ជួបគ្នាឆាប់ៗ Admin គ្រាន់តែផុសសាកចង់ដឹងថាមានអ្នកណាអានខ្លះប៉ុណ្ណោះ
——————-
សិស្សច្បង - Senior
ផ្ដើមរឿង
ការបើកទទួលនិស្សិតថ្មីចូលទៅក្នុងមហាវិទ្យាល័យត្រូវបានចាប់ផ្ដើមនៅក្នុងថ្ងៃនេះ។ មាននិស្សិតជាច្រើនបានចូលរៀនទៅតាមមុខវិជ្ជារនិងជំនាញដែលពួកគេពេញចិត្តក្នុងការចូលសិក្សាដើម្បីឆ្ពោះទៅរកការងារក្នុងសុបិន្ត។ នៅក្នុងនោះផងដែរគេបានសង្កេតឃើញថានិស្សិតដែលស្ថិតនៅក្នុងមហាវិទ្យាល័យគំនូរ មានមិនដល់៣០នាក់ផងវាមានចំនួនតិចជាងឆ្នាំមុនៗទៅទៀត។
«សូមអាធ្យាស្រ័យ តើថ្នាក់គំនូរនៅទីណាដែរ?»
សិស្សប្រុសវ័យ២០ឆ្នាំម្នាក់បានមកសួរនាំសិស្សប្រុសម្នាក់ទៀតដែលកំពុងតែឈរម្នាក់ឯងនៅក្នុងអគារទល់មុខបន្ទប់ដែលគ្មានមនុស្សទាល់តែសោះ។
គេមិនបានឆ្លើយតបជាមួយនឹងអ្នកសួរនោះទេតែបែរជាងាកទៅសម្លឹងមើលស្លាកសម្គាល់នៅជិតមាត់ទ្វានោះទើបធ្វើឲ្យសិស្សប្រុសម្នាក់នោះងាកទៅមើលតាមទើបដឹងថានេះជាបន្ទប់ដែលគេត្រូវរៀន។
«សុំទោសផងមុននេះមិនបានមើល»
គេនិយាយទាំងលើកដៃទៅអេះក្បាលមុននឹងចូលទៅក្នុងថ្នាក់ទាំងមានអារម្មណ៍ហាក់ដូចជាមិនស្រួលជាមួយនឹងសិស្សប្រុសម្នាក់នេះ។ គេខំសួរនាំប៉ុណ្ណឹងហើយនៅតែមិននិយាយរកគេទៀតចំជាមនុស្សមិនរួសរាយចង់រាប់ញាត្តពិតមែន។
គេក៏ដើរចូលទៅក្នុងថ្នាក់សម្ដៅទៅរកតុក្រោយគេបង្អស់ទាំងមិនខ្វាយខ្វល់ជាមួយនឹងសិស្សដែលកំពុងតែចូលមកខាងក្នុងដែរនោះទេ។ គេមិនចង់ស្គាល់នរណាគេគ្រាន់តែចង់ផ្ដោតអារម្មណ៍ទៅលើគំនូររបស់គេប៉ុណ្ណោះ។
មួយស្របក់ក្រោយមកទើបមានគ្រូម្នាក់ចូលទៅក្នុងថ្នាក់ដោយមានកាន់បញ្ជីរាយនាមសិស្សនៅក្នុងដៃផងដែរទំនងជាចូលមកដើម្បីឲ្យបានស្គាល់គ្នាជាមុនទើបចាប់បង្រៀនពេលក្រោយសម្រាប់ភាពងាយស្រួលឲ្យគ្នាទៅមក។
