"អង្គុយនៅស្ងៀមៗទៅខ្ញុំទៅយកថ្នាំមកលាបឲ្យ" បន្ទាប់ពីនាំរ៉ូសមកដល់ខាងលើហើយគេក៏ឲ្យរ៉ូសអង្គុយនៅលើសាឡុងក្នុងបន្ទប់រួចគេក៏ដើរទៅយកថ្នាំ
"ប្រាប់ខ្ញុំបានទេថាមិចបានជាគេរករឿងនាង" ថេយ៉ុងយកថ្នាំបានហើយក៏មកអង្គុយជិតរ៉ូសរួចក៏មួលគម្របថ្នាំដើម្បីលាមឲ្យនាងតែក៏មិនភ្លេចសួរពីរឿងដែលកើតឡើងដែរ
"គ្មានអ្វីច្រើនទេនារីម្នាក់នោះប្រហែលខឹងខ្ញុំពេលដែលសង្សារនាងសម្លឹងមើលមុខខ្ញុំហើយខ្ញុំក៏ញញឹមបន្តិចជាការគួរសមហើយ-"
(ភាគ២១)
ខណៈពេលដែលរ៉ូសនិយាយដល់មានគេមើលមុខនាងដៃថេយ៉ុងដែលកំពុងលាបថ្នាំឲ្យរ៉ូសនោះក៏នៅស្ងៀមមុននឹងងើបឈរឡើងនិយាយទាំងកំហឹង
"អាម្នាក់នោះមែនទេហ៊ានមើលមុខនាងខ្ញុំនឹងទៅសម្លាប់វាចោល" មិនត្រឹមតែនិយាយគេនៅចង់ដើរទៅមែនទែនទៀតផងទើបរ៉ូសស្ទុះទៅចាប់ដៃគេជាប់
"ថេ-កុំទៅអី"
"មិនឲ្យខ្ញុំទៅយ៉ាងមិចវាមើលមុខនាង"
"គេគ្រាន់តែមើលទេតើ"
"គ្រាន់តែមើលតែនាងញញឹមដាក់វាធ្វើស្អីវាបានឃើញស្នាមញញឹមនាង"
"ខ្ញុំគ្រាន់តែញញឹមបន្តិច"
"ញញឹមបន្តិចរបស់នាងធ្វើឲ្យវានោះត្រូវសម្លឹងមើលមកនាងរហូតដល់សង្សារវាមករករឿងនាង-ថ្ងៃក្រោយហាមញញឹមដាក់អ្នកណាទៀតក្រៅពីខ្ញុំ"
"ខ្ញុំគ្រាន់តែញញឹមសោះក៏មិនបានមែនទេ" គេកើតស្អីគេគ្រាន់តែញញឹមគេក៏ឃាត់មិនឲ្យញញឹមដែរនាងមិនមែនមុខងាប់ដូចគេឯណា
"លែងដៃទៅ-ខ្ញុំទៅសម្លាប់អាម្នាក់នោះចោល" ថេយ៉ុងពេលដែលរ៉ូសតមាត់ខ្លួនបែបនេះគេក៏បេះដៃរ៉ូសចេញហើយដើរចេញទៅតែរ៉ូសក៏ប្រមូលភាពក្លាហានដែលមានទាំងប៉ុន្មានរត់ទៅបាំងមុខគេព្រមទាំងលើកដៃស្រាក់កគេមុននឹងទំទើតជើងទៅចាប់ថើបមាត់របស់ថេយ៉ុងទាំងបិទភ្នែកហើយអ្នកដែលត្រូវគេថើបតន់ហន់បែបនេះក៏នៅស្ងៀមលែងកម្រើកទៅណាទៀតឯកំហឹងដែលមានមុននេះក៏រលាយចេញទៅអស់គ្មានសល់
