Ep01:ពូល្ងង់!!

6K 193 2
                                    


+សហរដ្ឋអាមេរិក
   "កូនមិនទៅទេលោកប៉ា!"នាងតូចវ័យ19ប្រកែកយ៉ាងដាច់ខាតជាមួយលោកប៉ាគេមិនព្រមទៅកូរ៉េតាមអ្វីដែលប៉ាគេចង់បាននោះទេ!គេមានមិត្តច្រើនណាស់នៅទីនេះហើយគាត់ចង់អោយគេទៅរៀនតអីនៅកូរ៉េតែមួយឆ្នាំទៀតចប់ហើយនឹងគេមិនទៅនោះទេកុំសង្ឃឹម!
   "យ៉ាងណាកូនត្រូវតែទៅ!ជឿប៉ាទៅទីនោះកូននឹងប្រសើរជាងនេះ"លោកគីម ក្វាន់ស៊ូនិយាយទៅកូនស្រីតែមួយដោយសម្តីផ្អែមតាំងពីដើមមកគាត់មិនដែលសម្តីខ្លាំងឬស្តីបន្ទោសអ្វីខ្លាំងដាក់នាងឡើយនិយាយរួមគាត់ថ្នមនាងដូចពេជ្រយ៉ាងចឹងយូរៗទៅខូចកូនអស់ឃើញទេនាងបានចិត្តតមាត់ប្រកែកថែមទាំងដាច់អហង្កាមិនព្រមទៅទៀត
    "ប៉ាបានន័យថាយ៉ាងមិច?ប៉ាគិតថាកូននៅទីនេះអត់បានការមែនទេ?ប៉ាធុញកូនហើយមែនទេ?ហិកហិក..ប៉ាចង់អោយកូនទៅនៅជាមួយអ្នកដទៃដែលគិតថាគេនឹងល្អដាក់កូន?"ថេយ៉ុងអត់នឹងស្រែកមិនបាននេះលោកប៉ាដ៏សែនល្អរបស់នាងកំពុងតែបង្ខំអោយនាងទៅរស់នៅជាមួយអ្នកដទៃចឹងឬ?នាងតូចយំតបលោកប៉ាទាំងមិនសុខចិត្ត
    "អ្នកដទៃឯណាគេជាពូរបស់កូនជាប្អូនរបស់ប៉ាកូនអាចទុកចិត្តបានបើគេមិនល្អប៉ាមិននាំកូនអោយទៅចុះនរកទេ"
    "ហឹកៗ"ថេយ៉ុងតឈប់តក៏រត់ឡើងទៅបន្ទប់របស់នាងបាត់
    "លោកបង"
    "អូនកុំបារម្ភអីបងទុកចិត្តលើជុងហ្គុកចុងក្រោយយើងក៏ត្រូវប្រគល់នាងអោយគេមើលថែដដែលបញ្ចូនគេទៅពេលនេះអោយជុងហ្គុកបានកាច់ចរិករបស់នាងខ្លះណាមួយបើនៅជាមួយគ្នាយូរប្រាកដជាមានចិត្តអោយគ្នាមិនខានថាមិនត្រូវពេលរៀនចប់ការផងក៏មិនដឹង"លោកគីមរៀបរាប់ប្រាប់ភរិយាក្រោយគាត់ស្តាប់ឮអ្នកជាស្វាមីនិយាយជាមួយកូនស្រីគាត់មិនហ៊ានមកនិយាយទេព្រោះមិនដាច់ចិត្តប៉ុន្តែលោកគីមក៏លួងលោមប្រាប់ថាមិនអីប្អូនប្រុសគាត់គឺពូកែខាងប្រដៅណាស់ដូច្នេះក្មេងដូចថេយ៉ុងទាល់តែជួបនឹងមនុស្សដូចនាយនេះហើយ។និយាយយូរហើយច្បាស់ជាចង់ដឹងហើយថាក្មេងស្រីតមាត់មិនដាច់មុននេះឈ្មោះអ្វីនាងគឺគីម ថេយ៉ុងកូនស្រីទោលរបស់អ្នកជំនួញកូរ៉េលោកគីម ក្វាន់ស៊ូដែលបានមកប្រកបជំនួញនៅអាមេរិកបង្កើតសាខាជាច្រើនអាចរាប់បញ្ចូលជាអ្នកមានម្នាក់នៅអាមេរិកនេះ។ពួកគាត់ជាអ្នកជំនួញម៨នសូវបានមើលថែកូនប៉ុន្តែថ្នមនាងជាជាងកែវភ្នែកស្រលាញ់ថ្នាក់ថ្នមដល់ថ្នាក់នាងតូចមិនទៅរៀន វាយគ្នាបង្ករឿងក៏គាត់មិនដែលស្តីបន្ទោស ការរៀនរបស់នាងត្រឹមមួយជាប់ៗ ក្មេងនាងជាក្មេងរៀនពូកែតែមិនចង់រៀននាងតូចចូលចិត្តវាយគ្នា ប្រណាំងម៉ូតូនាងក៏ជាជើងឯកតៃក្វាន់ដូផងដែរ។នាងតូចស្រស់ស្អាតដូចផ្កាត្រូវទឹកសន្សើមនរណឆក៏លង់ស្រលាញ់នាងសម្បូរមិត្តប៉ុន្តែមិត្តនាងទាំងអស់មិនមែនសុទ្ធតែល្អនោះទេ។

✨ក្មួយស្រីកំពូលខូច🍓[Completed✓]Where stories live. Discover now