កូនបំណុលម៉ាហ្វៀ(ភាគ១២)

       ព្រឹកថ្មីក៏បានមកដល់ថេយ៉ុងបានភ្ញាក់មុនរ៉ូសហើយកំពុងតែគេសម្លឹងមើលមុខនាងទាំងញញឹមម្នាក់ឯង
"ជុប!"គ្រាន់តែរ៉ូសបើកភ្នែកភ្លាមថេយ៉ុងក៏ទម្លាក់ស្នាមថើបទៅលើថ្ងាស់របស់នាងភ្លាមដែលធ្វើឲ្យរ៉ូសញញឹមបិតមាត់មិនជិតសោះឡើងដែលគ្រាន់តែបើកភ្នែកភ្លាមក៏មានគេមកថើបភ្លាមបែបនេះ
"ក្រោកបានហើយខ្ញុំប្រញ៉ាប់ទៅធ្វើការ" ថេយ៉ុងព្រមទាំងក្រោកអង្គុយដោយទាញរ៉ូសឲ្យងើបមកដូចគ្នា
"ទាក់ទងនឹងខ្ញុំដែរមែនទេ"
"ថ្ងៃនេះខ្ញុំជូននាងនិងជីស៊ូទៅផ្សាររួចទើបខ្ញុំទៅធ្វើការ"
"រំខានលោកហើយ"
"សម្រាប់នាងមិនរំខានទេជុប" ថាហើយថេយ៉ុងក៏ថើបថ្ពាល់រ៉ូសមួយដង្ហើមធំមុនគេងើបចេញទៅបន្ទប់វិញឯរ៉ូសវិញបានត្រឹមតែញញឹមខ្ជឹបអៀនក្រកាច់ ប្រកិនតែម្នាក់ឯង។
     បន្ទាប់ពីរៀបចំអ្វីៗរួចរាល់អស់ហើយរ៉ូសនិងជីស៊ូក៏បានមកចាំថេយ៉ុងនៅក្នុងឡានមុនព្រោះមិញនេះថេយ៉ុងមិនបានយកឯកសារមកទើបគេត្រូវទៅយកវិញ
"ថាឈិៈលោកទៅជួយរកបងថេទៅមើលគាត់ទៅយូរហើយមិនទាន់មកវិញទៀត" ឃើញថាយូរពេកជីស៊ូក៏បានទៅនិយាយជាមួយថាឈិៈដែលកំពុងអង្គុយនៅកន្លែងអ្នកបើក
"នោះ-ចៅហ្វាយមកហើយ" ថាឈិៈបម្រុងនឹងចុះទៅតាមតែក៏ឃើញថាថេយ៉ុងដើរមកល្មម
"បងថេកើតអីមិចក៏មើលទៅបងដូចពិបាកចិត្តម្លេះ" បន្ទាប់ពីថេយ៉ុងចូលមកដល់ក្នុងឡានក៏ត្រូវជីស៊ូសួរភ្លាមពេលដែលឃើញមុខថេយ៉ុងស្រពោនៗ
"គ្មានអីទេ-ចេញឡានទៅ" ថេយ៉ុងឆ្លើយទៅជីស៊ូរួចក៏ប្រាប់ទៅថាឈិៈ ហើយរ៉ូសក្រោយឮជីស៊ូនិយាយនាងក៏បានលួចមើលមុខរបស់ថេយ៉ុងក៏ឃើញដូចអ្វីដែលជីស៊ូនិយាយពិតមែនមើលទៅគេដូចមានបញ្ហាអ្វីម្យ៉ាងដែលធ្វើឲ្យរ៉ូសពិបាកស្មានណាស់ថាគេកើតអ្វី។
       ងឺត!!ថេយ៉ុងបាននាំរ៉ូសនិងជីស៊ូមកដល់ផ្សារទំនើបមួយកន្លែងដែលមិនឆ្ងាយពីក្រុមហ៊ុនរបស់គេប៉ុន្មានទេ
"រួចរាល់ពេលណាតេមកខ្ញុំ-ខ្ញុំនឹងឲ្យថាឈិៈមកយកអ្នកទាំងពីរវិញ" ពេលមកដល់ថេយ៉ុងក៏បានប្រាប់ទៅរ៉ូសហើយនាងក៏ញញឹមរួចងក់ក្បាលបន្តិច។