«សួស្ដីអ្នកទាំងអស់គ្នា លោកគ្រូមានឈ្មោះថា ធីន ជាអ្នកគ្រប់គ្រងនៅក្នុងមហាវិទ្យាល័យគំនូរ សូមស្វាគមន៍គ្រប់គ្នាមកកាន់មហាវិទ្យាល័យមួយនេះ»
លោកគ្រី ធីន និយាយទៅកាន់សិស្សជាមួយស្នាមញញឹមដ៏ស្រស់សង្ហារបស់គាត់ទៅកាន់សិស្សគ្រប់គ្នា។ តាមអ្វីដែលគាត់បានសង្កេតឃើញនោះគឺមានសិស្សស្រីប្រហែលជា៣ ៤នាក់ដែលស្ថិតនៅក្នុងមហាវិទ្យាល័យមួយនេះ ហើយ... សិស្សប្រុសដែលកំពុងតែគេងក្រាបក្បាលទៅលើតុដូចជាមិនខ្វល់នឹងសម្ដីរបស់គាត់នោះទេ។
«ថ្ងៃនេះលោកគ្រូគ្រាន់តែចង់ស្គាល់ឈ្មោះនិងមុខគ្រប់គ្នាប៉ុណ្ណោះ គ្មានអ្វីពិសេសឡើយ»
គាត់ហាក់ដូចជាមិនខ្វល់ជាមួយនឹងក្មេងម្នាក់នោះដូចគ្នាទើបបន្តនិយាយគ្នាលេងជាមួយនឹងសិស្សផ្សេងទៀតមុននឹងចាប់បើកក្រដាសមកដើម្បីអានឈ្មោះ។
«វ៉ានីសា ជេនើ...»
«ខ្ញុំលោកគ្រូ»
សិស្សស្រីម្នាក់លើកដៃឡើងធ្វើឲ្យគ្រប់គ្នាងាកទៅរកនាងព្រមៗគ្នានិងភ្ញាក់ភ្លឹកព្រោះតែសម្រស់ដ៏ស្រស់ស្អាតរបស់នាងនេះឯង។
គ្រូក៏បន្តហៅឈ្មោះសិស្សបន្តទៀតជារឿយៗទៅមុខមិនឈប់។ សិស្សក៏នាំគ្នាលើកដៃនៅពេលដែលបានឮឈ្មោះរបស់ខ្លួនឯងចេញមក។
«ដារៀន អេរ៉ុន»
ក្មេងប្រុសដែលអង្គុយនៅក្រោយគេបង្អស់បានលើកដៃទាំងមិននិយាយអ្វីទាំងអស់ជាមួយនឹងទឹកមុខស្មើធេងដូចជាគ្មានរសនិយមឬចំណាប់អារម្មណ៍ចំពោះគ្រប់គ្នាសោះ។
«អាយុប៉ុន្មាន?»
«២០ឆ្នាំ...»
«បងប្អូន?»
«ជាកូនទោល»
«ហេតុអ្វីបានជាចង់សិក្សានៅក្នុងមហាវិទ្យាល័យមួយនេះ?»
គ្រូហាក់ដូចជាចង់សួរដេញដោលឬតាមជាន់កែងរបស់ដារៀនក៏ព្រោះតែឃើញគេដូចជាមិនខ្វាយខ្វល់ជាមួយនឹងគ្រូឬសិស្សដទៃទៀតឡើយ។
«តាមចាប់ក្ដីស្រមៃរបស់ខ្លួនឯង តើវាជាបញ្ហាដែរឬទេលោកគ្រូ?»