"កុំទៅរករឿងគេអីខ្ញុំមិន-អ៊ុប" បន្ទាប់ពីរ៉ូសព្រលែងមាត់ចេញពីថេយ៉ុងហើយនាងក៏និយាយឡើងតែក៏ត្រូវថេយ៉ុងក៏ទាញរ៉ូសឲ្យមកអឹបនឹងខ្លួនមុននឹងចាប់កញ្ចឹងករនាងឡើងមកហើយក៏ឱនមកទម្លាក់បបូរមាត់នៅលើមាត់របស់នាង
"អឹម!"ថេយ៉ុងគ្រហឹមដើមកបន្តិចពេលដែលរ៉ូសមិនព្រមហើមមាត់ទទួលគេ
"ថេយ៉ុងលោកមិនទៅធ្វើការទេមែនទេ" រ៉ូសក៏រុញថេយ៉ុងឲ្យចេញបន្តិចមុននឹងនាងនិយាយឡើងមកទាំងបើកភ្នែកម៉ក់ៗដាក់គេ
"ការងារទុកមួយឡែកសិនទៅ-" ដល់ដំណាក់កាលនេះទៅហើយការងារស្អីការទៅសំខាន់ពេលនេះគេទប់លែងជាប់ទៅហើយរួចថេយ៉ុងក៏ឱនទៅគ្រប់គ្រងលើបបូរមាត់របស់នាងម្ដងទៀតរួចហើយក៏ចាប់លើកនាងឲ្យមកច្រកកៀវអឹបជាប់នៅចង្កេះរបស់គេរួចដើរទៅមុខម្ដងបន្តិចៗទាំងដែលមាត់របស់អ្នកទាំងពីរកំពុងតែមមាញឹកប្រឡែងគ្នាដួសដងទឹកមាត់គ្នាទៅវិញទៅមកបង្កើតជាសម្លេងជីបជុបៗ(🤣🙏)
ភឹប> មកដល់គ្រែភ្លាមថេយ៉ុងក៏ដាក់ឲ្យរ៉ូសគេងដែលមានគេនៅទ្រោមពីលើទាំងដែលមាត់របស់អ្នកទាំងពីរមិនទាន់ដកចេញពីគ្នាផង
"អឺ-លោកកូនខ្ញុំចង់បានន័យថាខ្ញុំមានកូន-" បន្ទាប់ពីថេយ៉ុងដកមាត់ចេញពីរ៉ូសហើយនាងក៏និយាយទៅកាន់ថេយ៉ុងដែលនៅជិតមុខនាងមិនដល់មួយចង្អាមពីគ្នាផងទើបធ្វើឲ្យរ៉ូសនិយាយទាំងញ័រៗតិចព្រោះថាអៀននឹងថេយ៉ុងដែលនៅគៀកនឹងមុខនាងពេក
"ចុះបើមានកូនយ៉ាងមិច-ជុប" ថេយ៉ុងក៏តបទៅរ៉ូសវិញព្រមទាំងឱនថើបថ្ងាស់នាងបន្តិច
"ខ្ញុំខ្លាចប៉ះពាល់ដល់កូន" រ៉ូសនិយាយទាំងមិនហ៊ានមើលមុចគេចំ
"ហឹសមិនប៉ះពាល់ទេខ្ញុំនឹងថ្នមហើយកូនមិនទាន់បាន២ខែស្រួលបួលផងចឹង-"
"តែ-"
"បើនាងជាតែខ្ញុំជាស្កររួមបញ្ចូលគ្នាទើបមានរសជាតិឆ្ងាញ់" និយាយហើយថេយ៉ុងក៏ឱនទៅសង្រ្គប់បបូរមាត់ក្រហមព្រឺងៗគួរឲ្យគ្រឺខ្នាញ់នោះកុំឲ្យពូកែតមាត់ពេក។ (ថេយ៉ុងបានដេញអេតមីនចេញពីកន្លែងកើតហេតុនោះចឹងអេតមីនអត់ឃើញអីទៀតទេស្រម៉ៃតខ្លួនឯងទៅណ៎ចាំលើកក្រោយចាំលំអិតជំពាក់សិន😭🤧👋)