         ពេលមកដល់ខាងក្នុងផ្សារំនើបនោះរ៉ូសក៏បានមកទិញរបស់ចាំបាច់ដែលនាងត្រូវការដោយមានជីស៊ូនៅជួយទិញជាមួយនាងដែរ
"រ៉ូសខ្ញុំទៅទីនោះបន្តិចណាឯងនៅមើលរបស់នៅទីនេះហើយបន្តិចទៀតខ្ញុំមកវិញ" ជីស៊ូពេលដែរក្រលេកឃើញកាបូបម៉ាក់ល្បីដែលទើបនឹងចេញក៏ប្រញ៉ាប់រត់ទៅមើលភ្លាមឯរ៉ូសវិញក៏សម្លឹងតាមអ្វីដែល ជីស៊ូទៅនោះឃើញហើយនាងក៏ញញឹមឡើងមក។
រ៉ូសបន្ទាប់ពីបានរបស់ដែលនាងចង់បានហើយនាងក៏ចេញមកចាំជីស៊ូនៅខាងក្រៅ
"បងអាគីរ៉ា" ក្នុងកំឡុងពេលដែលរ៉ូសចាំជីស៊ូនោះនាងក៏បានជួបនឹងបងប្រុសរបស់នាងដែលនាងបានបែកគ្នាអស់រយៈពេលជាយូរមកហើយទើបនាងរត់ទៅឱបអាគីរ៉ាអោយក្ដីនឹងរលឹក
"រ៉ូស!" អាគីរ៉ាក៏ឱបទៅនាងវិញដូចគ្នាព្រោះថាគេក៏នឹកនាងដែរនាងជាប្អូនតែម្នាក់ដែលគេស្រលាញ់បំផុត
"ឌឹបៗ!អាចង្រៃឯងជាអ្នកណា" ថេយ៉ុងដែលមិនដឹងថាមកពីពេលណាក៏ស្ទុះមកដាស់អាគីរ៉ាពីរដៃផ្ទួនៗ
"ហើយឯងជាអ្នកណាមកចេះដឹងអី!ឌឹបៗ" អាគីរ៉ាក៏ព្រលែងកណ្ដាប់ដៃទៅលើមុខថេយ៉ុងវិញមិនឲ្យចាញ់គ្នានោះទេ
"បានហើយថេយ៉ុងឈប់ទៅ-បងអាគីរ៉ាឈប់ទៅខ្ញុំសុំ" រ៉ូសមិនដឹងធ្វើមិចទេខំឃាតពួកគេហើយតែមើលទៅដូចមិនជាប់នោះទេ
"រ៉ូសមានអីមែនទេ"ជីស៊ូដែលឃើញគេផ្អើលមកមើលឈូឆរនាងក៏ចូលមកមើលជាមួយគេដែរ
"គឺថា-"រ៉ូសមិនដឹងនិយាយថាមិចទេពេលនេះនាងគាំងអស់ហើយជីស៊ូក៏យល់ទើបនាងមិនសួរនាំទៀត
"ថេយ៉ុងបានហើយហ្ហឹកៗ" ដោយអស់ជម្រើសរ៉ូសក៏រត់ទៅឱបចង្កេះថេយ៉ុងនិងយំប្រាប់ឲ្យគេបញ្ឍប់តែវាក៏បានផលពិតមែនថេយ៉ុងក៏ឈប់វៃទៅកាន់អាគីរ៉ាហើយថេយ៉ុងក៏មកបេះដៃនាងចេញមុននឹងបែរមករកនាង
"នាងកាន់ជើងវាហ្អេស" ថេយ៉ុងងាកមកសម្លក់នាងទាំងភ្នែកក្រហមដូចភ្លើង
"ហ្ហឹកៗមិនមែនបែបនេះទេគឺ-"រ៉ូសនិយាយទាំងទឹកភ្នែកកំពុងស្រក់មកជាហូរហែរ
"គឺស្អី-គឺនាងមកជួបប្រុសនឹងមែនទេ"ថេយ៉ុងសម្លុតនាងខ្លាំងៗដែលធ្វើឲ្យរ៉ូសនេះភ័យនឹងទង្វើរបស់គេណាស់
"លោកស្ដាប់ខ្ញុំបកស្រាយសិនណា" រ៉ូសទាំងព្យាយាមនិយាយឲ្យគេយល់តែមើលទៅវាគ្មានសង្ឃឹងថាគេអាចនឹងយល់នោះទេមើលតែមុខគេទៅនាងក៏ដឹងដែរ