«វាគ្មានបញ្ហាអ្វីនោះទេ ប៉ុន្តែព្យាយាមផ្សារភ្ជាប់មិត្តភាពជាមួយនឹងមិត្តរួមថ្នាក់ផង»
មួយសំណួរនេះដូចជាធ្វើឲ្យលោកគ្រូរកចម្លើយឆ្លើយតបទៅកាន់ដារៀនវិញមិនបានឡើយទើបនិយាយសម្ដៅទៅកាន់រឿងផ្សេងវិញ។
«ខ្ញុំមកទីនេះដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនឯងមិនបានចង់មករាប់អានមនុស្សនោះទេ»
គ្រប់គ្នាហាក់ស្ងាត់បន្ទាប់ពីបានឮសម្ដីដែលដារៀនបានឆ្លើយតបទៅកាន់លោកគ្រូវិញទាំងស្មើទាំងមុខមិនញញឹមរាក់ទាក់ជាមួយនឹងលោកគ្រូសោះ។
«អង្គុយចុះវិញទៅ»
ដារៀននិយាយមកក៏សមហេតុផលរបស់គេព្រោះនេះជារឿងរបស់ដារៀនគាត់មិនអាចបង្ខំឲ្យនរណាម្នាក់មកធ្វើតាមគាត់តាមតែអំពើរចិត្តនោះទេ។
លោកគ្រូក៏បន្តហៅឈ្មោះសិស្សទៀតតែក្នុងចិត្តនៅតែចាប់អារម្មណ៍ពីដារៀនដដែល ស្ងប់ស្ងាត់ មាត់ឆៅ តែជាទីចាប់អារម្មណ៍របស់គាត់មិនដឹងថាក្មេងនេះមានចំណុចពិសេសកន្លែងណាទេអាចទាញយកចំណាប់អារម្មណ៍របស់គាត់បាន។ នោះវាគ្មានអ្វីក្រៅពីសម្ដីដូចជះលាមកមកទាំងកន្ថោរនេះនោះទេ។
លោកគ្រូ ធីន ម្នាក់នេះមានអាយុត្រឹមតែ៣០ជាងប៉ុណ្ណោះតែមានសមត្ថភាពអាចក្លាយជាសាស្ត្រាចារ្យនៅក្នុងមហាវិទ្យាល័យគំនូរនេះបានហើយថែមទាំងជាអ្នកគ្រប់គ្រងកម្មវិធីសិក្សាទាំងមូលនៅក្នុងវិទ្យាល័យទៀតផង។
គិតទៅគាត់ក៏ជាទីចាប់អារម្មណ៍ពីសំណាកសិស្សស្រីមកពីមហាវិទ្យាល័យផ្សេងទៀតផងដែរ។ បើគិតទៅគ្រូម្នាក់នេះក៏លេងឬកពារមិនស្ទើរដែរ មានស្រីស្អាតចោមរោមជុំជិតតែអាចនៅលីវរហូតដល់អាយុ៣០ជាងនេះ។ កេរ្តិ៍ឈ្មោះក៏ល្បីមិនធម្មតាមនុស្សនៅខាងក្រៅក៏ធ្លាប់បានដូម្បីតែដារៀនតែគេមិនបានយកចិត្តទុកដាក់ដូចជានឹងរឿងដែលគេគិតថាគ្មានប្រយោជន៍នោះទេទោះបីជាគ្រូម្នាក់នេះចង់ល្បីឬចេះហោះទៀតក៏គេមិនខ្វល់ដែរបើសិនជាវាមិនមែនជារឿងរបស់គេ។
បន្ទាប់ពីបានស្វែងយល់ពីគ្នាអស់ពេលមួយកំណាត់ព្រឹកសិស្សទាំងអស់ក៏បំបែកជួរគ្នាត្រឡប់ទៅផ្ទះវិញនិងត្រូវចូលមកសិក្សានៅថ្ងៃស្អែកនេះ។ ដារៀនបានជិះឡានក្រុងទៅផ្ទះវិញទៅដល់ចំណតឡានគេក៏ដើរចូលទៅក្នុងវិមានមួយទំនងជាធ្វើការងារក្រៅម៉ោងជាអ្នកថែរសួនឬក៏តៃកុងសម្រាប់ម្ចាស់វិមានមួយនេះ។
«អ្នកប្រុស! ហេតុអ្វីក៏មិនឲ្យខ្ញុំជូនអ្នកប្រុសទៅសាលា?»