បន្ទាប់ពីសង្រ្គាមដ៏ក្ដៅគគុកនៅលើសង្វានពណ៍ផ្កាឈូកត្រូវបានបញ្ចប់ម៉ោងពីររសៀលល្មមថេយ៉ុងមិនទាន់ចង់បញ្ឍប់ទេតែដោយសារតែរ៉ូសនាងលើកទង់សចាញ់ហើយទើបគេបង្ខំចិត្តឈប់ទាំងនៅអាឡោះអាល័យ
"ជុប!-សម្រាកយកកម្លាំងទៅល្ងាចបន្តិចខ្ញុំឲ្យគេមករៀបចំខ្លួនឲ្យនាង" ថេយ៉ុងថើបថ្ងាស់រ៉ូសដែលកំពុងគេងក្នុងរង្វង់ដៃបែរមករកគេ រួចក៏និយាយឡើងមក
"ហឹម!ទៅណាទៀតហើយ" រ៉ូសដកដង្ហើមធំបន្តិចមុននឹងនិយាយទាំងបិទភ្នែក
"ទៅកម្មវិធីជប់លៀង" ថេយ៉ុងប្រាប់ទៅរ៉ូសហើយក៏ទាញរ៉ូសមកឱបក្នុងរង្វង់ដៃរបស់គេកាន់តែណែននៅក្រោមភួយទាំងដែលរាងកាយអ្នកទាំងពីរនៅ ននលគកដូចគ្នារួចក៏សំងំគេងទាំងពីរនាក់ដោយមិនទាន់បានញាំបាយពេលថ្ងៃនៅឡើយព្រោះថាញាំបង្អែមឆ្អែតបាត់ទៅហើយ។
"ហឹម" បន្ទាប់ពីគេងបានមួយសន្ទុះធំរ៉ូសក៏បានភ្ញាក់ឡើងតែក៏ឃើញថានាងនៅគេងតែម្នាក់ឯងទេទើបនាងទប់ខ្លួនឲ្យងើបអង្គុយរួចក៏ចាប់អារម្មណ៍ថានៅលើខ្លួននាងមានអាវសឺមីរបស់ថេយ៉ុងដែលមិនដឹងថាគេពាក់ឲ្យតាំងពីពេលណា
តុកៗ >សម្លេងគោះទ្វារក៏បានលាន់ឡើងទើបរ៉ូសដើរទៅបើកទ្វារទាំងនៅខ្លួនមានត្រឹមតែអាវរបស់ថេយ៉ុងដែលខ្លីមិនដល់ពាក់កណ្ដាភ្លៅផង
ក្រាក!ទ្វាក៏បានបើកដោយដៃរបស់រ៉ូសដែលដើរមកបើកទាំងភ្នែកនៅបិទតិចៗនៅឡើយមិនទាន់ស្វាងស្រួលបួល-តែអ្នកដែលនៅមុខទ្វានោះជាថេយ៉ុងដែលមកជាមួយកូនចៅរបស់គេប៉ុន្មាននាក់ដើម្បីយកឈុតមកឲ្យនាង។ខណៈពេលដែលបើកទ្វាមកនោះក៏បង្ហាញឲ្យឃើញនាងកាយរបស់រ៉ូសដែលពាក់ត្រឹមអាវសឺមីពណ៌សបង្ហាញជើងដ៏ស្រលូនសខ្ចីដូចបណ្ដូលចេកផ្គួបផ្សំជាមួយនឹងសក់រញ៉េរញ៉ៃបន្តិចទៀតនោះធ្វើឲ្យនាងមើលទៅកាន់តែទាក់ទាញមួយកម្រិតទៀតធ្វើឲ្យកូនចៅរបស់ថេយ៉ុងត្រូវនាំគ្នាមើលឡើងចំហមាត់អស់ទៅហើយរហូតដល់មានម្នាក់ក្នុងចំណោមពួកគេហូរឈាមតាមច្រមុះទៀតផងតែក៏ប្រញ៉ាប់យកដៃជូតចេញវិញយ៉ាងលឿន