"បកស្រាយរឿងអីទៀតបើខ្ញុំបានឃើញនាងឱបវានៅនឹងភ្នែកបែបនេះហើយនោះ"
"លោកវាមិនដូចអ្វីដែលលោកបានឃើញទេ" អាគីរ៉ាឃើញស្ថានភាពកាន់តែយ៉ាប់ទើបគេចេញមកនិយាយឲ្យថេយ៉ុងឈប់យល់ច្រឡំ
"វាមិនដូចយ៉ាងមិច-"ថេយ៉ុងបម្រុងនឹងទៅដាស់អាគីរ៉ាទៀតទៅហើយតែរ៉ូសចាប់ដៃគេព្រមទាំងគ្រវីក្បាលទាំងទឹកភ្នែក
"ល្អ-មកនេះ" ថេយ៉ុងងាកមករករ៉ូសវិញហើយក៏អូសដៃនាងទៅមួយទំហឹងកាត់ហ្វូងមនុស្សជាច្រើនដែលកំពុងឈរមើលមក
"បងថេមានរឿងអីនិយាយគ្នាសិនទៅ" ជីស៊ូក៏រត់ទៅតាមថេយ៉ុងនិយាយជាមួយគេតែថាថេយ៉ុងដើរលឿនណាស់ទើបធ្វើឲ្យនាងដើរមិនទាន់គេឡើយ។
     "ថេយ៉ុងលែងខ្ញុំទៅហ្ហឹកៗខ្ញុំឈឺ" ថេយ៉ុងបាននាំរ៉ូសមកដល់ផ្ទះហើយតែគេនៅតែអូសដៃនាងមិនឈប់ទៀត
"អូយ!"រ៉ូសនាងបានជំពប់ជើងដួលនឹងដីតែថាថេយ៉ុងនៅមិនព្រមឈប់ទៀតនៅចាប់នាងឲ្យងើបរួចអូសនាងឡើងទៅបន្ទប់របស់នាងបន្ត
ព្រូស!មកដល់ក្នុងបន្ទប់ភ្លាមថេយ៉ុងក៏រុញរ៉ូសឲ្យដួលទៅលើឥដ្ឋមួយទំហឹង
"ហ្ហឹកៗថេយ៉ុងលោកស្ដាប់ខ្ញុំនិយាយសិនណា" រ៉ូសនាងយំទាំងខិតមករកថេយ៉ុង
"ចង់ឲ្យយើងស្ដាប់រឿងរបស់ប្រុសនាងមែនទេ" ថេយ៉ុងនិយាយព្រមទាំងមកច្របាច់ដើមដៃនាងមួយទំហឹង
"អួយ!លោកខ្ញុំឈឺហ្ហឹកៗ" រ៉ូសប្រាប់គេទាំងព្យាយាមបេះដៃរបស់គេចេញ
"ឈឺហ្ហេសបើដឹងថាឈឺហើយមិចក៏នាងហ៊ានធ្វើបែបនេះ"
"ខ្ញុំមិនបានធ្វើអីទេ-លោកកាន់តែវែងឆ្ងាយហើយ"
"ចុះអ្វីដែលយើងឃើញ"
"វាមិនដូចការគិតលោកទេ"
"ហឹសមិនដូច!ទោះនាងស្បត់ទៀតក៏យើងមិនជឿដែរស្ដាយណាស់ដែរខំជួយនាងខំបារម្មណ៍ពីគ្រួសារនាងតែនាងសងមកយើងវិញដោយបែបនេះមែនទេ" ដោយសារតែកំហឹងបាំងមុខធ្វើឲ្យថេយ៉ុងបាត់បង់ការគ្រប់គ្រងអារម្មណ៍និយាយអ្វីដែលមិនគួរនិយាយចេញមក
"លោកនិយាយបានន័យថាមិច" រ៉ូសក៏ងើបមុខមកសួរថេយ៉ុងវិញគេនិយាយនេះចង់បានន័យយ៉ាងមិចជួយគ្រួសារជួយយ៉ាងមិញទៅ