អ៊ំប្រុសរាងចំណាស់ម្នាក់បានដើរមករកដារៀនត្រូនៗបន្ទាប់ពីបានឃើញវត្តមានរបស់គេចូលមកដល់ក្នុងបរិវេណរបស់វិមានមួយនេះ។
អ្នកប្រុស? រូបរាងបែបនេះ? ការតែងខ្លួនបែបនេះជាអ្នកប្រុសក្នុងវិមានមួយនេះ? បើមិនបានឮអ៊ំប្រុសម្នាក់នេះហៅទេប្រហែលជាគិតថាអ្នកថែសួនពិតមែនហើយ។
«ខ្ញុំចង់ជិះឡានក្រុងទៅ...»
ស្ដីចប់ដារៀនក៏ដើរសម្ដៅទៅខាងក្នុងទាំងមិនមើលមុខអ៊ំប្រុសម្នាក់នេះដែលកំពុងតែឱនក្បាលដាក់ដារៀនមិនព្រមងើបឡើងមកឡើយ។
«អ្នកប្រុសត្រឡប់មកវិញហើយ»
អ្នកបម្រើក្នុងវិមានគ្រប់គ្នាបានឧទានឡើងមុននឹងដើរមកឈរជាជយរឱនគោរពទៅកាន់ដារៀនដែលកំពុងតែដើរសម្ដៅចូលទៅខាងក្នុង។
«កុំមកប្រាប់យើងថាឯងចូលរៀនអាមហាវិទ្យាល័យគំនូរឆ្កួតឡប់របស់ឯងនោះណា?»
ដើរចូលទៅក្នុងវិមានមិនទាន់ទាំងពេញជើងស្រួលបួលផងក៏មានសំណួរហោះមកចូលក្នុងខួរភ្លាមតែម្ដងហើយ។ នោះគ្មាននរណាឆ្ងាយពីលោកប៉ារបស់ដារៀននោះទេដែលជារដ្ឋមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងប្រទេស។ លោកអេរ៉ុនបានចោទសួរទៅកាន់ដារៀនទាំងមិនមើលមុខរបស់គេ។
«តើវាបានក្លាយទៅជារឿងដែលប៉ាចាប់អារម្មណ៍តាំងពីពេលណា?»
«ឯងសួរបកមកយើងវិញចង់មានន័យដូចម្ដេចដារៀន?»
«ខ្ញុំមិនបានចង់មានន័យបែបណាជាមួយនឹងប៉ាឡើយ ព្រោះជិវិតរបស់ខ្ញុំប៉ាមិនដែលចាប់អារម្មណ៍នោះទេតែថ្ងៃនេះ មានវត្ថុសាកសិទ្ធខាងណាមកប្រាប់ឲ្យប៉ាសូរនាំពីខ្ញុំនោះ?»
ដារៀនទាញផ្លែប៉ោមនៅលើតុមួយផ្លែមកខាំនៅចំពោះមុខប៉ារបស់គេហាក់ដូចជាមិនផ្ដល់ក្ដីគោរពទៅកាន់លោកសូម្បីបន្តិចសោះឡើយ។
«តើឯងគិតថាអាការងារទាំងនឹងចិញ្ចើមជីវិតរបស់ឯងបានឬ? វាអាចធ្វើឲ្យឯងថ្កំថ្កើនបានដែរឬទេ?»
លោកអេរ៉ុនដាក់កាសែតដែលនៅហ្នឹងដៃចុះមុននឹងងាកចំណាប់ទៅកាន់ដារៀនពេញព្រមទាំងសម្លឹងមិនដាក់ភ្នែកឡើយ។
«យើងចង់ឲ្យឯងឈរឈ្មោះនៅក្នុងការងាររដ្ឋមន្ត្រីបន្តពីយើង»
«មិនមែនជាសមត្ថភាពរបស់ខ្ញុំ ខ្ញុំមិនធ្វើនោះទេ»
ដារៀនដាក់ផ្លែប៉ោមដែលបានខាំមុននេះនៅលើតុទល់មុខប៉ារបស់ហើយសម្លឹងមុខគាត់បន្តិចក៏ដើរឡើងទៅខាងលើបាត់ដោយមិនបន្តជម្លោះអ្វីទៀតនោះទេ។
«អូនមើលកូនរបស់អូនចុះ...»
