ភាគ1
បើកក្បាលដំបូងន័យសាច់រឿងក៏ធ្វើអោយយើងបានឃើញនារីម្នាក់ដែលកំពុងតែអង្គុយចុកកុំព្យួរទ័រនៅក្នុងបន្ទុបធ្វើការមួយទាំងយប់ងងឹតតែម្នាក់ឯង...មួយថ្ងៃៗនាងខំប្រឹងធ្វើការខ្លាំងណាស់ដើម្បីរកប្រាក់អោយបានច្រើនមុននិងខ្លួនមានគ្រួសារហើយក្លាយទៅជាស្ត្រីមេផ្ទះម្នាក់ នាងតែងតែស្រមៃចង់មានកូនហើយរស់នៅយ៉ាងមានក្តីសុខជាមួយនិងសង្សាដែលជាអនាគត់ស្វាមីរបស់ខ្លួននៅថ្ងៃអនាគត់...សូវអុីនាងគិតបណ្ដើរញញឹមបណ្តើរយ៉ាងមានក្តីសុខតែម្នាក់ឯងនេះហើយជាកម្លាំងចិត្តដ៏ធំរបស់នាង សូវអុីមួយថ្ងៃៗនាងធ្វើការមិនបានសម្រាកនោះគិតតែពីថែមម៉ោងរហូតដល់យប់ៗជ្រៅ ដោយសារតែរវល់គ្មានពេលទំនេរបែបនេះហើយក៏ធ្វើអោយនាងបណ្ដោយខ្លួនគិតតែញាំរបស់ទិញមកពីខាងក្រៅដែលមានជាតិខ្លាញ់ខ្ពស់ បូករួមនិងការមិនយកចិត្តទុកដាក់ជាមួយនិងខ្លួនឯងក៏ធ្វើអោយនាងតូចកាន់តែធាត់ទៅៗពីមួយថ្ងៃទៅៗភ្នែកក៏ប្រែទៅជាខ្មៅ សម្បុលស្លេកស្លាំងរូបរាងរបស់នាងនៅពេលនេះមនុស្សមិនចំមនុស្សខ្មោចមិនចំខ្មោចវាពិតជាពិបាកមើលខ្លាំងណាស់...
«ហឺយ...»
ដោយអស់កម្លាំងខ្លាំងពេកសូវអុីក៏ទំលាក់ក្បាលផាំងទៅលើកតុកតែម្ដងធ្វើអោយអ្នកដែលនៅក្នុងបន្ទុបម្នាក់ៗកន្ទ្រាក់ភ្ញាក់បែរមកមើលនាងគ្រប់គ្នា...
«បាំង...»
«អាយ៎...សូវអុឺឯងធ្វើអីនិងលោះព្រឹលឹងយើងស្លាប់ហើយ!!!»
«យើងពិតជាអស់កម្លាំងខ្លាំងណាស់ប៉ុន្មានថ្ងៃមកនេះ...ហឺយ...មានអារម្មណ៍ថាខ្លួនឯងស្គមច្រើនណាស់ឯងដឹងទេ!!!»សូវអុីនដេកលើតុកទាំងអស់កម្លាំងជាខ្លាំងនិយាយទៅកាន់មិត្តសំណព្វរបស់ខ្លួន
«នេះនៅថាខ្លួនឯងស្គមទៀតមែនទេ យ៉ាងហោចណាស់ក៏80គីឡូដែលបើយើងមិនច្រឡំទេ»
«យើងគ្មានអារម្មណ៍លេងសើចនោះទេ បីខែមកនេះយើងខំធ្វើការទាំងយប់ទាំងថ្ងៃដើម្បីរកប្រាក់ទុកចិញ្ចឹមកូននៅពេលដែលខ្ញុំរៀបការរួច តែអ្វីៗវាងាយស្រួលដូចការគិតនោះទេ...ហឺយ»
«OK OKយើងឈប់បង្អាប់ទៀតហើយ បើឯងអស់កម្លាំងខ្លាំងណាស់គួរតែសុំច្បាប់ទៅជួបអនាគត់ស្វាបីមួយថ្ងៃទៅ ព្រោះយប់នេះជាថ្ងៃValetintine's dayផងណា!!!»
«...Valetintine's...!!!»គ្រាន់តែដឹងថាថ្ងៃនេះជាថ្ងៃValetintine's dayភ្លាមសូវអុីក៏ងើបមកឆ្ងក់តែម្ដងហើយក៏ទាញប្រតិទិនដែលនៅលើតុកយកមកមើលទាំងការផ្ញាក់ផ្អើលជាខ្លាំង នេះខ្លួនធ្វើការរហូតដល់ថ្នាក់មិនចាំថាថ្ងៃនេះជាថ្ងៃអ្វីផងមែនទេ!!!
សូវអុីនាងគិតបន្តិចហើយក៏លើដៃគោះក្បាលរបស់ខ្លួនឯងខ្លាំងៗដើម្បីអោយស្វាងនាងមិនយល់នោះទេហេតុអីក៏នាងអាចភ្លេចបានព្រោះថ្ងៃនេះជាខួប4ឆ្នាំនៃស្នេហារបស់នាងហើយក៏ជាថ្ងៃដែលសង្សារបស់នាងសុំរៀបការផងដែល!!!
«បាំង...អាយ៎៎...មែនហើយហេតុអីក៏យើងអាចភ្លេចបានទៅ!!!»នៅសុខៗសូវអុីក៏ស្រាប់តែងើបមកគោះតុកផាំងតែម្ដងដែលធ្វើអោយអ្នកគ្រាប់គ្នាភ្ញាក់ជាថ្មីម្ដងទៀតដោយសារតែនាងក៏បែរមកមើលមុខរបស់នាងទាំងជ្រួញជញ្ជើមគ្រប់គ្នាតែសូវអុីនាងមិនខ្វល់នោះទេក៏រត់ចេញទៅយ៉ាងលឿងជាមួយនិងទឹកមុខញញឹមពព្រាយ...
YOU ARE READING
🔞ទ្វេស្នេហ៍ច្រវ៉ាក់តណ្ហា🔞
Romanceជាប្រភេទរឿង18បែបឆ្លងភពទៅពិភពលោកមួយទៀតដែលមនុស្សស្រីមានអំណាចធំជាងមនុស្សប្រុស!!!