"បានបើចង់ដឹងចាំយើងប្រាប់នាងយើងបានជួយគ្រួសារនាងប៉ានាងអង្វរយើងឲ្យជួយការពារក្បាលនាងពីពូរបស់នាងអាហ្វូជិៈនោះអីកាលដែលឪនាងមានរបួសកាលពីថ្ងៃយើងយកនាងមកនោះក៏ដោយសារវាហើយអាផ្ទះដែលនាងទៅឃើញរញ៉េរញ៉ៃនោះក៏ជាស្នាដៃពួកវាយើងខំចិត្តល្អជួយនាំម៉ែឪនាងទៅប្រទេសក្រៅគេចពីពួកវាតែថារឿងដែលឪនាងលួចលុយក្រុមហ៊ុនវាជាការពិតចឹងហើយនាងត្រូវតែសងយល់ដែរទេ" ថេយ៉ុងនិយាយប្រាប់ទៅរ៉ូសទាំងអស់គ្មានសល់ដែលធ្វើឲ្យរ៉ូសមិនអាចធ្វើអ្វីបានទេក្រៅពីយំហើយយំទៀត
"ហ្ហឹកៗៗចឹងក៏សម្លាប់ខ្ញុំទៅយើងនឹងលែងជំពាក់គ្នា" រ៉ូសនាងស្ពឹងទាំងខ្លួនស្ពឹកទាំងខួរក្បាលគិតអីមិនចេញទៀតទេប៉ាម៉ាក់នាងលះបង់ច្រើនណាស់សុខចិត្តពិបាកខ្លួនឯងមិនសូម្បីតែឲ្យនាងដឹងបន្តិចតើនាងជាកូនរបៀបណាទៅនាងយល់ច្រឡំលើប៉ានាងហើយ
"សម្លាប់នាង?វាមិនស្រួលពេលទេហ្ហេសសម្រាប់ស្រីដូចនាង" ថេយ៉ុងក៏ព្រលែងដៃនាងរួចក៏ងើបចេញឆ្ងាយពីនាងដូចខ្ពើមនាងណាស់ចឹង
"ស្រីដូចខ្ញុំហឹសស្រីដូចខ្ញុំវាយ៉ាងមិច" រ៉ូសសួរថេយ៉ុងទាំងទឹកភ្នែកហូរចុះមកមិនដាច់ពីគ្នា
"ស្រីដូចនាងមិនចាច់និយាយក៏នានាងដឹងខ្លួនឯងហើយបើនាងហ៊ានស្លាប់ឬរត់ចេញប៉ាម៉ាក់នាងប្រាកដជាស្លាប់ដែរមិនខាន" និយាយហើយថេយ៉ុងក៏ដើរចេញទៅក្រៅវិញទាំងបិទទ្វាមួយទំហឹង
"ហ្ហឹកៗថេយ៉ុងហេតុអីលោកមិនស្ដាប់ខ្ញុំបកស្រាយសិនលោកដែលទន់ភ្លន់ពីមុនទៅណាបាត់ហើយហ្ហឹកៗថេយ៉ុងមនុស្សចង្រៃ"រ៉ូសបេះដូងនាងពេលនេះត្រូវគ្រាំគ្រាខ្ទិចខ្ទីគ្មានសល់ទេព្រោះគេគ្រាន់តែរឿងបន្តិចសោះគេធ្វើឲ្យជារឿងធំទៅកើត។
"ខ្ញុំសុំទោសរ៉ូសខ្ញុំធ្វើព្រោះមានហេតុផលចាំខ្ញុំណា"

       ព្រឹកថ្មីថ្ងៃថ្មីថេយ៉ុងបានប្រើឲ្យរ៉ូសបោសជូតក្នុងផ្ទះនេះទាំងមូលដោយថេយ៉ុងមិនឲ្យអ្នកណាជួយនោះទេបើហ៊ានជួយនាងនឹងត្រូវពិន័យមិនខានមិនត្រឹមតែប៉ុណ្ណឹងទេគេនៅឲ្យនាងបោកខោអាវដោយមិនឲ្យប្រើម៉ាស៊ីនទៀតរ៉ូសទោះនាងពិបាកយ៉ាងក៏ត្រូវទ្រាំព្រោះថាប៉ាម៉ាក់នាងក្នុងដៃគេ
"ថេយ៉ុងឯងធ្វើនេះដូចមិនជ្រុលពេកទេហ្ហេស" ជីនដែលជាបងក៏មកដាស់តឿនអ្នកជាប្អូនព្រោះឃើញថាថេយ៉ុងដូចស្រលាញ់រ៉ូសណាស់មិចសុខក៏ទៅជាបែបនេះ
"ខ្ញុំធ្វើព្រោះមានហេតុផល"
"ហេតុផលស្អីរបស់ឯង"ជីនក៏នៅតែសួរដេញដោលថេយ៉ុងទៀតទើបគេអូសដៃជីនមកនិយាយកន្លែងស្ងាត់កុំឲ្យមានអ្នកលួចស្ដាប់ឮ