លោកអេរ៉ុនងាកសម្លឹងមើលទៅកាន់រូបថតមួយផ្ទាំងធំដែលកំពុងតែភ្ជួរនីនឹងជញ្ជាំងក្នុងវិមានមួយនេះ។ រូបមួយនេះជារូបម៉ាក់របស់ដារៀនហើយដារៀនពិតជាមានមុខមាត់ដូចជាម៉ាក់របស់គេខ្លាំងណាស់ បើសិនជាគេជាមនុស្សស្រីពិតជាពិបាកបែងចែកខ្លាំងណាស់។
ដារៀនដើរមកដល់ក្នុងបន្ទប់ដ៏ធំស្កឹមស្កៃរបស់គេហើយពោរពេញទៅដោយរូបគំនូររបស់ម៉ាក់គេដែលគេបានគូរមកជារាប់ឆ្នាំតាំងពីគេចេះកាន់ខ្មៅដៃគូររូបមក។ ដារៀនដោះអាវក្រៅរបស់បោះទៅលើគ្រែមុននឹងដើរទៅមើលផ្ទាំងគំនូរមួយផ្ទាំងកំពុងតែបញ្ឈរនៅក្នុងបន្ទប់នេះ។
រូបនេះជារូបមនុស្សប្រុសម្នាក់ឈរបង្ហាញរាងកាយដ៏មាំមួននិងស្រស់ស្អាតរបស់គេពេញៗភ្នែកតែម្ដង។ តែទាស់ត្រង់ថាគំនូរមួយនេះគ្មានមុខឡើយ ពោលគឺដារៀនគេគូរមុខតួរអង្គដែលគេស្រមើស្រមៃម្នាក់នេះមិនចេញឡើយ។
មិនបានគិតច្រើនដារៀនក៏ដើរចូលទៅក្នុងបន្ទប់ដើម្បូសម្អាតកាយរបស់គេឲ្យបានស្អាតបាត។ ដារៀនឈរក្រោមទឹកផ្កាឈូកដែលកមបូងតែហូរមកទាំងអាក្រាតបង្ហាញនូវរាងកាយដ៏ទាក់ទាញចេញមក។
រាងកាយរបស់ដារៀនពោរពេញទៅដោយសាច់សាកសមជាមួយនឹងកម្ពស់១៨០សង់ទីម៉ែត្ររបស់គេបំផុត។ ផ្ទៃមុខដ៏សង្ហាដែលកាត់បានទៅរកម្ដាយនិងរាងកាយកាត់បានទៅឱពុករបស់គេ។ គេនៅឈរក្រោមដំណក់ទឹកមួយនេះស្ទើរតែពេញមួយម៉ោងហើយមិនព្រមដើរចេញឡើយមិនដឹងថានៅក្នុងចិត្តរបស់គេនេះកំពុងតែគិតពីអ្វីឡើយ។
————
អាធ្យាស្រ័យចំពោះអក្ខវិរុទ្ធ
YOU ARE READING
សិស្សច្បង - Senior
Romanceជាក្មេងប្រុសម្នាក់ដែលស្រឡាញ់ការគូរគំនូរក៏សម្រេចចិត្តចូលរៀនបន្តក្នុងមហាវិទ្យាល័យគំនូររួចក៏បានជួបសិស្សច្បងម្នាក់ដែលតាមនិងលេបខាយគេរហូតមក ក្នុងរយៈពេលមួយដែលអាចធ្វើឲ្យគេប្រែពីមនុស្សចិត្តរឹងរួសក្លាយជាមនុស្សដែលស្គាល់ពីស្នេហានិងភាពកក់ក្ដៅ។ ទោះបីជាមានចិត្តស្រ...