"ថេយ៉ុងលោក-ក្រិប!" រ៉ូសពេលដែលឃើញថេយ៉ុងនាងក៏បម្រុងសួរថាគេមានការអីតែមិនទាន់បានសួរចប់ផងគេក៏រុញនាងឲ្យចូលបន្ទប់វិញព្រមទាំងបិទទ្វាមួយទំហឹងលាន់ដូចរន្ធះទើបធ្វើឲ្យនាងត្រូវនៅស្ងៀមសិន។
បន្ទាប់ពីថេយ៉ុងរុញរ៉ូសចូលបន្ទប់រួចហើយគេក៏ងាកមកមើលកូនចៅរបស់ទើបធ្វើឲ្យពួកគេត្រូវឱនមុខចុះគ្រប់គ្នា
"ពួកឯងមានឃើញអីទេ" ថេយ៉ុងសួរទៅកូនចៅទាំងនោះទាំងសម្លេងកាចនិងធ្ងន់
"អត់-អត់មានឃើញអ្វីទេ" ពួកគេក៏នាំគ្នាឆ្លើយព្រមៗគ្នាទាំងនៅឱនមុខចុះដដែល
"ទុកអីវ៉ាន់នៅទីនេះមកហើយហើយទៅឈរនៅកន្លែងដើម" ថេយ៉ុងនិយាយព្រមទាំងមើលទៅអ៊ីវ៉ាន់ដែលនៅក្នុងដៃពួកគេរួចពួកគេក៏យកមកទុកនៅមុខបន្ទប់តាមបញ្ជារបស់ថេយ៉ុងហើយក៏មកឈរនៅកន្លែងដដែលវិញ
ប៊ាំង!"បើមិនបានឃើញមិនមែនអាម្នាក់នោះមានឈាមច្រមុះទេ" ថេយ៉ុងក៏បានបាញ់ទៅកូនចៅគេម្នាក់ដែលឈរនៅក្រោយគេចំកណ្ដាលក្បាលបណ្ដាលឲ្យស្លាប់ភ្លាមៗ
"ចៅហ្វាយមានអ្វីមែនទេ" ថាឈិៈដែលនៅជិតនោះក្រោយពីឮសម្លេងកាំភ្លើងក៏ប្រញ៉ាប់មកមើលភ្លាម
"យកពួកវាទៅខ្វេះភ្នែកឲ្យអស់ទៅ" ថេយ៉ុងក៏បានប្រាប់ទៅថាឈិៈមុននឹងបើកទ្វារចូលទៅក្នុងបន្ទប់បន្សល់ទុកនូវចម្ងល់ដល់ថាឈិៈនៅសុខៗឲ្យខ្វេះភ្នែកមនុស្សយ៉ាងមិច
"មានរឿងអ្វីមែនទេលោក" រ៉ូសដែលឈរចាំនៅមាត់ទ្វារនោះគ្រាន់តែថេយ៉ុងចូលមកដល់ភ្លាមនាងក៏សួរហើយថេយ៉ុងវិញមិនទាន់ឆ្លើយនឹងរ៉ូសទេតែកំពុងសម្លឹងមើលទៅកាន់រ៉ូសពីលើចុះក្រោមពីក្រោមឡើងលើដែលធ្វើឲ្យរ៉ូសមើលតាមអ្វីដែលថេយ៉ុងកំពុងមើលនោះរួចក៏ចូលទៅជិតគេហើយផ្អៀងកម្ខាងដើម្បីឲ្យនាងមើលមុខគេកាន់តែច្បាស់មុននឹងនិយាយ
"ថេយ៉ុងលោកមានអ្វីមែនទេ"