"ឆាប់និយាយមក"មកដល់កន្លែងស្ងាត់ភ្លាមជីនក៏ប្រញ៉ាប់និយាយឡើង
"គឺអាហ្វូជិៈលួចដាក់គ្រាប់បែកលើកប៉ាល់ដែលប៉ាម៉ាក់កំពុងតែធ្វើដំណើរកំសាន្តវាប្រាប់ថាមានជម្រើសពីរដើម្បីកុំឲ្យគ្រាប់បែកផ្ទុះទីមួយយករ៉ូសទៅឲ្យវាទីពីរវាឲ្យខ្ញុំធ្វើបាបរ៉ូស" ហ្វូជិៈបានទាក់ទងមកថេយ៉ុងកាលពីម្សិមិញកាលពីមុនហ្វូជិៈលួចស្រលាញ់រ៉ូសតែបន្ទាប់ពីគេដឹងថាប៉ារបស់រ៉ូសរួមដៃជាមួយថេយ៉ុងកំចាត់គេនោះធ្វើឲ្យគេខឹងខ្លាំងណាស់ដោយចង់សងសឹកពួកគេទាំងពីរព្រោះដឹងថាថេយ៉ុងប្រាកដជាមិនអាចយករ៉ូសឲ្យគេចឹងទើបដាក់សំណើរនេះឡើងមកវាអាចធ្វើឲ្យទាំងថេយ៉ុងទាំងប៉ារបស់រ៉ូសឈឺបានទាំងពីរនាក់គំនិតរបស់ហ្វូជិៈពិតជាមិនធម្មតាមែនចឹងហើយទើធ្វើឲ្យថេយ៉ុងស្មុគស្មាញជាខ្លាំង
"ហេតុអីឯងព្រមធ្វើបាបរ៉ូសទោះមិនធ្វើក៏វាមិនដឹងដែរ" ជីនឆ្ងល់ណាស់ហ្វូជិៈមិនបាននៅផ្ទះជាមួយពួកគេឯណាមិចក៏គេអាចដឹងបានទៅ
"ផ្ទះយើងមានជនបង្កប់តែខ្ញុំរកមិនទាន់ឃើញទេបងក៏គួរតែប្រយត្ន័ដែរ-ហើយបងជូនពេលណាមកវិញ"
"ណាមជូននឹងមកវិញនៅសប្តាហ៍ក្រោយ-តែថាជនបង្កប់មានយ៉ាងមិចផ្ទះយើងមានសុទ្ធតែគ្នាឯងទេ"
"ចឹងហើយទើបខ្ញុំឆ្ងល់ខ្ញុំកំពុងតែឲ្យហ្វូជិៈតាមដានហើយរឿងនេះត្រូវប្រើពេលយូរបន្តិចព្រោះថាជនបង្កប់សុទ្ធតែគ្នាឯងដូចបងនិយាយ" មែនហើយបើអ្នកក្រៅគេមិនរារែកក្នុងការកំចាត់ចោលទេតែថានេះសុទ្ធតែជាអ្នកដែលនៅរាប់ឆ្នាំទាំងអស់វាពិតជាពិបាកណាស់
" តែបងថាឯងគួរប្រាប់រ៉ូសកុំឲ្យនាងពិបាកចិត្តឲ្យនាងដឹងថាឯងធ្វើព្រោះមានហេតុផលបែបនេះ"
"ទេបើប្រាប់នាងនាងកាន់តែធ្លាក់ក្នុងគ្រោះថ្នាក់ទុកបែបនេះហើយ"
"កុំឲ្យអ្វីៗហួសពេលថ្ងៃមុខយ៉ាងមិចពួកយើងសុទ្ធតែមិនដឹងដូចគ្នា" ជីននិយាយហើយទះស្មាថេយ៉ុងតិចៗជាការដាស់តឿន។ខណៈដែលពួកគេនិយាយគ្នានោះក៏មានកែវភ្នែកមួយគូរកំពុងតែសម្លឹងមកកាន់ពួកគេទាំងពីរដោយអាថ៌កំបាំងបំផុត។

SS1:កូនបំណុលម៉ាហ្វៀ(ចប់)Where stories live. Discover now