ភាគទី43:អារម្មណ៍ពេលខ្លះ

Start from the beginning
                                        

យ៉ុនហូហុចសឺមីនោះបំណងអោយប៊ីអូយកទៅវិញ ប៊ីអូក្រោកចេញពីកៅអីធ្វើការរបស់នាយហើយដើរមករកចៅហ្វាយដើម្បីយកសឺមីទុកវិញថ្ងៃនេះនិយាយដល់អ្នកថ្មីតែចៅហ្វាយអត់បានខឹងដូចលើកមុនសោះ~នាយយាដៃទៅយកសឺមីតែបែរជាត្រូវយ៉ុនហូទម្លាក់សឺមីចោលហើយទាញនាយអោយមកអង្គុយលើភ្លៅគេទៅវិញ ហើយដៃមាំរបស់នាយក្រសោបចង្កេះកូនចៅជាប់~

« អឺចៅហ្វាយលែងខ្ញុំទៅសឺមីជ្រុះហើយ »ប៊ីអូនិយាយដោយងាកមើលសឺមីដែលជ្រុះគេអត់ហ៊ានមើលមុខយ៉ុនហូទេ

« គ្រាន់តែជ្រុះ មិនបានបាត់ឯណា »

« ចៅហ្វាយលែងខ្ញុំសិនទៅHuh!!! »ប៊ីអូប្រាប់យ៉ុនហូអោយលែងខ្លួនបើមកក្រសោបចង្កេះជាប់បែបនេះវាមិនសមទេចៅហ្វាយកូនចៅគេធ្វើចឹងបានដែរ?តែសម្ដីដែលប្រាប់អោយលែងនេះមិនបានផល ព្រោះយ៉ុនហូមិនបានលែងគេពីដៃនោះទេបែរជាក្រឡាច់បង្វែរខ្លួនកូនចៅអោយដួលដេកទៅលើពូកស្ថិតនៅខាងក្រោមគេទៅវិញ(ពូនឹងធ្វើអីប្លែកៗ)

« ចៅហ្វាយ »

« សូចចច!!! »ប៊ីអូចង់និយាយតែយ៉ុនហូធ្វើសញ្ញាបញ្ជាក់ដើម្បីកុំអោយគេនិយាយនៅយកម្រាមដៃចង្អុលមកប៉ះផ្ទៃមាត់របស់ប៊ីអូទៀត ធ្វើអោយនាយកម្លោះស្ងាត់មាត់បានត្រឹមតែប្រើកែវភ្នែកសម្លឹងមើលចៅហ្វាយ ធ្វើអីប្លែកៗទៀតហើយចៅហ្វាយរបស់គេនេះតាមអត់ទាន់សោះ~~
យ៉ុនដកម្រាមដៃពីផ្ទៃមាត់របស់កូនចៅ កែវភ្នែកមុតថ្លាទាំងគូរសម្លឹងកូនចៅ នាយដាក់ដៃបង្អូសលើផ្ទៃមុខរបស់ប៊ីអូ~សម្លឹងមើលកូនចៅកាន់តែជិតអារម្មណ៍គេកាន់តែច្របូកច្របល់នេះដាក់ថ្នាំសណ្ដំអោយលង់មែនទេ?

« ចៅហ្វាយ... »ព្រោះតែត្រូវចៅហ្វាយសម្លឹងមើលពេកទើបធ្វើអោយប៊ីអូចង់ភ័យគេខ្លាចចៅហ្វាយធ្វើអីលើសលួសដូចពេលនៅក្នុងអាងទឹកនោះម្ដងទៀត សំណាងហើយពេលនឹងគេគេចពីចៅហ្វាយបានកុំអីអស់ព្រហ្មចារាបាត់ហើយ!!
យ៉ុនហូវែកសក់របស់ប៊ីអូមុននឹងឱនទៅថើបថ្ងាសរបស់កូនចៅ~ប៊ីអូវិញបានគេថើបអោយស្ងៀមគ្នាឡើងរឹងខ្លួនមិនហ៊ានកម្រើកផងនៀក!!! ថើបរួចកែវភ្នែកមុតថ្លារបស់រាងក្រាស់សម្លឹងផ្ទៃមុខសម្លឹងបបូរមាត់របស់ប៊ីអូដោយកែវភ្នែកកំណាចចង់គ្រប់គ្រប់ចង់ប៉ះចង់ថើប នាយឱនទៅរក.ករបស់ប៊ីអូ ដង្ហើមប៉ះនឹងត្រចៀកប៊ីអូឡើងព្រឺសម្បុរអស់ហើយ~

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now