង្ហាណាស់ចឹង>> កម្លោះតូចមិនគិតថាខ្លួនខុសហើយថែមទាំងនៅនិយាយពាក្យបញ្ឆេះបញ្ឆួលធ្វើឲអ្នកកម្លោះនេះខឹងសឹងតែចេញផ្សែងតាមត្រចៀកហើយ ជុងហ្គុកមិនខ្វល់ច្រើននាយចាប់ទាញក្មេងប្រុសម្នាក់នេះចូលទៅក្នុងជណ្ដើរយន្តជាមួយខ្លួនតែម្ដង

ថ្នមស្នេហ៍ក្បែរកាយ(ចប់)Where stories live. Discover now