"មិចក៏ចេញទៅក្រៅទាំងសភាពបែបនេះ"
"សភាពបែបនេះ?បែបណាទៅ" រ៉ូសក៏សួរទៅថេយ៉ុងវិញទាំងជ្រួញចិញ្ចើមចូលគ្នាព្រោះថានាងមិនយល់ពិតមែន
"ចឹងចាំខ្ញុំប្រាប់" ថាឡើងថេយ៉ុងក៏លើកបីរ៉ូសដើរសំដៅទៅបន្ទប់ផ្លាស់ខោអាវដែលមានកញ្ចក់មួយជំហរខ្លួនមុននឹងដាក់នាងចុះឲ្យនៅទល់មុខកញ្ចក់ដែលមានគេនៅឈរពីក្រោយនាង
"សភាពបែបនេះហើយ-មើលទៅថាយ៉ាងមិចអាវពណ៌សស្ដើងបញ្ចេញដល់គ្រឿងក្នុងហើយមើលប្រវែងវាចុះខ្លីប៉ុន្មាន" ថេយ៉ុងនិយាយរៀបរាប់ប្រាប់រ៉ូសទាំងមុខក្រញូវគេមិនចង់ឲ្យអ្នកណាបានឃើញរាងកាយនាងក្រៅពីគេទេ
"ហឹសៗៗ" រ៉ូសពេលដែលឃើញទឹកមុខរបស់ថេយ៉ុងតាមកញ្ចក់ហើយធ្វើឲ្យនាងអស់សំណើចចេញមកភ្លាមដែលធ្វើឲ្យថេយ៉ុងជ្រួញចិញ្ចើមកាន់តែខ្លាំងឡើង
"លោកហួងហែងខ្ញុំ" រ៉ូសក៏សួរទៅថេយ៉ុងវិញទាំងសម្លឹងមើលមុខគេតាមកកញ្ចក់
"មិនត្រឹមតែហួងហែងទេនៅប្រចណ្ឌទៀតផង" ថាហើយថេយ៉ុងក៏ចេញទៅក្រៅវិញបាត់នៅសល់តែរ៉ូសដែលដែលឈរមើលដំណើរគេចេញទៅតាមរយៈកញ្ចក់
"ពាក្យប្រច័ណ្ឌគេប្រើសម្រាប់មនុស្សស្រលាញ់គ្នាចឹងតើលោកស្រលាញ់ខ្ញុំមែនទេ-ហឹសៗតែប្រហែលខ្ញុំគិតច្រើនតែម្នាក់ឯងទេដឹងបើលោកមិនដែលពោលពាក្យថាស្រលាញ់មកកាន់ខ្ញុំផងនោះ-កុំទាល់តែហួសពេលទើបលោកនិយាយវាមកណាថេយ៉ុងបើដល់ពេលនោះមែនខ្ញុំលែងចង់ឮហើយ"
Happy and happy after happy after that happy and the end _ _ _ 😶🌷👋
YOU ARE READING
SS1:កូនបំណុលម៉ាហ្វៀ(ចប់)
Romance"រ៉ូសនាងចាំទុកក្នុងខួររបស់នាងផងថាយើងគ្មានថ្ងៃស្រលាញ់នាងទេហើយនាងក៏មិនត្រូវស្រលាញ់យើងដូចគ្នាបើហ៊ានឆ្លងបន្ទាត់នេះនាងនឹងខ្ទិច" ថេយ៉ុង "ថេយ៉ុងលោកអស់ឱកាសហើយពេលខ្ញុំចង់ឮពាក្យនេះមិចក៏លោកមិននិយាយពេលនេះហួសពេលហើយថេយ៉ុង"រ៉ូស
19+20+21
Start from the beginning
